ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

តើក្រសួងបរិស្ថាននិងចាត់វិធានការផ្លូវច្បាប់យ៉ាងណា.!ចំពោះក្រុមមេខ្លោងឈ្មោះ ភូង រ៉ា និងបក្សពួកខ្លួន ដែលគៀងគរពលរដ្ឋពីទីឆ្ងាយឲ្យចូលទៅរុករាងដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិនិងទុកលក់បន្តនោះ..

ខេត្តក្រចេះ÷ មហាជនបានជ្រាបហើយថាមួយរយៈពេលកន្លងមកនេះមានក្រុមមេឃ្លោង ឈ្មោះ ភួង រ៉ា និងបក្សពួកខ្លួន បានបំផុសបំផុលឱ្យប្រជាពលរដ្ឋជាច្រើនចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋធ្វើជាកម្មសិទ្ធិនិងទុកលក់បន្តនោះ ដោយមិនខ្លាចញញើតច្បាប់ទាល់តែសោះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល នៃខេត្តក្រចេះ បាននិយាយឱ្យដឹងថា ក្រុមមេឃ្លោងដែលបំផុសបំផុលប្រជាពលរដ្ឋឲ្យចូលទៅរុនរានដីព្រៃរបស់រដ្ឋទាំងនោះមានឈ្មោះដូចតទៅ ទី១.ឈ្មោះ ភួង រ៉ា  -ទី២.ឈ្មោះលោក សេន (ជាជនជាតិខ្មែរអ៊ីស្លាម) -ទី៣.ឈ្មោះ ទួន មីន (ជាជនជាតិខ្មែរអ៊ីស្លាម)  -និងទី៤.ឈ្មោះ លោក សល់ ឈ្មោះអ្នកទាំងបួននេះ ដែលប្រជាពលរដ្ឋឱ្យដឹងថាជាមេឃ្លោងក្នុងការរុនរាន និងរំលោភយកដីគម្របព្រៃឈើរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ (ក្នុងដែនជម្រកសត្វ) មកធ្វើជាសម្បត្ដិផ្ទាល់ខ្លួន និងបំផុសបំផុលឱ្យប្រជាពលរដ្ឋមានពីទីឆ្ងាយចូលរុនរាន និងចាប់ដីគម្របព្រៃរបស់រដ្ឋ ដើម្បីទុកលក់បន្ដក្រោយពីបានដាំដុះដំណាំ ហើយបន្ដទៅរុករានទីតាំងដីថ្មីបន្ដទៀត ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន លេខ៩៧/ ប្រក.ប.ស្ថ/ អ.ស.ម ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានពិនិត្យឃើញថា រហូតមកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានធ្វើចលនាបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និង ដីព្រៃក្នុងតំបន់ការពារធម្មជាតិ […]

ព័ត៌មានជាតិ

កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានចូលរួមអបអរសារទរចំពោះជោគជ័យនៃដំណើរបំពេញបេសកកម្មការងាររបស់ សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា​អាណត្តិទី៥ កាលពីថ្ងៃទី២៥​​​ខែកុម្ភៈ​​កន្លងមកនេះ។ លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណជាង ៣២ ឆ្នាំមកនេះ។ ជាងនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូដ៏ល្អបំផុតក្នុងការគាំទ្រសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលនេះជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាងច្បាស់រវាងការងារមនុស្សធម៌ និងបញ្ហានយោបាយ។ ទន្ទឹងនឹងនេះ […]

ព័ត៌មានជាតិ

សិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលកម្មវិធី “មនសិការពលរដ្ឋល្អ”»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង«សិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលកម្មវិធី “មនសិការពលរដ្ឋល្អ”»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅអគារមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ។ “កម្មវិធី មនសិការពលរដ្ឋល្អ បង្កើតឡើងក្នុងគោលបំណងបណ្ដុះមនសិការផ្នត់គំនិតដល់យុវជនកម្ពុជា ដើម្បីក្លាយជាសសរទ្រូងប្រទេស ជាតិ”។ «កម្មវិធីមនសិការពលរដ្ឋ មានចក្ខុវិស័យកសាង និងអភិវឌ្ឍធនធានយុវជនឱ្យក្លាយជាមូលធនមនុស្ស ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងបរិការ ដែលនឹងកំពុងអំណោយផល ពីសន្តិភាព ស្ថេរភាពនយោបាយ សុខសណ្ដាប់ធ្នាប់សាធារណ: ការអភិវឌ្ឍ និងវិនិយោគ ក្រោមម្លប់ដ៏ត្រជាក់នៃមគ្គុទ្ទេសក៏វ័យក្មេង ជាចង្កូតនាវាកម្ពុជា នោះគឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»៕

ព័ត៌មានជាតិ

សិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលកម្មវិធី មនសិការពលរដ្ឋល្អ»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង«សិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលកម្មវិធី “មនសិការពលរដ្ឋល្អ”»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅអគារមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ។ “កម្មវិធី មនសិការពលរដ្ឋល្អ បង្កើតឡើងក្នុងគោលបំណងបណ្ដុះមនសិការផ្នត់គំនិតដល់យុវជនកម្ពុជា ដើម្បីក្លាយជាសសរទ្រូងប្រទេស ជាតិ”។ «កម្មវិធីមនសិការពលរដ្ឋ មានចក្ខុវិស័យកសាង និងអភិវឌ្ឍធនធានយុវជនឱ្យក្លាយជាមូលធនមនុស្ស ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងបរិការ ដែលនឹងកំពុងអំណោយផល ពីសន្តិភាព ស្ថេរភាពនយោបាយ សុខសណ្ដាប់ធ្នាប់សាធារណ: ការអភិវឌ្ឍ និងវិនិយោគ ក្រោមម្លប់ដ៏ត្រជាក់នៃមគ្គុទ្ទេសក៏វ័យក្មេង ជាចង្កូតនាវាកម្ពុជា នោះគឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»៕

ព័ត៌មានជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​បានរៀបចំកម្មវិធី ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ក្រោមមូលបទ «ស្ដ្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅឧទ្យានជាតិកែប ខេត្តកែប កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

កម្មវិធីនេះ​ រៀបចំឡើងមិនត្រឹមតែដើម្បីអបអរសាទរដល់ទិវាអន្តរជាតិនារីប៉ុណ្ណោះទេ តែក៏មានគោលបំណងពង្រឹងសាមគ្គីភាព និងជំរុញឲ្យសមាជិកតាមក្រុមផ្សេងៗគ្នា​អាចមានឱកាសស្គាល់គ្នាកាន់តែជិតស្និទ្ធ និងផ្តល់នូវចំណេះដឹងមូលដ្ឋានអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការថែទាំសុខភាពផងដែរ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសគឺលោកស្រី លឹម​ លីដា​ ទីប្រឹក្សា បច្ចេកទេស​និងរចនាបង្រៀន,​ iDE​ Organization និងលោកវេជ្ជបណ្ឌិត​ កូប​ រ៉លី​។ ក្នុងនោះ វាគ្មិនទាំងពីរបានចែករំលែកនូវចំណេះដឹងពីការថែទាំសុខភាព តាមរយៈទម្លាប់រស់នៅល្អ ដូចជាទម្លាប់ហាត់ប្រាណ ញ៉ាំទឹក ២លីត្រក្នុងមួយថ្ងៃ ញ៉ាំអាហារប្រកបដោយជីវជាតិគ្រប់គ្រាន់ ការសម្អាតដៃនឹងសាប៊ូជាដើម ដែលជាកត្តាសំខាន់សម្រាប់មនុស្សគ្រប់រូប ពិសេសក្នុងបរិបទសង្គមទំនើប នៃបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ សុខភាពជាទ្រព្យមហាសាល ហើយមនុស្សអាចសន្សំសុខភាព ដូចប្រាក់ដូច្នោះដែរ តែបើបាត់បង់សុខភាព មិនអាចទៅខ្ចី ឬរកពីអ្នកផ្សេងបានទេ។ រីឯការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគ្រួសារបានត្រឹមត្រូវ តាមរយៈការមានផែនការចំណាយចំណូល សន្សំច្បាស់លាស់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងក្រុមគ្រួសារប្រកបដោយភាពសុខដុមរមនា។