ព័ត៌មានជាតិ

សាលាបឋមសិក្សាវត្តលៀបបានប្រារព្ធទិវាជាតិអំណានលើកទី៩ ថ្ងៃទី១១ មីនា ២០២៤

(បាត់ដំបង) នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលាបឋមសិក្សាវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានប្រារព្ធទិវាជាតិអំណានលើកទី៩ ថ្ងៃទី១១ មីនា ២០២៤ ក្រោមប្រធានបទ អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត។ នាឱកាសនោះដែរ លោកស្រី អ៊ុន កែវនិមិត ជានាយិការបានបញ្ជាក់ថា ទិវាជាតិអំណានលើកទី៩ប្រារព្ធធ្វើឡើងដោយយោងតាមអនុក្រឹត្យលេខ ១២០ អនក្របកចុះថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៤ស្តីពីទិវាជាតិអំណានរបស់រាជរដ្ឋាភិបាលកម្ពុជា និងយោងតាមសេចក្តីប្រកាសព័ត៌មានលេខ០២ អ.យ.ក.ស. ប្រ.ព ស្តីពីការប្រារព្ធទិវាជាតិអំណានលើកទី៩ឆ្នាំ២០២៤របស់ក្រសួងអប់រំយុវជននិងកីឡា ក្រោមប្រធានបទ អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត។ លោកស្រីនាយិការបានបញ្ជាក់ថា ទិវាជាតិអំណានលើកទី៩ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃនេះមានគោលបំណងចំនួន៣គឺ ១- បណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និង ការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ និងរក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ។ ២- ជំរុញការអានក្លាយជាទម្លាប់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដើម្បីរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ៣- លើកកម្ពស់គុណភាពអប់រំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនបរទេសជាច្រើននាក់ នឹងខ្មែរផងដែរ មួយសំបុកធំ ក្នុងកិច្ចប្រតិបត្តិការ លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមអនុសាសន៍សម្ដេចមហាបវរអធិបតី

ខេត្តព្រះសីហនុ÷ អនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) បានចុះប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលដូចខាងក្រោម៖ ១.នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទី១៖ អតីតកាស៊ីណូ ភែរឺដល អាយលែន (Paradis Island) រកឃើញជនបរទេស១៧២នាក់ (ស្រី៤៣នាក់), មាន៤សញ្ជាតិ (វៀតណាម ១០៩នាក់ (ស្រី១៧នាក់), ថៃ៥៤នាក់ (ស្រី២៤នាក់), ចិនតៃវ៉ាន់ ៨នាក់(ស្រី២នាក់) និងចិន១នាក់។ អ្នកគ្រប់គ្រងចំនួន ៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ ចិនតៃវ៉ាន់ ៤រូប (ស្រី២នាក់) និងចិន១នាក់ កំពុងបន្តនីតិវិធីកសាងសុំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ជាធរមាន។ សម្រាប់ជនបរទេសចំនួន ១៦៧នាក់ (ស្រី៤១នាក់) មាន៣សញ្ជាតិ (វៀតណាម១០៩នាក់ ថៃ ៥៤នាក់ ចិនតៃវ៉ាន់ ៤នាក់) […]

ព័ត៌មានជាតិ

បងប្អូនក្រុមវាលទី១៦ (ភូមិបាលខណ្ឌព្រែកព្នៅ) បន្តធ្វេីការវិនិច្ឆ័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ

នាថ្ងៃ​ទី១០ ខែមីនា​ ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី១៦ (ភូមិបាលខណ្ឌព្រែកព្នៅ) បន្តធ្វេីការវិនិច្ឆ័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC