ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រៃលិចទឹកដែលជាដែនជម្រក មច្ឆាជាតិ ពងកូនបន្តពូជត្រូវបានរលាយហិនហោចដោយសារតែបទល្មើសនេសាទ ដាក់សម្រាស..!

ខេត្តកំពង់ឆ្នាំង៖មហាជននៅក្នុងប្រទេសប្រហែលជាបានដឹងហើយថាព្រៃលិចទឹកគឺជាកន្លែងជម្រកដែល មច្ឆាជាតិពងកូននៅពេលរដូវវស្សានិងស្គាល់យ៉ាងច្បាស់ថា ខេត្តកំពង់ឆ្នាំងជាខេត្តមួយនៅក្នុងចំណោមខេត្តដែលជាប់និងបឹងទន្លេសាបទាំង៥ ក្នុងនោះមានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ  ខេត្តសៀមរាប។ ធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តកំពង់ឆ្នាំងត្រូវបានវិនាសដោយសារតែក្រុមឈ្មួញ និងមន្ត្រីជំនាញគ្រាប់ល្ពៅមួយក្តាប់តូច ឃុបឃិតគ្នាជាប្រព័ន្ធ ដោយសារការលោភលន់ចង់មានចង់បានហួសព្រំដែន ហ៊ានធ្វើអ្វីៗ សូម្បីតែរបស់ជាតិឯងក៏ហ៊ានបំផ្លាញដែរ ។ ក្រោយពីរអ្នកសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយជាច្រើនអង្គភាពកន្លងមក ជំនាញនិងអាជ្ញាធរពាក់ព័ន្ធឆ្លើយថាមិនមានបទល្មើសដូចអ្នកសារព័ត៌មានចុះផ្សាយនេះទេ ជាក់ស្ដែងនៅថ្ងៃទី ១១ខែមីនាឆ្នាំ ២០២៤ អ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះថតផ្ដិតយករូបភាព នៅចំណុចកោះមនោ និង ចំណុចកោះតាញ៉ាន ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យើងក្រឡេកមើលសងខាងទន្លេសុទ្ធតែសម្រាស រាប់រយដុំ ហើយសម្រាសទាំងអស់នេះ ក្នុងសម្រាសនីមួយៗ មិនដឹងថាកាប់បំផ្លាញព្រៃលិចទឹកអស់ប៉ុន្មានដើមទេ ព្រោះថាសម្រាសធំៗណាស់ អួនរាប់រយម៉ែត្រទើបដាក់ហ៊ុំព័ទ្ធបាន ហើយប្រើមធ្យោបាយមនុស្សជាច្រើននាក់ដើម្បីចាប់ត្រី។ ចំពោះបទល្មើសនេសាទទាំងអស់នេះ រលាយអស់ព្រៃលិចទឹកនិង ធនធានមច្ឆាជាតិចម្រុះទាំងតូចទាំងធំជាកជាមិនខាន។ បើតាមព័ត៌មានច្បាស់ការណ៍ បានអោយដឹងថា បទល្មើសនេសាទសម្រាសបានដោយរលូនបែបនេះ ព្រោះតែមានអ្នករត់ការ រួមមាន៖ ១.ឈ្មោះយាយម៉ៅ ២.ឈ្មោះយាយថា នៅភូមិកំពង់ព្រះ  ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ចំណែកឈ្មោះសូយ រត់ការសម្រាសច្រើនជាងគេ នៅក្នុងភូមិកាន្ធ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះដែរ។ ជាចុងក្រោយប្រជាពលរដ្ឋដែលស្នេហាលើវិស័យធនធានមច្ឆាជាតិសូមសំណូមពរទៅឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលជាប្រធានរដ្ឋបាលជលផល និងឯកឧត្តម […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកកម្មករបម្រើការងារ និងពិនិត្យវឌ្ឍនភាពនៃសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកកម្មករបម្រើការងារ និងត្រួតពិនិត្យ​​វឌ្ឍនភាពនៃការ​សាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើប​លើកដំបូង​នៅ​កម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែង​យកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញអារម្មណ៍រីករាយ ដែលបានអញ្ជើញចុះមកពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ និងសំណេះសំណាលជាមួយអ្នកសាងសង់ ជាពេលនេះ។ សម្តេចធិបតីបានថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំៗច្រើនហើយ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។ ព្រលានយន្តហោះអន្តរជាតិតេជោ ជាសមិទ្ធផលប្រកបដោយមោទនភាពសម្រាប់ខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ទោះពេលកូវីដ១៩ រាតត្បាត ក៏មិនបានបន្ទច់បង្អាក់សកម្មភាពសាងសង់។ សម្តេចធិបតី បន្តថា ទៅថ្ងៃខាងមុខនឹងមានការហោះហើរត្រង់រវាងកម្ពុជា និងអូស្ត្រាលី ខណៈកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការបានចុះហត្ថលេខារួច ពេលសម្តេចអញ្ជើញទៅអូស្ត្រាលី។ សម្តេចធិបតី ហ៊ុន […]

ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១រូប

ភ្នំពេញ៖នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១រូប។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ​ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រី នាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្រ្តីនគរបាលមួយចំនួនទៀតផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន​ ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបទទួលបានតំឡើងឋានន្តសក្តិ និងតែងតាំមុខតំណែងថ្មី ដែលជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាការតបស្នងនូវការខិតខំប្រឹងប្រែង លះបង់សព្វបែបយ៉ាងរបស់បងប្អូនក្នុងការបំពេញភារកិច្ចចូលរួមការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបម្រើប្រជាពលរដ្ឋបានល្អ និងបានណែនាំឱ្យបន្តខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរថែមទៀតជាពិសេស ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ឱ្យកាន់តែមានប្រសិទ្ធភាពដូចជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើម។ ឯកឧត្តម […]

ព័ត៌មានជាតិ

កិច្ចប្រជុំស្ដីពី ការចុះអង្កេតស្រាវជ្រាជលើខ្លឹមសារគណនីហ្វេសប៊ុកមួយ ដែលបានបញ្ចេញយោបល់ក្នុងទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ខេត្តកណ្ដាល៖ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤នេះ បានចូលរួមក្នុងកិច្ចប្រជុំស្ដីពី ការចុះអង្កេតស្រាវជ្រាជលើខ្លឹមសារគណនីហ្វេសប៊ុកមួយ ដែលបានបញ្ចេញយោបល់ក្នុងទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយក្រុមការងារនាយកដ្ឋាន ទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ក្រសួងមហាផ្ទៃ នៅសាលាខេត្តកណ្ដាល។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឌឹម បូរ៉ា បានស្វាគមន៍ និងត្រៀមផ្តល់កិច្ចសហការល្អជាមួយ ក្រុមការងារនាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ដើម្បីចុះអង្កេតស្រាវជ្រាវ ស្រាយបំភ្លឺ និងដោះស្រាយករណីខាងលើនេះឲ្យមានប្រសិទ្ធភាព។

ព័ត៌មានជាតិ

បងប្អូនក្រុមវាលទី១៩ (ភូមិបាលខណ្ឌជ្រោយចង្វារ) បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិឃ្លៃថ្មី ភូមិឃ្លៃចាស់ ភូមិត្រពាំងសំរោង និងភូមិភ្នំតូច និងប្រមូលឯកសារនៃការវិនិច្ឆ័យនៅភូមិលាំងជៃថ្មី និងភូមិត្រពាំងទន្ទឹម ឃុំពោធិចំរើន ព្រមទាំងវាស់វែងក្បាលដីនិងកំណត់ព្រំនៅភូមិព្រៃសំព័រ និងភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នាថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី១៩ (ភូមិបាលខណ្ឌជ្រោយចង្វារ) បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិឃ្លៃថ្មី ភូមិឃ្លៃចាស់ ភូមិត្រពាំងសំរោង និងភូមិភ្នំតូច និងប្រមូលឯកសារនៃការវិនិច្ឆ័យនៅភូមិលាំងជៃថ្មី និងភូមិត្រពាំងទន្ទឹម ឃុំពោធិចំរើន ព្រមទាំងវាស់វែងក្បាលដីនិងកំណត់ព្រំនៅភូមិព្រៃសំព័រ និងភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ #កអក​ #ចះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC