ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១៖ សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ២៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២៥-២០២៧។ ៣៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្ស ៤ ចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតចូលរួមរហូតដល់ ៩៩,៨៦%។ លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា បានបង្ហាញពីភាពចាស់ទុំផ្នែក នយោបាយ និងវឌ្ឍនភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ទៀតថា សកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ

ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ដូចខាងក្រោម៖ ១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល ៣ឆ្នាំ ២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ឆ្នាំ ឬ អតិថិជនអាចរៀបចំឥណទានសារឡើងវិញ ៣. អតិថិជនអាចប្តូររយៈពេលបង់រំលស់ រហូតដល់ ៣០ឆ្នាំ 👉 សូមអតិថិជន អញ្ជើញទំនាក់ទំនងនៅការិយាល័យលក់ផ្ទះបុរីពិភពថ្មីគ្រប់ទីតាំង។ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ

ប្រតិបត្តិការដ៏ធំ បង្ក្រាបពួកបំផ្លាញព្រៃឈើ ទន្ទ្រានយកដីរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិសាត់

កម្លាំងប្រតិបត្តិការ សរុប ៦០៣នាក់ ក្នុងនោះ៖ អភិបាលរងខេត្ត ៥នាក់ មន្ត្រីរដ្ឋបាលខេត្ត ១២នាក់ មន្ត្រីរដ្ឋបាលស្រុក ២៨នាក់ កម្លាំងនគរបាល ២១៥នាក់ កម្លាំងកងរាជអាវុធហត្ថ ២១៦នាក់ កម្លាំងប្រតិបត្តិការសឹករង ២៣នាក មន្ទីរ-ជំនាញ បរិស្ថាន-មេព្រៃ ២៥នាក់ អាជ្ញាធរមូលដ្ឋាន មេឃុំ-នាយប៉ុស្តិ៍-មេភូមិ-ប្រជាការពារ ៦២នាក់ ដឹកបញ្ជាផ្ទាល់ទាំងក្រុមដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសទ្រង់ទ្រាយធំដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ដោយដុតរុករាន ទន្រ្ទានយកដីរដ្ឋខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ប្រតិតប្តិការនេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែមី ឆ្នាំ ២០២៤ ។ គោលដៅចុះបង្រ្កាប៖ -ក្រុមទី១៖ ចំណុចខ្នង១៦ និងចំណុចវាលអ៊ុកគូថ ឃុំថ្មដា -ក្រុមទី២៖ ចំណុចខាងជើង និងត្បូងភ្នំប្រើស ឃុំក្រពើរពីរ -ក្រុមទី៣៖ ចំណុចអូរ១ ឃុំអន្លង់រាប -ក្រុមទី៤៖ សហគមន៍ក្រាំងរងៀង ភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង […]