ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បទល្មើសដឹកជញ្ជូនឈើមិនចាប់បែរជាមកចាប់ អ្នកសារព័ត៌មានសូមសរសើរដោយស្មោះ មន្ត្រីជំនាញនៅស្រុកកែវសីមា  (វគ្គ២)

មណ្ឌមគិរី}អ្នកសារព័ត៌មានចំនួន ៨នាក់ មកពីស្ថាប័នចំនួន៣ ត្រូវបានសមត្ថកិច្ចស្រុកកែវសីមា ឃាត់ខ្លួន  កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។ បើយោងតាមសម្តី របស់មន្ត្រីស្រុកកែវសីមា ក្រោយទទួលមានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ ថាបានប្រព្រឹត្តសកម្មភាពប្រដេញរថយន្ត និងកំហែងយកប្រាក់ ពីអ្នកដឹកឈើ យកទៅសង់ផ្ទះនៅភូមិសាស្ត្រឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ដែលមន្ត្រីប្រចាំតំបន់ មិនអើពើ អនុវត្តន៍ច្បាប់ ឬមួយត្រូវថ្នាំសណ្តំរបស់នាយឈ្មួញ នាំគ្នាប្រព្រឹត្តអំពើពុករលួយអស់ទៅហើយ ជាក់ស្តែងក្រុមការងារអ្នកសារព័ត៌មានចំនួន ៣ អង្គភាព បានចុះប្រមាញ់ក្រុមឈ្មួញឈើដែលកំពុងប្រតិបត្តិការដឹកជញ្ជូន នៅស្រុកកែវសីមា ចំនួន ៨នាក់ នៅក្នុងនោះមានប្រុស ៦នាក់ ស្រី២នាក់ ដែលមានឈ្មោះ ១-ឈ្មោះ ហ៊ីង សុធា ២-ឈ្មោះ រុំ សាន ៣- ឈ្មោះ អេ ង សាន ៤- ឈ្មោះ ស៊ុន ម៉ាញ ៥- ឈ្មោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយករថយន្តម៉ាក់ Mazda នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

ដោយអនុវត្តតាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចយករថយន្តម៉ាក់ Mazda CX3 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-1606 ស៊េរីឆ្នាំ២០២៤ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈម្ចាស់រថយន្តចុះបើកលុយនៅម៉ាស៊ីន​អេធីអឹម ដោយមិនបានពន្លត់ម៉ាស៊ីនឡាន ទើបជនសង្ស័យឃើញដូច្នេះក៏លួចបើករថយន្តគេចទៅដល់ស្រុកភ្នំស្រួច ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន។ ជនសង្ស័យឈ្មោះ ផល ណាន ភេទប្រុស ទីលំនៅបច្ចុប្បន្ននៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់រថយន្តវិញ តាមការស្នើសុំ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ

មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខសមាជិក ដែលបានជួបគ្រោះថ្នាក់ដួលបាក់ឆ្អឹងកំភួនដៃឆ្វេង!

នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ជា សំអាត ជំនួយការអាវុធហត្ថខណ្ឌ ដែលបានជួបគ្រោះថ្នាក់ដួលបាក់ឆ្អឹងកំភួនដៃឆ្វេង កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃអាវុធហត្ថខណ្ឌទួលគោក ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,២០០,០០០ រៀល ទឹកសុទ្ធ ភេសជ្ជៈ ៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

ព័ត៌មានជាតិ

កិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសណ្ឋាគារ កាំបូឌីយ៉ាណា

រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ កិច្ចសន្ទនាថ្នាក់ជាតិនេះ ធ្វើឡើងក្នុងគោលបំណង៖ ចែករំលែក និងពិភាក្សាអំពីវឌ្ឍនភាព មេរៀនបទពិសោធន៍ល្អៗ បញ្ហាប្រឈមជាអាទិភាព និងអនុសាសន៍នានា ពាក់ព័ន្ធនឹងតម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ដោយផ្អែកលើលទ្ធផលពីកិច្ចសន្ទនាថ្នាក់ខេត្ត និងថ្នាក់ស្រុក និងរៀបចំផែនការសកម្មភាពរួមគ្នាក្នុងការឆ្លើយតប និងដោះស្រាយចំពោះអនុសាសន៍ និងបញ្ហាប្រឈមនានា ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនៅថ្នាក់ជាតិ។