ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាល ថ្លែងអំណរគុណ ដល់កម្លាំងអាវុធហត្ថក្រោមឱវាទ ទូទាំងរាជធានីភ្នំពេញ!

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខ ព្រមទាំង ប្រគល់អំណោយលើកទឹកចិត្តរួមមាន ទឹកក្រូចដប ២,៥០០ កែស, អាវយឺត ២,៥០០អាវ, ស្វាយកែវរមៀត ៨ តោន, ទឹកដោះគោបឺត ៣០០កែស និង ថ្លែងអំណរគុណ ចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក ក៏ដូចជាបានរួមសុខរួមទុក្ខ ជាមួយលោកផ្ទាល់ រយៈពេល១១ឆ្នាំដែលលោកមកកាន់ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះ។ ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពល បានដឹកនាំ អគ្គនាយកអគ្គិសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់ នាយ ពលទាហាន នាយ ពលនគរបាល សមរភូមិមុខទិសប្រាសាទតាមាន់

ខេត្តឧត្តរមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពល បានដឹកនាំ អគ្គនាយកអគ្គិសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់ នាយ ពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ ៤២ និង នាយ ពលនគរបាល ការពារព្រំដែនគោកលេខ ៧០២ ដែលឈរជើងការពារតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលប្រព្រឹត្តទៅនៅ ទីបញ្ជាការ វរសេនាតូចលេខ ៤២២ កងពលតូចថ្មើរជើងលេខ ៤២ ។ ក្នុងនោះផងដែរ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន […]

ព័ត៌មានជាតិ

កិច្ចប្រជុំរបស់អនុគណៈកម្មការរៀបចំសោភ័ណភាព និងអភិវឌ្ឍន៍ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៤ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការរៀបចំសោភ័ណភាព និងអភិវឌ្ឍន៍ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖គណៈកម្មការ និងអនុគណៈកម្មការ គឺមានតួនាទីភារកិច្ចរៀបចំប្រារព្ធពិធីបុណ្យ និងជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណៈជន ដើម្បីបង្កបរិយាកាសរីករាយ ស្របតាមទំនៀមទំលាប់ប្រពៃណីខ្មែរ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំសោភ័ណភាព អនាម័យក្នុងទីប្រជុំជនជាដើម។ សូមបញ្ជាក់ផងដែរថា៖ សង្ក្រាន្តខេត្តកណ្ដាល គ្រោងនឹងរៀបចំប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ៕

ព័ត៌មានជាតិ

បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ព្រែកតាកូវ សង្កាត់ព្រែកអំពិល សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល

នៅថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៤ បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ព្រែកតាកូវ សង្កាត់ព្រែកអំពិល សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់​ #សេវាគាប់ចិត្ត​ #បរិយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC