ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខឹងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង វាយសម្លាប់ ញាត់ចូលវ៉ាលី

ភ្នំពេញ ៖ ដឹងមូលហេតុហើយ ដោយសារតែ ជនសង្ស័យ ខឹងជាមួយនិងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង ទើបកើតជាកំហឹង វាយសម្លាប់ជនរងគ្រោះ ញាត់ចូលក្នុងវ៉ាលី ហើយចោលនៅផ្លូវជាតិលេខ៤៨ ម្តុំអន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់បាននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ត្រង់ចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ ញ៉េប សុខុម អាយុ៣៨ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានត្រង់ចំណុច​បុរីប៉េងហួតផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕

ព័ត៌មានជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី  ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

នាថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ​២០២៤ ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្មើនឹង ៣ ០១០ ក្បាលដី ស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់. #MLMUPC

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការសាលាខេត្តជាលទ្ធផលអវិជ្ជមាន

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ទៅលើថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងសាលាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្ត តាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទើបនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្ត ដល់បងប្អូន មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាព […]