ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូល​ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយ​ស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ ច្បាប់ភូមិបាល(ថ្មី) កំណត់អំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដី និងអចលនវត្ថុដទៃទៀត ដែលជា​មូលដ្ឋានគ្រឹះក្នុងការ​រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនជម្រុញដល់មន្ត្រីជំនាញនៃក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រព័ន្ធពន្លឿនបន្ថែមទៀតដើម្បីសម្រួលជូនពលរដ្ឋ

ខេត្តប៉ៃលិន៖ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិភ្នំស្ពង់ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរៀបចំឡើងដោយ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្តប៉ៃលិន។ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តបានជម្រុញដល់មន្ត្រីជំនាញនៃក្រុមការងារវាស់វែងដីធ្លីជាលក្ខណ:ប្រព័ន្ធពន្លឿនការងារនេះដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយទំនាស់ដីធ្លី។ ជាការអនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល ក្រោមម្លប់ នៃសុខសន្តិភាព។ លើសពីនេះសម្តេចមហាបវរធិបតី បានជំរុញ និងយកចិត្តទុកដាក់លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបង ប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ អភិបាលរងខេត្តប៉ៃលិន ក៏បានមានសំណូមពរសូមអោយបងប្អូនប្រជាពលរដ្ឋក្នុងភូមិអូរឈើក្រំ អ្នកពាក់ព័ន្ធនឹងការកាន់កាប់ដីក្នុងភូមិទាំងអស់ ដែលត្រូវចុះអនុវត្តការវាស់វែងចុះបញ្ជីដីជាប្រព័ន្ធ ត្រូវមានការយោគយល់ អធ្យាស្រ័យគ្នា ស្រុះស្រួលគ្នា លើព្រំដីរបស់ខ្លួន និងរៀបចំដាំបង្គោលព្រំដីអោយបានរឹងមាំ […]

ព័ត៌មានជាតិ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានទទួលជួបគណៈប្រតិភូ មកពីប្រទេសទីម័រ ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាព ទឹកស្អាត និងអនាម័យ និងយុទ្ធសាស្ត្រសម្រេចបានស្ថានភាព ODF និងODF+(Plus) នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសម្តែងនូវការគោរព និងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន លោក លោកស្រី គណៈប្រតិភូអង្គការ Water Aid ដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី ទីម័រ និងកម្ពុជា ដែលបាន ធ្វើទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីស្ថានភាព ទឹកស្អាត និងអនាម័យ និងយុទ្ធសាស្ត្រសម្រេចបានស្ថានភាព ODF និង ODF+ នៅខេត្តកណ្តាលនា ក្នុងឱកាសដែលខេត្តកណ្ដាល សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅថ្នាក់ជាតិ និងបានប្រកាសផ្ទៃក្នុងរបស់ខេត្ត ជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF+ នៅដើមឆ្នាំ២០២៤នេះ។ មានប្រសាសន៍ក្នុងជំនួបនេះដែរ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានលើកឡើងថា៖ អាស្រ័យដោយចង់ឱ្យរដ្ឋបាលខេត្តកណ្តាល មានកិត្តិយស មានកេរ្តិ៍ឈ្មោះ មានកិត្យានុភាព ជាពិសេសចង់ឱ្យប្រជាពលរដ្ឋខេត្តកណ្តាល មានសុខភាពល្អ មានជីវភាពធូរធារ មានអនាម័យបរិស្ថានស្អាត រដ្ឋបាលខេត្ត ដែលមាន ឯកឧត្តម គង់ សោភ័ណ្ឌ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូល​រួម​ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ​សម្រាប់អាស៊ី។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់​ពីថ្ងៃ​ទី២៧​ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។ អញ្ជើញអមដំណើរសម្ដេចតេជោ រួមមាន ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម […]

ព័ត៌មានជាតិ

បងប្អូនមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើអគាររោងចក្រក្រុមហ៊ុន SO AH PLUSH TOY(CAMBODIA) Co.,Ltd ស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

នាថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៤ បងប្អូនមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើអគាររោងចក្រក្រុមហ៊ុន SO AH PLUSH TOY(CAMBODIA) Co.,Ltd ស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ #កអក​ #វិស័យសំណង់ #សំណង់ #សំណង់អគារ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC