ព័ត៌មានជាតិ

ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ២០២២-២០២៣ ខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ២០២២-២០២៣ ខេត្តព្រះសីហនុ។ តាមរបាយការណ៍របស់ក្រុមការងារបានឱ្យដឹងថា ដើម្បីលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំលើកកម្ពស់ការផ្ដល់សេវាសង្គមប្រកប ដោយគុណភាព សមធម៌ និងបរិយាបន្ន សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសជនងាយរងគ្រោះដូចជាៈ ស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។ ផ្អែកតាមក្របខណ្ឌពេលវេលាដែលបានកំណត់ក្នុងកម្មវិធីពានរង្វាន់ ដំណើរការនៃការអនុវត្ត កម្មវិធីនេះមានរយៈពេល៦សប្តាហ៍ ដោយត្រូវចាប់ផ្តើមអនុវត្តនៅសប្តាហ៍ទី១ ខែមីនា និងត្រូវបញ្ចប់នៅសប្ដាហ៍ទី២ ខែមេសា ជារៀងរាល់ឆ្នាំ។សម្រាប់ឆ្នាំ២០២២ ការចាប់ផ្តើមអនុវត្តកម្មវិធីពានរង្វាន់ត្រូវបានកំណត់យកនៅសប្តាហ៍ទី៤ ខែកុម្ភៈ និងបញ្ចប់នៅសប្ដាហ៍ទី១ ខែមេសា ឆ្នាំ២០២៣ និងបូកសរុបលទ្ធផលនៃការធ្វើសុពលភាពទិន្ន័យដើម្បីផ្ញើទៅអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃឱ្យបានត្រឹមដំណាច់ ខែមេសា ឆ្នាំ២០២៣។ ក្នុងការវាយតម្លៃលើការផ្តល់សេវាសង្គមនេះ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ […]

ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា យោងលិខិតលេ៧៩៦៥ អយក.រពកឡ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងអប់រយុវជន និងកីឡា និងយោងផែនការប្រតិបត្តិរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មន្ទីរបានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣- ២០២៤ ដោយមានការចូលរួមពីបណ្តាសាលាបឋមសិក្សានានាក្នុងក្រុងស្រុកទាំង៤ មានចំនួន ១២ក្រុម រៀបរៀបចំការប្រកួតកីឡាដោយគណៈកម្មការរៀបចំការប្រកួតចំនួន ៤៩នាក់ ស្រីវ១៣នាក់ ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយសរុបចំនួន ៣៦នាក់ ស្រី ៤នាក់ និងកីឡាករ កីឡាការិនី ចំនួន ១៥២នាក់ ស្រី១៦នាក់ ជាលទ្ធផលក្រុមជម្រើសជើងឯកតាមប្រភេទវិញ្ញាសារួមមាន ៖ – វិញ្ញសាបាល់ទាត់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករបឋមសិក្សា ហ៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្រ្តីសូរិយោដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បើករថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹង ឡើងសួនច្បារបុកផ្ទាំងប៉ាន់ណូ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ គេស្គាល់ថាជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បើករថយន្ដ ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C-1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបត់ឡើងលើសួនច្បារ សាធារណៈ មុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ នៅម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤។ បុរសរូបនេះ មានផ្ទុកជាតិស្រវឹង ១.៥៥ mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូន រដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណង៕