ព័ត៌មានជាតិ

បិទការប្រកួតកីឡា សិស្ស បឋម មធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា.២០២៣.២០២៤

(ខេត្តឧត្តរមានជ័យ) កាលពីរសៀលថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យបានរៀបចំកម្មវិធីបិទការប្រកួតកីឡា សិស្សបឋមមធ្យមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣.២០២៤ ដែលពិធីនេះដែរប្រព្រឹត្តធ្វើឡើងនៅទីលានបាល់ទាត់វិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោង ក្រុងសំរោងឧត្តរមានជ័យ ហើយក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ ថែមទៀត ។ លោក ប៉ិចរតនា ប្រធានមន្ទីរយុវជននិងកីឡាខេត្តបានឡើងតាមរបាយការណ៍ និងលើកឡើងថា ថ្ងៃនេះគឺជាទិវាមួយដ៏អឡោរឹកបើកការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣.២០២៤ ផ្នែកបាល់ទាត់បុរសនារី បាល់ទះបុរសនារី ប៉េតង់បុរសនារី និងអត្តពលកម្មបុរសនារី ហើយនឹងក្រុមកីឡា ផ្សេងៗជាច្រើនផ្នែកទៀតត្រូវបានបញ្ចប់ដោយជោគជ័យ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ លោកប្រធានមន្ទីរបានបន្តទៀតថា តាងនាមគណៈកម្មការរៀបចំការប្រកួត យើងសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានគណៈធិបតីភាព ភ្ញៀវកិត្តិយសដែលឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងឱកាសដ៏ថ្លៃថ្លានេះជាការផ្តល់កម្លាំងចិត្តដល់កីឡាករកីឡាការិនីឲ្យខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីកម្លាំងកាយ ចិត្តសមត្ថភាពទេពកោសល្យបច្ចេកទេសដែលមានរហូត ដណ្ដើមបានជោគជ័យគួរជាទីមោទន:ផងដែរ។ ថ្លែងនៅក្នុងពិធីបិទការប្រកួត កីឡាថ្នាក់បឋមមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៣.២០២៤ នេះផងដែរ ឯកឧត្ដម ឃិនញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យបាន គូសបញ្ជាក់ថា ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញដែលមានការជំរុញពីថ្នាក់ក្រុងស្រុក មកផងនោះ ដែលរៀបចំឡើង ចាប់ពីកំឡុងថ្ងៃ២៤ខែមីនាឆ្នាំ២០២៤ នៅក្នុងក្រុងសំរោងនិងស្រុកបន្ទាយអំពិល និងនៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤ នៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង ធ្វើការប្រកួតដើម្បីជ្រើសរើសក្រុមជ័យលាភីមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្នាក់ខេត្ត ហើយលើសពីនេះក្នុងនាមរដ្ឋបាលខេត្ដ ក៏សូមកោតសរសើរទៅដល់ ក្រុមកីឡាករទាំងអស់ដោយឈរលើស្មារតីចេះអធ្យាស្រ័យ មានសាមគ្គីភាពមិត្តភាព ហើយប្រកាន់ឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញត្តិក្នុងបទបញ្ជា  ច្បាប់បញ្ញាតិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខូចខាតផ្ទះ១១ខ្នង និងងាប់សត្វគោ០២ក្បាលខណ:ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង

(បាត់ដំបង) ភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះបាញ់ បណ្តាលប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១១ខ្នង ស្លាកគណបក្សចំនួន០៨ និងងាប់សត្វគោ០២ក្បាល។ កាលពីវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងឃុំចំនួន០៤រួមមាន! ,ឃុំព្រៃតូច ,ឃុំគារ ,ឃុំកកោះ ,និងឃុំព្រៃស្វាយ ក្នុងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានអោយដឹងថា ឃុំដែលរងគ្រោះក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះខាងលើក្នុងនោះមាន! ,ឃុំព្រៃតូចរបើកដំបូលចំនួន៥ខ្នងនិងរលំផ្លាកគណបក្សប្រជាជន០៥ផ្លាក -ឃុំគាររបើកដំបូលចំនួន០៥ខ្នងនិងងាប់សត្វគោ០២ក្បាល និងរលំផ្លាកគណបក្សប្រជាជន០១ផ្លាក,ឃុំកកោះរលំឃ្លាំងដាក់អីវ៉ាន់០១ខ្នង ទំហំ៣៥ម៉ែត្រ×៧០ម៉ែត្រ ,ឃុំព្រៃស្វាយ រលំផ្លាកគណបក្សប្រជាជនកម្ពុជា០២ផ្លាក  តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំតុបតែងកែលម្អសោភ័ណភាពក្រុងតាខ្មៅឱ្យទទួលបានការចាប់អារម្មណ៍ និងទាក់ទាញប្រជាពលរដ្ឋ មកអញ្ជើញលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។ ឯកឧត្តម អភិបាលខេត្ត បន្តថា៖ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ ដែលមានកម្មវិធីកម្សាន្តសប្បាយនានាជាច្រើន រយៈពេល៤ ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ក្រៅពីពិធីសាសនា រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកម្មវិធីកម្សាន្តសប្បាយដូចជា៖ ការប្រកួតបាល់ទាត់នារី, រត់ប្រណាំង, ប្រណាំងកង់, ការលេងល្បែងប្រជាប្រិយ, ការសម្តែងល្ខោនបាសាក់, […]