ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូល​ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយ​ស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ ច្បាប់ភូមិបាល(ថ្មី) កំណត់អំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដី និងអចលនវត្ថុដទៃទៀត ដែលជា​មូលដ្ឋានគ្រឹះក្នុងការ​រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនជម្រុញដល់មន្ត្រីជំនាញនៃក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រព័ន្ធពន្លឿនបន្ថែមទៀតដើម្បីសម្រួលជូនពលរដ្ឋ

ខេត្តប៉ៃលិន៖ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិភ្នំស្ពង់ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរៀបចំឡើងដោយ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្តប៉ៃលិន។ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តបានជម្រុញដល់មន្ត្រីជំនាញនៃក្រុមការងារវាស់វែងដីធ្លីជាលក្ខណ:ប្រព័ន្ធពន្លឿនការងារនេះដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយទំនាស់ដីធ្លី។ ជាការអនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល ក្រោមម្លប់ នៃសុខសន្តិភាព។ លើសពីនេះសម្តេចមហាបវរធិបតី បានជំរុញ និងយកចិត្តទុកដាក់លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបង ប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ អភិបាលរងខេត្តប៉ៃលិន ក៏បានមានសំណូមពរសូមអោយបងប្អូនប្រជាពលរដ្ឋក្នុងភូមិអូរឈើក្រំ អ្នកពាក់ព័ន្ធនឹងការកាន់កាប់ដីក្នុងភូមិទាំងអស់ ដែលត្រូវចុះអនុវត្តការវាស់វែងចុះបញ្ជីដីជាប្រព័ន្ធ ត្រូវមានការយោគយល់ អធ្យាស្រ័យគ្នា ស្រុះស្រួលគ្នា លើព្រំដីរបស់ខ្លួន និងរៀបចំដាំបង្គោលព្រំដីអោយបានរឹងមាំ […]

ព័ត៌មានជាតិ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានទទួលជួបគណៈប្រតិភូ មកពីប្រទេសទីម័រ ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាព ទឹកស្អាត និងអនាម័យ និងយុទ្ធសាស្ត្រសម្រេចបានស្ថានភាព ODF និងODF+(Plus) នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសម្តែងនូវការគោរព និងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន លោក លោកស្រី គណៈប្រតិភូអង្គការ Water Aid ដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី ទីម័រ និងកម្ពុជា ដែលបាន ធ្វើទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីស្ថានភាព ទឹកស្អាត និងអនាម័យ និងយុទ្ធសាស្ត្រសម្រេចបានស្ថានភាព ODF និង ODF+ នៅខេត្តកណ្តាលនា ក្នុងឱកាសដែលខេត្តកណ្ដាល សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅថ្នាក់ជាតិ និងបានប្រកាសផ្ទៃក្នុងរបស់ខេត្ត ជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF+ នៅដើមឆ្នាំ២០២៤នេះ។ មានប្រសាសន៍ក្នុងជំនួបនេះដែរ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានលើកឡើងថា៖ អាស្រ័យដោយចង់ឱ្យរដ្ឋបាលខេត្តកណ្តាល មានកិត្តិយស មានកេរ្តិ៍ឈ្មោះ មានកិត្យានុភាព ជាពិសេសចង់ឱ្យប្រជាពលរដ្ឋខេត្តកណ្តាល មានសុខភាពល្អ មានជីវភាពធូរធារ មានអនាម័យបរិស្ថានស្អាត រដ្ឋបាលខេត្ត ដែលមាន ឯកឧត្តម គង់ សោភ័ណ្ឌ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូល​រួម​ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ​សម្រាប់អាស៊ី។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់​ពីថ្ងៃ​ទី២៧​ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។ អញ្ជើញអមដំណើរសម្ដេចតេជោ រួមមាន ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម […]

ព័ត៌មានជាតិ

បងប្អូនមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើអគាររោងចក្រក្រុមហ៊ុន SO AH PLUSH TOY(CAMBODIA) Co.,Ltd ស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

នាថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៤ បងប្អូនមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើអគាររោងចក្រក្រុមហ៊ុន SO AH PLUSH TOY(CAMBODIA) Co.,Ltd ស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ #កអក​ #វិស័យសំណង់ #សំណង់ #សំណង់អគារ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខឹងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង វាយសម្លាប់ ញាត់ចូលវ៉ាលី

ភ្នំពេញ ៖ ដឹងមូលហេតុហើយ ដោយសារតែ ជនសង្ស័យ ខឹងជាមួយនិងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង ទើបកើតជាកំហឹង វាយសម្លាប់ជនរងគ្រោះ ញាត់ចូលក្នុងវ៉ាលី ហើយចោលនៅផ្លូវជាតិលេខ៤៨ ម្តុំអន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់បាននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ត្រង់ចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ ញ៉េប សុខុម អាយុ៣៨ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានត្រង់ចំណុច​បុរីប៉េងហួតផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕

ព័ត៌មានជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី  ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

នាថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ​២០២៤ ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្មើនឹង ៣ ០១០ ក្បាលដី ស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់. #MLMUPC

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការសាលាខេត្តជាលទ្ធផលអវិជ្ជមាន

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ទៅលើថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងសាលាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្ត តាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទើបនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្ត ដល់បងប្អូន មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាព […]

ព័ត៌មានជាតិ

ស្ពានលើសំណង់បង្ហៀរអាងទឹកទំនប់ថ្មី ត្រូវបានសាងសង់ រួចរាល់បានលទ្ធផលសម្រេច សាមសិបភាគរយហើយនៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ) ស្ពានលើសំណងបង្ហៀរអាងទឹកទំនប់ថ្មីនៅស្រុកអន្លង់វែង ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានសាងសង់លទ្ធផលបានសម្រេច សាមសិបភាគរយហើយ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកញឺនគួនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះ ទីតាំង ស្ពានលើសំណង់បង្ហៀរអាងទំនប់ថ្មីនេះដែរ គឺស្ថិតនៅត្រង់ចំណុច ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ បើតាមប្រភពពី លោកញឺនគួនប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការស្ថាបនាស្ពាន លើសំណង់អាងទឹកទំនប់ថ្មីនេះដែរ គឺជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ហើយស្ពាននេះ មានប្រវែង បណ្ដោយ125m ទទឹង7m ស្ពានលើសំណង់បង្ហៀរអាងទឹកទំបន់ថ្មី ហើយលទ្ធផលសម្រេចបាន៣០ភាគរយហើយគិតត្រឹមថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤នេះ។ គួររំឭកថា ស្ពានអាងបង្ហៀរទំនប់ថ្មីនេះដែរកន្លងមក បងប្អូនប្រជាពលរដ្ធជួបការលំបាកខ្លាំងណាស់ឲ្យតែដល់រដូវវស្សាភ្លៀងធ្លាក់ ទឹកហូរធ្លាក់ពីបឹងអូរជីកស្ពានផ្ទះតាម៉ុកខណ:នៅពេលធ្វើដំណើរឆ្លងកាត់នៅតំបន់នេះតែងតែមានការលំបាក តែរហូតដោយអ្នកខ្លះត្រូវធ្វើដំណើរ វាងស្ពាន ត្រូវជិះទូកឬកាណូតដើម្បីឆ្លងទៅត្រើយម្ខាងទៅត្រើយម្ខាងទៀត ពេលខ្លះក៏មាន សិស្សានុសិស្សពេលធ្វើដំណើរជិះនៅលើទំនប់បង្ហៀរ ជួបគ្រោះថ្នាក់និង មួយវិញទៀតក៏មានករណី ឡានធ្លាក់ទៅក្នុងទឹកក៏មានដែរ ។ បើយោងតាមការលើកឡើងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនប់បង្ហៀរទឹក ក្នុងឃុំត្រពាំងតាវ ពួកគាត់មានការសប្បាយចិត្តខ្លាំងណាស់នៅេពេលដែលរាជរដ្ធាភិបាលបានយកចិត្តទុកដាក់ធ្វើស្ពានលើទំនប់បង្ហៀរពីព្រោះថា បងប្អូនប្រជាពលរដ្ធពិបាកសឹងតែរាល់ឆ្នាំឲ្យតែដល់រដូវរស្សាភ្លៀងធ្លាក់។ សូមជម្រាបផងដែរថា បើតាមការអះអាងពីលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាន ឲ្យដឹងថាចំពោះ ស្ពានលើសំណងអាងបង្ហៀរទឹកទំនប់ថ្មីដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មនេះផងដែរ លទ្ធផលសម្រេចបានសាមសិបភាគរយហើយនៅថ្ងៃមុខពេលបងប្អួនធ្វើដំណើរក្នុងរដូវរស្សាភ្លៀងធ្លាក់ក៏ឈប់ជួបការលំបាកទៀតដែរ។ឈឹម.កុសល

ព័ត៌មានជាតិ

ឡានឆ្លាមបុកជាមួយម៉ូតូធំនៅលើស្ពានចំផ្លូវកោងធ្វើឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

(ឧត្តរមានជ័យ)បុរសម្នាក់បានស្លាប់ភ្លាមៗខណ:នៅពេលជិះម៉ូតូធំបញ្ច្រាសគ្នាពីត្បូងទៅជើងហើយដល់ចំណុចលើស្ពាន ផ្លូវឡើងទៅច្រកអូរស្មាច់ក៏បានបុកជាមួយឡានឆ្លាមចំយ៉ាងពេញទំហឹងហើយបោកផ្ទុបទៅនឹងដៃស្ពានថ្ម ដោយឡែកម៉ូតូវិញខ្ទេចខ្ទីដាច់កង់ក្រោយដូចលេខ៨ ដែលហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះបានកើតឡើង កាលពីចុងសប្តាហ៏កន្លងទៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ ០៩និង៣៥នាទី​ស្ថិតនៅត្រង់ចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សាក្សីនៅកន្លែងកើតហេតុបានអះអាងថា មុនដំបូងឡើយគាត់បានឃើញម៉ូតូធំ១គ្រឿងជិះពីត្បូងទៅជើងយ៉ាងលឿនស្លេវ លុះក្រោយមកគាត់ក៏បានឃើញឡានកាម៉ារីឆ្លាមបើកចុះពីលើភ្នំដងរ៉ែកលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងស្រាប់តែដល់លើស្ពាន គាត់បានលឺសម្លេងលាន់ស្នូតែប្រាវ បន្ទាប់មកក៏បានទៅមើលឃើញអ្នកជិះម៉ូតូបោកផ្ទប់ទៅនឹងបង្កាន់ដៃស្ពានផ្លោងទៅខាងស្តាំដៃ ហើយឡានឆ្លាមវិញ ឃើញមនុស្ស៣ទៅ៤នាក់ភ័យឆ្លេរឆ្លារ ស្លន់ស្លោរ ចុះពីលើឡានពេញផ្លូវ ខណ:នោះគាត់ក៏ហៅអ្នកភូមិមកជួយមើលនឹងរាយការណ៏ទៅប្រាប់លោកមេភូមិផងដែរ។ សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កេីតឡើងរវាង​ រថយន្តធុនស្រាល​ និងម៉ូតូធំ បើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង នៅ​ចំណុចលេីផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ១០៧/១០៨ ស្ថិតនៅភូមិអូរពក​ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់ចំនួន​ ០១នាក់​ (ប្រុស)ភ្លាមៗនៅនឹងកន្លែងតែម្តង។ ១/អ្នកបើកបររថយន្ត​ឈ្មោះ​ កែវ​ សុផាន ភេទ​ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ​ រត់តាក់សុី រស់នៅភូមិសុីលៀម​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ បើកបររថយន្តម៉ាក​ TOYOTA CAMRY ពណ៍ទឹកមាស​ […]