ព័ត៌មានជាតិ

បងប្អូនមន្ត្រីជំនាញចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់សម្រាប់ការដ្ឋានសំណង់អគារស្នាក់នៅរួមរបស់ក្រុមហ៊ុន រៀលលីដា ឌីវេឡុបម៉ិន (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិទី១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

នាថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បងប្អូនមន្ត្រីជំនាញចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់សម្រាប់ការដ្ឋានសំណង់អគារស្នាក់នៅរួមរបស់ក្រុមហ៊ុន រៀលលីដា ឌីវេឡុបម៉ិន (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិទី១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ #វិស័យសំណង់ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពុកម៉ែបងប្អូនបើបានជួបប្រទះឃើញជនសង្ស័យម្នាក់ដែលមានរូបដូចខាងក្រោមត្រូវជាប្អូនបង្កើត ទាញពូថៅ កា-ប់លើបងស្រី-បង្កើតនិងប្ដីរងរបួសធ្ងន់នឹងក្មួយប្រុសម្នាក់រងរបួសស្រាលបេីឃើញនៅកន្លែងណាសុំបងប្អូនជួយរាយការណ៍ជូនមកខាងជនរងគ្រោះខាងរងគ្រោះមានប្រាក់ឧបត្ថម្ភចំនួន 2 លានរៀល!!

ពុកម៉ែបងប្អូនបើបានជួបប្រទះឃើញជនសង្ស័យម្នាក់ដែលមានរូបដូចខាងក្រោមត្រូវជាប្អូនបង្កើត ទាញពូថៅ កា-ប់លើបងស្រី-បង្កើតនិងប្ដីរងរបួសធ្ងន់នឹងក្មួយប្រុសម្នាក់រងរបួសស្រាលបេីឃើញនៅកន្លែងណាសុំបងប្អូនជួយរាយការណ៍ជូនមកខាងជនរងគ្រោះខាងរងគ្រោះមានប្រាក់ឧបត្ថម្ភចំនួន 2 លានរៀល!! បងប្អូនបើបានជួបប្រទះជួយទំនាក់ទំនងមកកាន់លេខរបស់ជនរងគ្រោះ.០១៥ ៣៧៧ ៣៦៦.០១២៨០ ២៩ ១៩. ហេតុការណ៏នេះកេីតឡើងនៅវេលាម៉ោង ៧:១០ នាទីយប់ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅក្នុងភូមិព្រែករាំងឃុំបន្លិចប្រាសាទស្រុកពាមរក៏ ខេត្តព្រៃវែង។ ប្រភពឱ្យដឹងពីបងប្អូនប្រជាពលរដ្ឋបញ្ជាក់ប្រាប់ដោយសារព័ត៌មានយើងហើយដឹងថាមុនពេលកើតហេតុជនសង្ស័យខាងលើអង្គុយផឹកនៅផ្ទះរបស់ខ្លួនក្បែរផ្ទះកើតហេតុ ក្រោយពីផឹកចប់ជនសង្ស័យក៏កាន់ពូថៅដើរសំដៅមកផ្ទះជនរងគ្រោះរួចក៏ឈ្លោះប្រកែកគ្នារឿងដីកេរ្តិ៍ម្ដាយ រួចស្រាប់តែកា-ប់ទៅលើជនរងគ្រោះដោយមិនញញើតដៃ បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យក៏គេចខ្លួនបាត់ស្រមោល៕ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកំពុងស្វែងរកជនសង្ស័យខាងលើដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យខានតែបាន៕ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ព័ត៌មានជាតិ

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ២០២៣-២០២៤

រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ២០២៣-២០២៤ ដោយមានការចូលរួមពីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ អង្គការដៃគូរនៅមន្ទីអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។ បន្ទាប់ពីបានស្តាប់របាយការរបស់លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡារួចមក លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍បិទសន្និបាតរយៈពេលពីរថ្ងៃដោយធ្វើការកោតសរសើរ និងវាយតម្លៃចំពោះស្នាដៃរបស់លោកគ្រូ អ្នកគ្រូទាំង អស់ ស្របតាមទិសដៅរបស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យសម្រេចបានគោលការណ៍អប់រំប្រកប ដោយសមធម៌សម្រាប់ទាំងអស់គ្នា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រទេសជាតិ។ ការខិតខំបំពេញភារកិច្ចរបស់លោកគ្រូ អ្នកគ្រូ ឆ្លើយតបតាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងវិធានការគន្លឹះទាំង៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ […]

ព័ត៌មានជាតិ

ពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកក្នុងកិច្ចការងារបម្រើជាតិ និងប្រជាជន អញ្ជើញជាអធិបតី និងផ្តល់នូវអនុសាសន៍ដ៏ថ្លៃថ្លាសម្រាប់ក្រសួងមហាផ្ទៃ អនុវត្តការងារបន្ត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី តំណាងក្រសួង ស្ថាប័ននានា ដែលបានអញ្ជើញចូលរួមជាគណៈអធិបតី។ សូមគោរពជូនពរសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុង«ពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា» ស្ថិតនៅវត្តឧណ្ណាលោម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទូលព្រះបង្គំយើងខ្ញុំព្រះករុណានៃរដ្ឋបាលខេត្តកណ្ដាល សូមចូលរួមរំលែកព្រះរាជមរណទុក្ខជាមួយ សម្ដេចព្រះគណ:សង្ឃនាយក គណ: មហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា និង សូមវន្ទាឧទ្ទិសថ្វាយ ព្រះរាជមហាកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចជាអង្គម្ចាស់ បានយាងទៅកាន់ទីឋានបរមសុគតិភព គឺព្រះនិព្វានជាភីយ្យោភាព៕