ព័ត៌មានជាតិ

ពលករខ្មែររាប់ពាន់នាក់បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបជុំសាច់ញាតិនិងចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

(បាត់ដំបង)ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់ចូលមកស្រុកកំណើតវិញតាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិងជិតចូលមកដល់។ លោក ខុង យ៉ាត់លួង ប្រធានស្នាក់ការប្រចាំច្រកទ្វាអន្តរជាតិដូង បានអោយដឹងថា ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ពលករខ្មែរទាំងប្រុស ទាំងស្រីបានចាប់ផ្តើមនាំគ្នាចេញពីប្រទេសថៃចូលមកព្រះរាជាណាចក្រកម្ពុជាវិញបណ្តើរហើយក្នុងគោលបំណងជួបជុំក្រុមគ្រួសារ សាច់ញាតិ កូនចៅក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅថ្ងៃទី១៣ខែមេសា ខាងមុខនេះ។ ការសម្រុកពីប្រទេសថៃរបស់ពលករខ្មែរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង រយះពេល ២ទៅ៣ថ្ងៃនេះ មានសរុបរហូតចំនួន ៦២៩៩នាក់ ក្នុងនោះពលករស្រីចំនួន ១៧៣៧នាក់ និងកុមារត្រូវជាកូនៗរបស់ពលករចំនួន ២៩៥នាក់ ហើយក្រៅពីពលករខ្មែរ ក្នុងនោះក៏មានភ្ញៀវទេសចរណ៍មួយចំនួនផងដែរដែលមានចំនួន ៦៤១នាក់ ក្នុងនោះស្រី ៣២១នាក់ ហើយការវិលត្រឡប់ចូលមកស្រុកកំណើតរបស់ពលករខ្មែរនៅថ្ងៃទី២ ខែមេសានេះ គឺនៅតែបន្តចាកចេញដដែល ប៉ុន្តែហាក់មានចំនួនថយចុះបើធៀបនិងរយៈពេល០២ថ្ងៃមុន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មប្រទះឃើញ សាកសពក្មេងប្រុសម្នាក់អាយុប្រហែល 17 ឆ្នាំ ត្រូវបានគេចងស្លាបសេក និងអាវ រួចដុត ខ្លោចខ្លួនមើលលេខស្គាល់។

ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មមាស ប្រទះឃើញស.ព បុរសម្នាក់​អាយុប្រហែល 17 ឆ្នាំជាងត្រូវបានគេចង់ដៃស្លាបសេករួច ដុតឆេះខ្លោចមើល​លែងស្គាល់កាលពី​វេលាម៉ោង៣និង២៧នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុង​ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  ។ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីឈ្មោះថ្នឹង រីណា ជាអនុភូមិអណ្ដូងថ្មមាស ប្រាប់ថាមានក្មេងឃ្វាលគោបានប្រទះឃើញសាកស.ពមនុស្សម្នាក់​នៅចំណុចខាងជើងមន្ទីរគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុង​ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមានសភាពចង់ដៃ ស្លាបសេក ត្រូវបានគេដុតរោលខ្លោចមើលលែងស្គាល់។ កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល បានចុះដល់ចំណុចកើតហេតុខាងលើ និង​បានឃើញសាកសព​ជា​មនុស្សប្រុស មាន​អាយុប្រហែល១៧​ឆ្នាំ ដេកស្លា.ប់ក្នុង​ថ្លុកប្រឡាយអត់ទឹក ដេកផ្អៀងខ្លួន ក្បាលបែរ​ទៅជើង ចំណែក​ដៃ​មាន​ជាប់ចំណង ដោយក្រណាត់អាវចងក្រព័ទ្ធទៅក្រោយ ​ដោយ​សភាព​ស.ព​ដុ.តឆេះខ្លោចអស់ មើល​លែងស្គាល់ទៅហើយ​ ។ នគរបាល​បាន​បញ្ជាក់ថា ជនរងគ្រោះមិនទាន់​ស្គាល់អត្តសញ្ញាណនោះឡើយទេ​ ចំណករការស្លា.ប់នេះគឺ​ជាអំពើមនុស្សឃា.ត ។ប្រភពបន្តថាៈក្រោយពីពិនិត្យរួចរាលសពត្រូវបានកំលាំងដឹកយកមកទុកដាក់នៅវត្តថ្មីដើម្បីស្វែងរកសាចញ្ញាតិ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរក​សាច់ញាតិជនរងគ្រោះ និងរកមុខសញ្ញាជនប្រព្រឹត្តល្មើស ដើម្បីយកមក​ផ្តន្ទាទោសតាមច្បាប់​ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះព្រៃជាច្រើនហិចតាផ្អើលអោយសមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់

បាត់ដំបង ! ដីព្រៃជាច្រើនហិចតាត្រូវបានអគ្គីភ័យឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញរថយន្តចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចជើងភ្នំបាណង់ ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះដែរបណ្តាលអោយឆេះព្រៃក្នុងទំហំផ្ទៃដី ០៣ហិចតា ហើយភ្លាមនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យដោយមានកម្លាំងចូលរួមចំនួន០៦នាក់ ក្នុងការចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តទើបពន្លត់ទាន់ពេលបាន១០០ភាគរយ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំកម្មវិធីសង្ក្រាន្តប៉ៃលិន ដោយមានល្បែងរបាំប្រជាប្រិយពិសេសមានការប្រឡងបវរកញ្ញាមនុស្សចាស់ចាប់ពីអាយុ ៤០ឆ្នាំ ដល់៦០ឆ្នាំ

រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរអង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំ កម្មវិធីសង្ក្រាន្តប៉ៃលិន ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក នៅ តាមទីតាំងមួយចំនួនក្នុងខេត្តប៉ៃលិន ដោយមានកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូច ជា កម្មវិធីល្បែងប្រជាប្រិយ ការតាំងបង្ហាញស្តង់ពិព័រណ៌ កម្មវិធីប្រគំតន្ត្រីខ្នាតធំ និងបាញ់ពពុះ សាប៊ូ បាញ់ទឹក ត្រជាក់ កម្មវិធីប្រឡងបវរកញ្ញាមនុស្សចាស់ចាប់ពីអាយុ ៤០ឆ្នាំ ដល់៦០ឆ្នាំ កម្មវិធីបោះតង់ តាមរមណីយដ្ឋាន តំបន់ទេសចរណ៍នានាសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេង កម្សាន្តសប្បាយរីករាយ នៅក្នុងខេត្ត មានផ្ទះសំណាក់ សណ្ឋាគារទំនើបៗប្រកបដោយផាសុខភាព អាហារដ្ឋានមានអាហារឆ្ងាញ់ៗ មានអនាម័យល្អ និងតម្លៃសមរម្យ មានកន្លែងសម្រាប់ឱ្យភ្ញៀវទេសចរណ៍ អាចបោះតង់រាំលេងកម្សាន្ត ជាមួយគ្រួសារ ឬលក្ខណៈឯកជន ដោយធានាការពារនូវ សុវត្ថិភាពជូនម្ភៃបួនម៉ោង។ រដ្ឋបាលខេត្តប៉ៃលិន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេព្រៃបង្ក្រាបចាប់បានរថយន្តស្តាររិចមួយគ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិ

(ឧត្តរមានជ័យ) រថយន្តប្រភេទស្តារិចមួយគ្រឿងពណ៌សពាក់ស្លាកលេខ.ភ្នំពេញ.2AW.1371 ដឹកជញ្ជូនផលអនុផលព្រៃឈើ ពេញប្រៀបគ្មានលិខិតអនុញ្ញាតិត្រូវបានមេព្រៃបង្ក្រាបបាន ខណៈនៅពេលដែល ដឹកឈើប្រភេទលេខ១លោតឆ័ត្រឆ្លងកាត់ពីព្រះវិហារចូលមកទឹកដីខេត្តឧត្តរមានជ័យ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ជំនាញមេព្រៃនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៤នេះតែម្តង កិច្ចប្រតិបត្តិការបង្ក្រាបរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតស្នាមនេះដែរធ្វើឡើងនៅក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះ។ លោកអុឹម សៅ រិទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៤ថា នៅថ្ងៃម្សិលមិញនេះ ជំនាញផ្នែកស្រុកអន្លង់វែង និង ស្រុកត្រពាំងប្រាសាទ បានធ្វើការបង្ក្រាបបានរថយន្ត ដឹកជញ្ជូនផលអនុផលព្រៃឈើ ជាក់ស្ដែងមែនហើយនិង នៅថ្ងៃនេះផ្ទាល់ជំនាញគេបានបញ្ជូនមក ខ័ណ្ឌរដ្ធបាលព្រៃឈើខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។ ដោយឡែក លោកជៀលសុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣១ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ លោកបានសហការជាមួយផ្នែក រដ្ឋបាល ព្រៃឈើស្រុកអន្លង់វែងធ្វើការបង្ក្រាប រថយន្តស្តាររិចដឹកជញ្ជូនផលអនុផលព្រៃឈើមួយគ្រឿងដោយគ្មាលិខិតអនុញាតិ ពិតប្រាកដមែន ។ នៅចំពោះមុខវត្ថុតាងដែលដកហូតបានមានឈើប្រភេទលេខ១ ជាគ្រោងទ្វារ មានទំហំទម្ងន់ ០.ម.៨៦០ប្រមាណជាប្រាំបីផ្លានជាង ហើយបច្ចុប្បន្ន រថយន្ត និងវត្ថុតាងខាងលើ ត្រូវបានមន្ត្រីជំនាញផ្នែក រដ្ឋបាលព្រៃឈើស្រុក បានបញ្ជូនមក កាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ពិន័យអន្តរកាលចាត់ការបន្តតាមនីតិវិធីច្បាប់។ គួររំលឹកថា ជុំវិញការបង្ក្រាបឡានដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មានលិខិតអនុញតិពីសំណាក់មន្ត្រីជំនាញមឹព្រៃនេះដែរបើយោងតាមប្រភពច្បាស់ការមួយបានអះអាងថា ម្ចាស់ឡានស្តាររិចចនេះត្រូវបានគេស្គាល់ឈ្មោះថា ចែមួយ ហើយមានប្តីធ្វើជាមេព្រៃថែមទៀតផង។ឈឹម.កុសល។