ព័ត៌មានជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់

នាថ្ងៃ​ទី​០២​ ខែ​មេសា ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី៣​នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តពោធិ៍សាត់​ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូមកដល់ក្បែរវិមានឯករាជ្យឈប់រួចដុតម៉ូតូចោលហើយចាកចេញទៅបាត់មិនដឹងពីមូលហេតុ

(បាត់ដំបង)បុរសវ័យ ៤០ឆ្នាំម្នាក់បានជិះម៉ូតូ ដល់ក្បែរវិមានឯករាជ្យ កណ្តាល ទីប្រជុំជនក្រុងបាត់ដំបង រួចចុះ ចាក់សាំងដុតម៉ូតូចោល បង្ក ការភ្ញាក់ផ្អើលងឿងឆ្ងល់ជាខ្លាំង មិនទាន់ដឹងពីមូលហេតុ។ ប្រភពពលរដ្ឋដែលឃើញ ហេតុការណ៍បានប្រាប់ឲ្យដឹង ថា៖ ករណីបង្កហេតុដោយដុត ម៉ូតូរបស់ខ្លួនឯងនេះបានកង្កការ ភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១០:០០នាទីព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ ឋិតនៅ ចំណុចក្បែរវិមានឯករាជ្យ ក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពខាងលើបន្តថា៖ ដំបូងគាត់ បានឃើញបុរសម្នាក់វ័យប្រមាណ ជា ៤០ឆ្នាំ ស្លៀកពាក់ខោអាវ កីឡា បានជិះម៉ូតូម៉ាកហ្សម័រ ពណ៌ ស មួយគ្រឿងមិនស្គាល់ ស្លាកលេខ ភ្លាមៗបានឈប់ចត ម៉ូតូនិងទាញដបសាំងដែលត្រៀម ទុកចំនួន ២ ទៅ ៣ដបរួចចាក់ ស្រោចទៅលើម៉ូតូរបស់ខ្លួន និង បានដុតឆេះយ៉ាងសន្ធោសន្ធៅ ហើយក៏បានចាកចេញបាត់ពី កន្លែងកើតហេតុតែម្តង។ ករណី ដដែលនេះប្រភពមួយចំនួនបាន សន្និដ្ឋានថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់និងយកម៉ូតូបានមកវិញ

បន្ទាយមានជ័យ៖ កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវចាប់ខ្លួន២នាក់មាន១.ឈ្មោះ សៀម វុទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ ឆាត វុទ្ធី ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ឃឹម ថឹត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខ ឧត្តរមានជ័យ.1E-0049 បានទុកចោលក្បែរបន្ទប់ខាងមុខហើយភ្លេចចាក់សោរម៉ូតូលុះព្រឹកឡើងបាត់ម៉ូតូ១គ្រឿងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ហើយបានទៅប្តឹងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនបាន២នាក់ និងយកម៉ូតូបាន១គ្រឿងមកវិញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិ.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយបាននាំយកមកសាកសួរតាមចម្លើយសាលាភាព និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ ចំណែកម៉ូតូរកឃើញមកវិញ និងបានប្រគល់ជូនម្ចាស់វិញ៕(សៅ នៅ)

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រមាណ១០០នាក់ ចុះស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រមាណ១០០នាក់ ចុះស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិកសិណ ឃុំ.ស្រុកថ្មពួក។ លោក លីវ សុគុណ មេឃុំថ្មពួកបានប្រាប់ថា៖ ជាការសំណូមពរពីប្រជាពលរដ្ឋហើយ និងជាការណែនាំពីអភិបាលស្រុកថ្មពួក បានស្នើសុំកម្លាំងយោធាវរសេនាតូចថ្មើរជើងលេខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ និងមន្ត្រីរាជការប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បាននាំគ្នាស្តារពើកនិងចកកំប្លោកនៅប្រាសាទកសិណដើម្បីចូលរួមសម្អាតបរិស្ថាន និងទុកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំងខ្វៈទឹក។ លោកបានបញ្ជាក់ថា៖ ក្រោយកម្លាំងយោធានិងមន្ត្រីរាជការប្រជាពលរដ្ឋស្តារពើកនិងបាចកកំប្លោកនៅប្រាសាទកសិណដើម្បីសម្អាតបរិស្ថានដែលធ្វើរយៈពេល១ថ្ងៃបានប្រមាណ៩០ភាគរយ បន្តធ្វើនៅថ្ងៃស្អែកទៀត នឹងរួចរាល់ ។ លោក លីវ សុគុណ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកងកម្លាំងវរសនាតូចថ្មើរជើងលេខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ក្រៅពីការស្នូលក្នុងអង្គភាពត្រូវបានជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ បានជួយអន្តរាគមន៍ និងប្រមូលផលស្រូវជូនប្រជាកសិករជាក់ស្តែងបែលនេះបានចូលរួមស្តារពើក និងបារចក កំប្លោកដើម្បីសម្អាតបរិស្ថាន ទុកទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំង ដែលឈមនឹងការខ្វៈទឹកប្រើប្រាស់៕(សៅ នៅ)

ព័ត៌មានជាតិ

ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

អូររាំងឪ ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំ ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ព្រឹត្តិការណ៍សង្ក្រាន្តនេះ ប្រព្រឹត្តទៅក្នុងបរិវេណឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ក្នុងព្រឹត្តិការណ៍នេះ មានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ បានផ្តួចផ្តើមរៀបចំពិធីសង្ក្រាននេះឡើង ដោយមានការចូលរួមសហការណ៍ពីលោកអភិបាលរងស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ឲ្យបានរលូន ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ។ ជាពិសេសដើម្បីឱ្យមានភាពអធិកអធម និងសប្បាយរីករាយ ក៏មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ វប្បធម៌ និងសាសនា ដូចជា ល្បែងប្រជាប្រិយខ្មែរ របាំ ពូនភ្នំខ្សាច់ ស្រង់ព្រះ ព្រមទាំងបានចាត់ចែងទីលាន រាំចង្វាក់ម៉ាឌីហ្សុន ដែលនឹងចូលរួមរាំដោយក្រុមយុវជន សសយក ស្រុកអូររាំងឪ ចំនួន ១០០០នាក់ ជាការរំលឹកនូវ ឯកត្តកម្មពិភពលោក ដែលកម្ពុជាធ្លាប់ទទួលបានកាលពីពេលកន្លងទៅ និងមានការដាក់តាំងពិព័រណ៍នូវផលិតផលក្នុងស្រុកអូររាំងឪ ព្រមទាំងសួនផ្កាស្បៃរឿង […]