ព័ត៌មានជាតិ

គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាល សួរសុខទុក្ខនិងជូនពរ អាវុធហត្ថរាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អមដោយមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១៤ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជន វៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ជាប្រធានគណៈប្រតិភូ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បន្ទាប់ពីបានឧទ្ទេសនាម សួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករួចហើយ ភាគីទាំងពីរបានធ្វើការជូនអំណោយអនុសាវរីយ៍ឲ្យគ្នា ព្រមទាំងពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយបរិយាកាស សប្បាយរីករាយ ស្និទ្ធិស្នាលក្រៃលែង៕

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន យើងត្ររូវរួមគ្នាថែរក្សានូវប្រពៃណីដ៏ល្អផូរផង់ ដែលជាមរតដូនតា ស្របតាមពាក្យស្លោក វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន

អំណោយជាថវិកា និងស្បៀងអាហារមួយចំនួនរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូន លោក ហ្វុយ សូ ប្រធានសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាស សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការ សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន បងប្អូន និងក្មួយរស់នៅក្នុងសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ប្រកប ដោយការគិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹក។ សម្តេចកិតិ្តសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរដល់ លោក ហ្វុយ សូ ដែលបាន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណី ដឹកស…ពទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុ​៖​ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៨ និង ០០នាទីព្រឺក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានបុរជនជាតិបរទេសម្នាក់បានស្លាប់មុនពេលដឹងមកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីខាងលើ ។ +អត្តសញ្ញណសព៖ – សពមានឈ្មោះ CAO YONG ភេទប្រុស អាយុ៣៦ឆ្នាំ   ជនជាតិចិន ស្នាក់នៅក្រុមហ៊ុន ឆាងវ័ន អគារលេខ៣បន្ទប់លេខ ២១០ ចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។ +អ្នកដឹកសពមកមានគ្នាចំនួន០៥នាក់ ៖ ១-ឈ្មោះ YANG LU ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ ស្នាក់នៅចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។ ២-ឈ្មោះ WANG LI BIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ អ្នកបើកបរ […]