ព័ត៌មានជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់

នាថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៤ ក្រមវាលទី២​ នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ ខេត្តពោធិ៍សាត់​ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ

ភ្លៀងផ្គររន្ទះលាយឡំនឹងខ្យល់កន្ត្រាកបានវាយប្រហារដួល រលំដើមឈើនិងផ្ទាំងប៉ាណូនៅសង្កាត់អូរស្មាច់ ជាប់ព្រំដែនថៃ

( ឧត្តរមានជ័យ) ភ្លៀងកក់ខែមួយមេទាំងព្រឹកព្រលឹមលាយឡំនឹងផ្គររន្ទះខ្យល់កន្ត្រាក់ នៅតាមជួរភ្នំដងរ៉ែកធ្វើឲ្យ ដួលរលំដើមឈើនិងផ្ទាំងប៉ាណូ មួយចំនួននៅក្នុងភួមិសាស្ត្រសង្កាត់អូរស្មាច់ជាប់ទៅនិងព្រំដែនថៃ កាលពីថ្ងៃទី០៨ខែមេសាឆ្នាំ២០២៤ព្រឹកមិញនេះតែម្តង។ទីតាំង ដើមឈើដែលបាក់ព្រមទាំងផ្ទាំងប៉ាណូ ដោយសារខ្យល់កន្ត្រាក់វាយប្រហារនេះគឺស្ថិតនៅក្នុងភូមិរួតចំបុីសង្កាត់អូរស្មាច់នក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រភពពីអាជ្ញាធរមូលដ្ឋានសង្កាត់អូរស្មាច់បានឲ្យដឹងថា កាលពីព្រឹកមិញម៉ោងប្រហែលជា៦ជាង គាត់ឃើញអាកាសធាតុមេឃស្រទុំពពកខ្មៅងងឹតចាប់ផ្តើមធ្លាក់ខ្យល់ បន្ទាប់មកក៏មានភ្លៀង លាយឡំទៅនឹងខ្យល់កន្ត្រាក់ផ្គររន្ទះ ធ្វើឲ្យបាក់ដួលរលំដើមឈើសង្កត់មកលើខ្សែភ្លើង នឹងដួលរលំផ្ទាំងប៉ាណូថែមទៀត។ អាជ្ញាធរដដែលបានអះអាងថាចំពោះករណីខ្យល់កន្ត្រាក់នេះគឺពុំមានប៉ះពាល់ ដល់មនុស្សនិងសត្វអ្វីឡើយគ្រាន់តែ បាក់រលំដើមឈើនិងផ្ទាំងប៉ាណូប៉ុណ្ណោះ ហើយមួយវិញទៀតអ្វីដែលសំខាន់បំផុត ក្នុងនាមអាជ្ញាធរស្នើរទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងកុំឲ្យចាកចេញពីផ្ទះ ជាពិសេស ប្រុងប្រយ័ត្នចំពោះកូនកម្មេងតូចៗតែម្តង។ គួររំលឹកថា ជាក់ស្តែងគិតត្រឹមថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤នេះ ចំពោះបាតុភូតធម្មជាតិមានភ្លៀងធ្លាក់បានគ្របដណ្ដប់មកលើភូមិសាស្ត្រក្នុងខេត្តឧត្តរមានជ័យ ដោយក្រុមការងារទូរទស្សន៏ហង្សមាសទើបតែទទួលបានព័ត៌មានជាបឋម គឺបានរងផលប៉ះពាល់ទៅដល់តែក្នុងសង្កាត់អូរស្មាច់មួយប៉ុណ្ណោះទេ ដូចជា បាក់ដួលរលំដើមឈើ ដួលរលំផ្លាកប៉ាណូ ដោយឡែកនៅក្រុងស្រុកដទៃទៀតសម្រាប់ខេត្តឧត្តរមានជ័យក៏យើងមិនទាន់អាចទទួលបានព័ត៌មានជាក់លាក់ពីអាជ្ញាធរនោះដែរ។ឈឹ.កុសល។

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ច រហូត សម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានចូលរួមផ្តល់កិច្ចសហការជិតស្និទ្ធយ៉ាងប្រ ទាក់ក្រឡាគ្នាជាមួយ […]