ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័កព.ស ២៥៦៨ គ.ស. ២០២៤ដែលនឹងឈានមកដល់នាពេល ខ្លីខាងមុខ

ពិធីសូត្រមន្តប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ នៅសាលប្រជុំអគារDសាលាខេត្តប្រជុំក្រោមវត្ត មានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ។ ពិធីសូត្រមន្តប្រោះព្រំលើករាសី នៅពេលនេះបានប្រារព្ធធ្វើឡើងតាម ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយមានរៀបចំបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធបដិមា និងនមសក្កាព្រះរតនត្រៃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ ជូនដល់មន្ត្រីរាជការ បងប្អូនជនរួមជាតិទាំងអស់ ឲ្យទទួលបានសិរីសួស្តី ចៀសផុតពីគ្រោះចង្រៃ ជួបតែសេចក្តីចម្រើនរុងរឿង រកស៊ីមានបាន បំពេញភារកិច្ចទទួលបានជោគជ័យ រួមគ្នាអភិវឌ្ឍខេត្តរតនគិរី ឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន ក៏បានសំណេះ សំណាល សួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុម ប្រឹក្សាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះឲ្យសាលាខេត្តរតនគិរី ជាការលើកទឹកចិត្តក្នុងការ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្តីម្ចាស់ផលិតផល Lakamo ស្លាប់ ក្នុងករណីចាប់ជម្រិតទារលុយ២០ម៉ឺនដុល្លារ និងរបួសធ្ងន់ស្រ្តីម្នាក់ ដែលជាBA ផលិតផល

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ ឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករង​ក្រុមហ៊ុន ព្រីមៀរ៍ ផាក ត្រូវជាស្វាមីម្ចាស់ផលិតផល Lakamo ក្នុងករណីចាប់ជម្រិត ដោយជនសង្ស័យ បានទាមទារប្រាក់ចំនួន២០ម៉ឺនដុល្លារ ហើយក៏បានបាញ់សម្លាប់ ជនរងគ្រោះ ស្លាប់នៅក្នុងផ្ទះ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្នុងហេតុការណ៍នោះ ក៏បណ្តាលអោយ នារីម្នាក់ ឈ្មោះ សុខ លីន ហៅ ម៉ាក់លីន ដែលជាទូតសុឆ្ទៈ (BA) ទទួលរងរបួសធ្ងន់ ដោយសារ ជនសង្ស័យ បានយកកាំបិត ចាក់ក្រោមចង្កា៕

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤​ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីទាក់ទាញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ សំដៅប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព សុខភាព និងសុខភមង្គល។ #កអក​ #តំបន់​ឆ្នេរ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់