ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ ចូលមកទស្សនាកំសាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងទឹកដីខេត្ត កោះកុង ប្រមាណជា ២០,១៤១ នាក់

កោះកុង÷ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយះពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ មកទស្សនាកំសាន្ត នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តកោះកុង មានការកើនឡើង ៣,៨៣៥ នាក់ ស្មើនឹង ២៤% ធៀបនឹងរយះពេលដូចគ្នាឆ្នាំ ២០២៣  នេះបើយោងតាមការបញ្ជាក់ពីមន្ទីសទេសចរខេត្តកោះកុង។ យោងលើរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរណ៍ជាតិ ចំនួន ១៩,៣២០ នាក់ កើនឡើង ៣,៣៤០ នាក់ ស្មើនឹង ២១% ធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ -ភ្ញៀវអន្តរជាតិ ចំនួន ៨២១ នាក់ កើនឡើង ៣៨៣ នាក់ ស្មើរនឹង ១៥២% ភាពនិងរយៈពេលដូចគ្នាឆ្នាំ២០២៣។ សរុបទាំងភ្ញៀសជាតិ និងអន្តរជាតិ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាញ៉ាំងឱ្យ​ពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តិទៅដោយភាពរីករាយ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តី​សោម​នស្ស​រីករាយ និងថ្លែងអំណរគុណជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរបរទេស ដែលបានរួមគ្នាញ៉ាំងឱ្យពិធីបុណ្យចូល​ឆ្នាំថ្មីប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចសារលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤យ៉ាងដូច្នេះ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត​ ក៏ដូចជានៅក្រៅប្រទេសផងដែរ​ កងយោធពលខេមរភូមិន្ទ កងនគរបាល​ជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ​ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការ​ទាំង​អស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង​ និងប្រចាំការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ ធានាបាននូវសុវត្ថិភាព​ បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន​ អ៊ំពូមីង​ តាយាយ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយ​រីក​រាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទន​ភាព​ជាតិ»។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈ៤ថ្ងៃកន្លងទៅនេះ បាននាំមកនូវភាពសប្បាយរីករាយ​ជា​ខ្លាំងសម្រាប់ប្រជាពលរដ្ឋ តាមរយៈការរៀបចំព្រឹត្តិការណ៍នានារបស់អាជ្ញាធរនៅទូទាំង​ប្រទេស។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា ភាពសប្បាយរីករាយនេះកើតមានទៅបាន អាស្រ័យលើកត្តាចម្បងបំផុត​ […]

ព័ត៌មានជាតិ

រយៈពេល៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តចំនួនជាង១៣មុឺននាក់ កើនឡើង១៧.៥៥%

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈ ពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងស័ក ព.ស ២៥៦៨ គ.ស ២០២៤នេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្ដតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ដមានចំនួន១៣៤,២៩១នាក់ កើនឡើង ១៧.៥៥%។ លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺភ្ញៀវជាតិមានចំនួន៤៨,៩៧៤នាក់ កើនឡើង១.៩% ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦៣២នាក់ កើនឡើង ៥៨.៣១% និងប្រជាពលរដ្ឋក្នុងខេត្តចូលរួម ក្នុងកម្មវិធីសង្ក្រាន្តរតនគិរី និងសង្រ្កាន្តនៅតាមបណ្តាក្រុង ស្រុកទាំង៩មានចំនួន ៨៤,៧៨៥នាក់ កើនឡើង ២៨.៦១%។ដូច្នេះសរុបភ្ញៀវទាំងបីប្រភេទនេះមានចំនួន១៣៤,២៩១នាក់កើនឡើង១៧.៥៥% បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលថ្មីឆ្នាំ២០២៣មាចំនួន១១៤,២៤៥នាក់ ប៉ុណ្ណោះ។ លោក ង៉ែត ពិទូ បន្តថា  ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ ២០២៤នេះខេត្តរតនគិរី ដែលមានឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្ត បានរៀបចំកម្សាន្តតាមកម្មវិធីសង្ក្រាន្តរតនគិរី ក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត និងនៅតាមបណ្តាស្រុក ក្រុង […]