ព័ត៌មានជាតិ

សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ​ ចំនួន​ ៣​ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ ក្នុងនោះ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអាទិភាពផ្សេងទៀត ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត ដែលត្រូវអនុវត្ត។ បន្ថែមពីនេះ​ រដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ​ ដោយផ្តោតសំខាន់លេីការកសាងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ​ ដេីម្បីជំរុញសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ។ ប្រសាសន៍​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤៕#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី “សិល្បៈនៃការប្រាស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកប្រកបដោយឥទ្ធិពល”

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី “សិល្បៈនៃការប្រាស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកប្រកបដោយឥទ្ធិពល” នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត មន្ទីរកិច្ចការនារី និងលោក លោកស្រី ដែលជាសមាជិក សមាជិកា ចូលរួមសរុបប្រមាណ១៦៥រូប ក្នុងនោះសិក្ខាកាមសរុបចំនួន១២៥រូប។ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តបានមានប្រសាសន៍ថា៖វគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំរបស់ស្ត្រី ដោយផ្តោតលើ “សិល្បៈនៃការប្រាស្រ័យទាក់ ទងសម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយឥទ្ធិពល” ដែលរដ្ឋបាលខេត្ត រៀបចំដោយ គ.ក.ស.ក ខេត្ត ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី បានដំណើរការអស់រយៈពេល ០២ថ្ងៃមកនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការជាស្ត្រី ដែលមានតួនាទី ដឹកនាំ គ្រប់គ្រង នៅរដ្ឋបាល សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង/ស្រុក សិក្ខាកាមពិតជាទទួលបានទាំងទ្រឹស្តី រួមទាំងការអនុវត្តសាកល្បងជាក់ស្តែង របស់ខ្លួន។ ដែលជាទុនដ៏ពិសេសសម្រាប់យកទៅប្រតិបត្តិក្នុងការងារពីមុនយើងកត់សម្គាល់ឃើញថា ស្ត្រីមិនសូវមានភាពក្លាហានក្នុងការចូលរួមបញ្ចេញមតិ យោបល់នៅក្នុងអង្គប្រជុំ ឬនៅទីសាធារណៈ ហើយចំនួនស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចនៅតាមស្ថាប័ន មន្ទីរ អង្គភាព គ្រប់ថ្នាក់ ក៏នៅមិនទាន់ឆ្លើយតបតាមចំណុចដៅ។ផ្តើមចេញពីបញ្ហានេះហើយ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញចលនាការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមលុបបាត់បញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តចលនាការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមលុបបាត់បញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលនេះជាចំណុចសំខាន់ ដែលពាក់ព័ន្ធនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើអាជ្ញាធរមូលដ្ឋាន។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវកម្មវិធីទូរស័ព្ទ APP Nodrugs របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី ផ្លូវជាតិលេខ៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ហើយរហូតមកដល់ពេលនេះនៅតែមានភាពស្មុគស្មាញ និងពុំមានសញ្ញានៃការថមថយចុះឡើយ ខណៈដែលជាក់ស្តែងក្នុងកិច្ចប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់ បានបង្ហាញឱ្យឃើញថា ទាំងបទល្មើស បរិមាណគ្រឿងញៀននិងសារធាតុគីមីផ្សំ ដែលបង្រ្កាបនិងរឹបអូសបាន នៅតែបន្តស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ការប្រើប្រាស់គ្រឿងញៀននៅក្នុងចំណោមប្រជាពលរដ្ឋទូទៅ ក៏នៅតែបន្តកើតមាន ហើយមានការរីករាលដាលពីតំបន់ទីប្រជុំជនទៅកាន់តំបន់ជនបទមួយចំនួន ព្រមទាំងបានបង្កបញ្ហាយ៉ាងច្រើននិងធ្ងន់ធ្ងរ ដល់សុខភាព ជីវភាពរស់នៅនិងគ្រួសារ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍសង្គមថែមទៀតផង។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមទៀតថា ដើម្បីចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀននេះ អាជ្ញាធរមូលដ្ឋាន ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ […]