ព័ត៌មានជាតិ

វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

“វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ”នេះប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំពិភាក្សាលើការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យទទួលបានរថយន្តសង្គ្រោះបន្ទាន់១គ្រឿងបន្ថែមទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមសខេងនិងលោកជំទាវ

(ឧត្តរមានជ័យ)រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ដ៏ថ្មីស្រឡាង ដែលជាអំណោយរបស់សម្តេចក្រឡាហោមសខេង បានផ្តល់ជូនទៅឲ្យមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីបំរើផលប្រយោជន៏ជាសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងការដឹកអ្នកជំងឺដង្កាត់ផ្សេង ៗនៅតាមមូលដ្ធាន ភូមិឃុំ ក្រុងស្រុក នឹងនៅសហគមន៏ជាដើម។ ជាក់ស្តែងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក វេជ្ជ:បណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានទទួលរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងបំពាក់ដោយសម្ភារ:បរិក្ខាវិជ្ជសាស្រ្តទំនើបដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ហើយនៅនោះត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យធ្វើការប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជាប្រយោជន៌សម្រាប់បម្រើការប្រើប្រាស់របស់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យក្នុងការដឹកជញ្ជូនសង្រ្គោះអ្នកជំងឺទូទៅក្នុងមូលដ្ខានប្រកបដោយសុវត្ថិភាពនៅពេលមានបញ្ហាកើតឡើងមិនថាយប់រឺថ្ងៃ។ គួររំលឹកថា ក្នុងការប្រគល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿងដែលជាអំណោយរបស់សម្តេចក្រឡាហោមសខេងកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក៏បានក្រើនរំលឹកទៅដល់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តដោយបានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ធបាលខេត្ត សូមឲ្យបុគ្គលិកអ្នកបើកបរឡានពេទ្យ ត្រូវចូលរួមជួយថែរក្សា រថយន្តនេះដើម្បីប្រើប្រាស់បានយូរអង្វែងស្របតាមលក្ខណ:ស្តង់ដារបទដ្ធានកិត្តិយុទ្ធ មួយវិញទៀតនៅពេលទៅដឹកអ្នកជំងឺនៅតាមដងផ្លូវ រឺនៅតាមខ្នងផ្ទះ ក្នុងភូមិឃុំ បើកបរត្រូវតែមានប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំផងដែរ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​​លួច​យកម៉ូតូ​ នៅខណ្ឌ​ពោធិ៍សែនជ័យ

នៅ​ថ្ងៃទី​២៤​ ខែ​មេសា​ ឆ្នាំ​ ២០២៤​ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​នៃ​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​​លួច​យកម៉ូតូ​។ វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ដែក​អក្សរ​តេ​ សម្រាប់ឆ្គិះ​សោរ​ម៉ូតូ​ ចំនួន​១គ្រឿង​, លួស​សំរាប់​គាស់​សោរ​ ចំនួន​០១ និង​សម្ភារមួយ​ចំនួន​ទៀត​។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕