ព័ត៌មានជាតិ

ផ្ទះបរិច្ចាគនៅតែមានសារសំខាន់សំរាប់ពលរដ្ឋទូទៅជាកន្លែងផ្តល់ស្បៀងអាហារនិងសម្ភារប្រើបានសំរាប់អ្នកខ្វះខាត

(ប៉ៃលិន) រហូតមកដល់ថ្ងៃទី២៩ខែមេសានេះផ្ទះបរិច្ចាគដែលជាការផ្តួចផ្តើមគំនិតដ៍មនុស្សធម៌បំផុតពីសំណាក់លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តួចផ្តើមកសាងផ្តះបរិច្ចាគនេះគឺដើម្បីបណ្តុះគំនិតដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងអោយចេះស្រលាញ់សាមគ្គីគ្នា នេះជាវប្បធម៌ចែករំលែក និងជួយសម្រួលដល់ការលំបាករបស់បងប្អូនយើងដែលខ្វះខាតអាចអោយគាត់មកទទួលយកទៅប្រើប្រាស់បានមួយគ្រា និងសំរាប់អ្នកមានជីវភាពធូរធារអាចយកសម្ភារ:ប្រើសប្រាស់ដែលនៅប្រើបាននិង គ្រឿងឧបភោគបរិភោគយកមកទុកក្នុងផ្ទះបរិច្ចាគនេះដើម្បីអោយបងប្អូនអ្នកខ្វះខាតយកទៅបរិភោគឬប្រើប្រាសក្នុងជីវភាពបានមួយគ្រាផងដែរ។ ហើយបច្ចុប្បន្ននេះគេសង្កេតឃើញនៅផ្សះបរិច្ចាគនេះមានបងប្អូនអ្នកមានចិត្តសប្បុរសបាននាំគ្នាយកគ្រឿងបរិភោគមានដូចជាប្រហុកផ្អកត្រីងៀត ទឹកត្រីទឹកស៊ីអីវមានទាំងអង្ករនិងសម្ភារ:ប្រើប្រាស់មួយចំនួនធំមកដាក់ផ្ទះបរិច្ចាគនេះជាហូរហែរ។ និងមានបងប្អូនអ្នកខ្វះខាតតែងតែទៅទទួលយកសម្ភារ:និងគ្រឿងបរិភោគទាំងនោះយកទៅប្រើប្រាសនិងបរិភោគជារើយៗផងដែរ។ សូមបញ្ជាក់ថាផ្ទះបរិច្ចាគនេះបានដំណើរការជិតមួយឆ្នាំមកហើយមានជាច្រើនទីតាំងនៅមុខសាលាខេត្តប៉ៃលិននិងនៅផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ដែលជាគំនិតដ៍ថ្លៃថ្លាប្រកបដោយមនុស្សធម៌ពីសណាក់លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនដែលលោកជំទាវជានិច្ចកាលតែងតែគិតគូរពីទុក្ខលំបាករបសើបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាំងតែពីលោកជំទាវនៅជាតំណាងរស្ត្រមកម្លេះ។.ទង្វើទាំងនេះហើយធ្វើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយសប្បាយចិត្តពេញចិត្តពេញថ្លើមយ៉ាងខ្លាំងដែលមានថ្នាក់ដឹកនាំល្អមានអភិបាលខេត្តល្អ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត TUNDRA បើកឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើង

(បាត់ដំបង) រថយន្ត TUNDRA មួយគ្រឿងបើកឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវឆ្លងកាត់មួយកន្លែងស្ថិតក្នុងភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញរថយន្តម៉ាក TUNDRA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.2BS-8913 បើកបរដោយបុរសម្នាក់និងរួមដំណើរជាជនជាតិចិន២នាក់ធ្វើដំណើរក្មុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានឡើងឆ្លងថ្នល់ភ្លាមនោះក៏មានរថភ្លើងដឹកប្រេងមួយគ្រឿងធ្វើដំណើរពីកើតមកបុកប៉ះថ្ពាល់មុខផ្នែកខាងស្តាំបណ្តាលអោយប៉ើងធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងឡើងលើ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ ចំណែករថភ្លើងបន្តដំណើរបើកទៅមុខបាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ត្រីចំណាស់ម្នាក់ចងកបញ្ចប់ជីវិត ខ្លួនឯង សង្ស័យដោយសារជំងឺ ប្រចាំកាយ

(បាត់ដំបង)ស្ត្រីចំណាស់ម្នាក់ដែលគេស្គាល់ថាជា ប្រពន្ធអតីតមេឃុំព្រែកព្រះ ស្តេច សម្រេចចិត្តចងកបញ្ចប់ ខ្លួនឯងនឹងធ្នឹមកាំជណ្តើរសង្ស័យ ដោយសារជំងឺប្រចាំកាយ ច្រើនមុខ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា៖ ករណីគិត ខ្លីធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង នេះបានបង្កការភ្ញាក់ផ្អើលនៅ វេលាព្រលឹមថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ឋិតក្នុងភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង។ ប្រភពដដែលបញ្ជាក់បន្ថែមថា ជនរងគ្រោះមានឈ្មោះ គឹម លី ភេទស្រី អាយុ ៧០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់កើតហេតុ ខាងលើ។ ក្រោយចុះពិត្យ សមត្ថកិច្ចជំនាញបានប្រគល់ សាកសព្ទទៅឲ្យសាច់ញាតិក្រូម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕