ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម អ៊ុយ​ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត​បាត់ដំបង បានដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ដ លោកប្រធានពន្ធនាគារខេត្ដ លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោកនាយករដ្ឋបាលសាលាក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកអធិការនគរបាលក្រុង/ស្រុក លោកនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងសហការី លោក លោកស្រីមេឃុំ ចៅសង្កាត់ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ។ ឆ្លៀតក្នុង​ឱកាស​នោះ​ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ […]

ព័ត៌មានជាតិ

ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពនិងលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ ២០២៤

នៅទីស្ដីការក្រសួង នារសៀលថ្ងៃសុក្រ ទី ២៦ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពនិងលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ ២០២៤​ របស់សាលាជាតិមូលដ្ឋានក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ នាយករង លោក លោកស្រី ប្រធាន – អនុប្រធាននាយកដ្ឋាន ប្រធាន – អនុប្រធាន ការិយាល័យ លោក លោកស្រីដែលជាមន្ត្រីជំនាញពាក់ព័ន្ធនានា នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃផងដែរ និងមានការចូលរួមជាមតិយោបល់ លើកសំណួរពិភាក្សាពីអង្គប្រជុំ និងមានការបកស្រាយ កែសម្រួលពីនាយកដ្ឋានជំនាញនីមួយៗ ដើម្បីកែសម្រួលរបាយការណ៍ឱ្យកាន់តែល្អ និងគ្រប់ជ្រុងជ្រោយ។ ជាចុងក្រោយ ឯកឧត្តមនាយក បានផ្តល់អនុសាសន៍ណែនាំដល់នាយកដ្ឋានជំនាញនីមួយៗ ត្រូវណែនាំមន្ត្រីគោរពវេលាធ្វើការ ត្រូវបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងត្រូវពង្រឹងប្រសិទ្ធភាពការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ផងដែរថា សាលាជាតិរដ្ឋបាលមូលដ្ឋាន គឺជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃ ដែលមានតួនាទីជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអភិវឌ្ឍន៍សមត្ថភាពសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ លើធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធនានា ព្រមទាំងការងារស្រាវជ្រាវនិងផ្សព្វផ្សាយអំពីអភិបាលកិច្ចនិងការអភិវឌ្ឍន៍មូលដ្ឋាន ៕

ព័ត៌មានជាតិ

វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

“វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ”នេះប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំពិភាក្សាលើការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យទទួលបានរថយន្តសង្គ្រោះបន្ទាន់១គ្រឿងបន្ថែមទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមសខេងនិងលោកជំទាវ

(ឧត្តរមានជ័យ)រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ដ៏ថ្មីស្រឡាង ដែលជាអំណោយរបស់សម្តេចក្រឡាហោមសខេង បានផ្តល់ជូនទៅឲ្យមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីបំរើផលប្រយោជន៏ជាសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងការដឹកអ្នកជំងឺដង្កាត់ផ្សេង ៗនៅតាមមូលដ្ធាន ភូមិឃុំ ក្រុងស្រុក នឹងនៅសហគមន៏ជាដើម។ ជាក់ស្តែងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក វេជ្ជ:បណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានទទួលរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងបំពាក់ដោយសម្ភារ:បរិក្ខាវិជ្ជសាស្រ្តទំនើបដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ហើយនៅនោះត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យធ្វើការប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជាប្រយោជន៌សម្រាប់បម្រើការប្រើប្រាស់របស់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យក្នុងការដឹកជញ្ជូនសង្រ្គោះអ្នកជំងឺទូទៅក្នុងមូលដ្ខានប្រកបដោយសុវត្ថិភាពនៅពេលមានបញ្ហាកើតឡើងមិនថាយប់រឺថ្ងៃ។ គួររំលឹកថា ក្នុងការប្រគល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿងដែលជាអំណោយរបស់សម្តេចក្រឡាហោមសខេងកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក៏បានក្រើនរំលឹកទៅដល់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តដោយបានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ធបាលខេត្ត សូមឲ្យបុគ្គលិកអ្នកបើកបរឡានពេទ្យ ត្រូវចូលរួមជួយថែរក្សា រថយន្តនេះដើម្បីប្រើប្រាស់បានយូរអង្វែងស្របតាមលក្ខណ:ស្តង់ដារបទដ្ធានកិត្តិយុទ្ធ មួយវិញទៀតនៅពេលទៅដឹកអ្នកជំងឺនៅតាមដងផ្លូវ រឺនៅតាមខ្នងផ្ទះ ក្នុងភូមិឃុំ បើកបរត្រូវតែមានប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំផងដែរ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​​លួច​យកម៉ូតូ​ នៅខណ្ឌ​ពោធិ៍សែនជ័យ

នៅ​ថ្ងៃទី​២៤​ ខែ​មេសា​ ឆ្នាំ​ ២០២៤​ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​នៃ​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​​លួច​យកម៉ូតូ​។ វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ដែក​អក្សរ​តេ​ សម្រាប់ឆ្គិះ​សោរ​ម៉ូតូ​ ចំនួន​១គ្រឿង​, លួស​សំរាប់​គាស់​សោរ​ ចំនួន​០១ និង​សម្ភារមួយ​ចំនួន​ទៀត​។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ

សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ​ ចំនួន​ ៣​ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ ក្នុងនោះ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអាទិភាពផ្សេងទៀត ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត ដែលត្រូវអនុវត្ត។ បន្ថែមពីនេះ​ រដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ​ ដោយផ្តោតសំខាន់លេីការកសាងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ​ ដេីម្បីជំរុញសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ។ ប្រសាសន៍​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤៕#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី “សិល្បៈនៃការប្រាស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកប្រកបដោយឥទ្ធិពល”

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី “សិល្បៈនៃការប្រាស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកប្រកបដោយឥទ្ធិពល” នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត មន្ទីរកិច្ចការនារី និងលោក លោកស្រី ដែលជាសមាជិក សមាជិកា ចូលរួមសរុបប្រមាណ១៦៥រូប ក្នុងនោះសិក្ខាកាមសរុបចំនួន១២៥រូប។ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តបានមានប្រសាសន៍ថា៖វគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំរបស់ស្ត្រី ដោយផ្តោតលើ “សិល្បៈនៃការប្រាស្រ័យទាក់ ទងសម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយឥទ្ធិពល” ដែលរដ្ឋបាលខេត្ត រៀបចំដោយ គ.ក.ស.ក ខេត្ត ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី បានដំណើរការអស់រយៈពេល ០២ថ្ងៃមកនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការជាស្ត្រី ដែលមានតួនាទី ដឹកនាំ គ្រប់គ្រង នៅរដ្ឋបាល សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង/ស្រុក សិក្ខាកាមពិតជាទទួលបានទាំងទ្រឹស្តី រួមទាំងការអនុវត្តសាកល្បងជាក់ស្តែង របស់ខ្លួន។ ដែលជាទុនដ៏ពិសេសសម្រាប់យកទៅប្រតិបត្តិក្នុងការងារពីមុនយើងកត់សម្គាល់ឃើញថា ស្ត្រីមិនសូវមានភាពក្លាហានក្នុងការចូលរួមបញ្ចេញមតិ យោបល់នៅក្នុងអង្គប្រជុំ ឬនៅទីសាធារណៈ ហើយចំនួនស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចនៅតាមស្ថាប័ន មន្ទីរ អង្គភាព គ្រប់ថ្នាក់ ក៏នៅមិនទាន់ឆ្លើយតបតាមចំណុចដៅ។ផ្តើមចេញពីបញ្ហានេះហើយ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញចលនាការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមលុបបាត់បញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តចលនាការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមលុបបាត់បញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលនេះជាចំណុចសំខាន់ ដែលពាក់ព័ន្ធនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើអាជ្ញាធរមូលដ្ឋាន។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវកម្មវិធីទូរស័ព្ទ APP Nodrugs របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី ផ្លូវជាតិលេខ៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ហើយរហូតមកដល់ពេលនេះនៅតែមានភាពស្មុគស្មាញ និងពុំមានសញ្ញានៃការថមថយចុះឡើយ ខណៈដែលជាក់ស្តែងក្នុងកិច្ចប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់ បានបង្ហាញឱ្យឃើញថា ទាំងបទល្មើស បរិមាណគ្រឿងញៀននិងសារធាតុគីមីផ្សំ ដែលបង្រ្កាបនិងរឹបអូសបាន នៅតែបន្តស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ការប្រើប្រាស់គ្រឿងញៀននៅក្នុងចំណោមប្រជាពលរដ្ឋទូទៅ ក៏នៅតែបន្តកើតមាន ហើយមានការរីករាលដាលពីតំបន់ទីប្រជុំជនទៅកាន់តំបន់ជនបទមួយចំនួន ព្រមទាំងបានបង្កបញ្ហាយ៉ាងច្រើននិងធ្ងន់ធ្ងរ ដល់សុខភាព ជីវភាពរស់នៅនិងគ្រួសារ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍសង្គមថែមទៀតផង។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមទៀតថា ដើម្បីចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀននេះ អាជ្ញាធរមូលដ្ឋាន ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថសហការជាមួយជំនាញមេព្រៃចុះត្រួតពិនិត្យដកហូត និងបង្ក្រាបទីតាំងស្តុកឈើលួចដាក់ម៉ាសុីនរ៉ៃជ្រៀកឈើដោយគ្មានលិខិតអនុញាតិត្រឹមត្រូវនៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ) ទីតាំងស្តុកឈើដាក់ដាក់ម៉ាស៊ីនរ៉ៃជ្រៀកឈើមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ស្ថិតនៅត្រង់ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យត្រូវបានកម្លាំងអាវុធហត្ថសហការជាមួយជំនាញមេព្រៃចុះធ្វើការត្រួតពិនិត្យជាក់ស្តែង និងដកហូតសម្ភារៈ ម៉ាសុីនរ៉ៃប្រភេទ ឈើ ចំរុះជាច្រើនដុំ បញ្ជូនទៅកាន់សាលាដំបូងខេត្តអនុវត្តតាមនីតិវិធីនៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៤នេះតែម្តង។ ប្រភពពីលោកស៊ុំសុីថា នាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែង បានបញ្ជាក់ឲ្យដឹងនៅវេលាម៉ោង៦និង៤០នាទីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ថា ចំពោះទីតាំង ស្តុកឈើ និងមានដាក់ម៉ាសុីនជ្រៀកឈើ ស្ថិតនៅភូមិឃុំខាងលើដែលមានម្ចាស់ឈ្មោះគូដា ដែលគេស្គាល់ជាមន្ត្រីយោធាបំរើការងារនៅកងពលតូចថ្មើរជើងលេខ៤១ ហើយជាក់ស្ដែងទីតាំងខាងលើនេះពុំមានច្បាប់អនុញ្ញាតិ ពិតប្រាកដមែនព្រមទាំងស្តុកឈើចំរុះជាច្រើនដុំថែមទៀត។ លោកនាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែងបានអះអាងបន្តថា បន្ទាប់ពីទទួលពត៌មានរាយការណ៏ពី អ្នកយកសារពត៌មានមកថា មានការលួចដាក់ម៉ាសុីនរ៉ៃជ្រៀកឈើអត់ច្បាប់រួចមកភ្លាមៗនោះ លោកសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចុះធ្វើការត្រួតពិនិត្យ និងដកហូតឈើចំរុះជាច្រើនដុំនិងម៉ាសុីនរ៉ៃជ្រៀកឈើនោះតែម្តង ដោយឡែកឈើដែលដកហូតបាននោះមន្ត្រីជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយទេ គ្រាន់តែដឹងថា មានឈើប្រភេទដូចជា សុក្រម ផ្ចឹក ជាដើម ទាល់តែនៅព្រឹកស្អែកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤នេះ បានក្រុមការងារ ធ្វើការវាស់វែងឲ្យដឹងចំនួនពិតប្រាកដ។ គួររំលឹកថា បន្ទាប់ពីសមត្ថកិច្ចជំនាញមេព្រៃនិងកម្លាំងអាវុធហត្ថចុះពិនិត្យ ទីតាំងស្ថិតនៅភូមិឃុំខាងលើក៏ឃើញថាការដាក់ម៉ាសុីនជ្រៀកឈើពិតជាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវនិងស្តុកឈើ ដោយខុសច្បាប់ ខណៈនោះដោយមានការ សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា កម្លាំងអាវុធហត្ថនិងមេព្រៃធ្វើការដកហូត យកមករក្សាទុក ឈើចំរុះជាច្រើនដុំផងដែរ។ សូមជម្រាបថា បច្ចុប្បន្នម្ចាស់សិប្បកម្មខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នដោយឡែក ឈើចំរុះជាច្រើនដុំព្រមទាំងម៉ាសុីនរ៉ៃជ្រៀកឈើ ប្រភេទខ្នាតយក្សត្រូវបានកម្លាំងអាវុធហត្ថនិងជំនាញមេព្រៃដកហូតយកមករក្សាទុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តឧត្តរមានជ័យបង់ផាកពិន័យអន្តរកាលទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ឈឹម.កុសល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខ្យល់កន្ត្រាក់វាយប្រហារលំនៅដ្ឋានប្រជាពលរដ្ឋជិត៣០ខ្នងនៅស្រុកសំពៅលូន

(បាត់ដំបង) កាលពីវេលាម៉ោង ១៦និង៥០នាទី ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយបក់បោកធ្វើអោយខូចខាត ទ្រព្យសម្បត្តិផ្ទះសម្បែងប្រជាពលរដ្ឋលើឃុំចំនួន០២។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ក្នុងចំណោមឃុំចំនួន២ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ក្នុងនោះមានឃុំតាស្ដា និងឃុំសន្តិភាព ដែលក្នុងនោះធ្វើអោយខូចខាតលំនៅដ្ឋានសរុបចំនួន២៨ខ្នងផ្ទះ និងសើមទទឹកខូចសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផងដែរ។ ក្នុងចំណោមលំនៅដ្ឋានដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង២៨ខ្នងផ្ទះ ក្នុងនោះមានឃុំតាស្ដាខូចខាតអស់ចំនួន ១២ខ្នងផ្ទះ ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសីនិងខូចខាតសម្ភារៈដែលនៅក្នុងផ្ទះសើមទទឹកខូចមួយចំនួន និងឃុំសន្តិភាពខូចខាតអស់ចំនួន ១៦ខ្នងផ្ទះ ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី និងខូចខាតសម្ភារៈដែលនៅក្នុងផ្ទះសើមទទឹកខូចមួយចំនួន៕