ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផឹកស្រវឹងខួបរករឿងប្រពន្ធ ពេលប្រពន្ធរត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូចោល ឆេះខ្ទិចគ្មានសល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

បន្ទាយមានជ័យ៖ ផឹកស្រវឹងខួបរករឿងប្រពន្ធ ពេលប្រពន្ធរត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូចោល ឆេះខ្ទិចគ្មានសល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន កើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិតោជោភ្នំឆ័ត្រ ឃុំ.ស្រុកស្វាយចេក។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ សុវណ្ណ សល់ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ លោកអធិការបានបញ្ជាក់ថា៖ មូលហេតុដែលជនសង្ស័យដុតផ្ទះ និងម៉ូតូ ព្រោះខឹងប្រពន្ធរត់ចោល ហើយបាននិយាយប្រាប់សមត្ថកិច្ចថា មានផ្ទះតែគ្មានមនុស្សនៅដដែល ទើបយកដែកកេស ហ្វាសដុតម៉ូតូឆេះអស់១គ្រឿងហើយបន្តដុតផ្ទះឆេះអស់១ខ្នងឈើប្រក់ស័ង្កសី បណ្តោយ៦ម៉ែត្រនិងទទឹង៥ម៉ែត្រ និងឆេះអស់ទ្រព្យសម្បត្តិអស់ទាំងស្រុងសរុបថវិកា៥លានរៀលហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ។ លោកវរសេនីយ៍ឯក ជា ស្លូញ បន្ថែមថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថាខ្លួនខឹងប្រពន្ធរត់ចោលមានផ្ទះគ្មានអ្នកនៅ ទើបដុតផ្ទះ និងម៉ូតូចោល តែមិនមានអ្នកគ្រោះថ្នាក់រងរបួសនោះទេ។ ជនសង្ស័យមានប្រវត្តិប្រើប្រាស់គ្រឿងញៀនធ្លាប់ដាក់មណ្ឌល និងស្រវឹងខួបវាយធ្វើបាបប្រពន្ធរហូតរត់ចោលក្រោយសាកសួរហើយបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ (សៅ នៅ)

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីគយនិងរដ្ឋករតំបន់៥ សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តឃាត់រថយន្ត២គ្រឿងដឹកសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានដុតកំទិចចោល

បន្ទាយមានជ័យ៖ មន្ត្រីគយនិងរដ្ឋករតំបន់៥សហការជាមួយមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តឃាត់រថយន្ត២គ្រឿងដឹកសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានដុតកំទិចចោលកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយនិងរដ្ឋករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥បានប្រាប់ថា៖ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅក្បែព្រំដែនច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋករតំបន់៥សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តដឹកអ្នកដំណើរ២គ្រឿងបានធ្វើការឆែកឆេររកឃើញសាច់មាន់ គ្រឿងក្នុងមាន់ដែលលួចដាក់បង្កប់គ្មានច្បាប់ និងដឹកគ្មានលក្ខណៈបច្ចេកទេសនិងខូចគុណភាពមានទម្ងន់ ៧,២០០គីឡូក្រាម។ មន្ត្រីគយនិងរដ្ឋករតំបន់៥បានបញ្ជាក់ថា៖ ក្រោយឃាត់រថយន្ត២គ្រឿងប្រភេទតួរីស១គ្រឿងពាក់ផ្លាកលេខភ្នំពេញ2R.8419 និង១គ្រឿងទៀតប្រភេទតួរីសដូចគ្នាដែលពាក់ផ្លាកលេខកំពត2A.1040 ដែលដឹកសាច់មានគ្រឿងក្នុងមានគ្មានច្បាប់អនុញ្ញាតិ និងដឹកគ្មានលក្ខណៈបច្ចេកទេសបណ្តាលខូចគុណភាពត្រូវបានអនុវត្តន៍តាមនីតិវិធីបន្តហើយសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានយកទៅដុតកំទិចចោលនៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយ និងរដ្ឋករតំបន់៥ សុំឲ្យកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់រាល់ទំនិញគេចពន្ធ និងទំនិញខូចគុណដែលឈ្មួញលួចលាក់នាំចូលពីប្រទេសជិតខាងធ្វើឲ្យបាត់ចំណូលពន្ធរដ្ឋ និងទំនិញខូចគុណភាពធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕ (សៅ នៅ)

ព័ត៌មានជាតិ

អតីតសិស្សសាលាបាក់ទូកទសវត្សរ៍ឆ្នាំ១៩៨០មួយក្រុម ចូលរួមបុណ្យសព អតីតអ្នកគ្រូជីវវិទ្យា ជើងចាស់០១រូប!

អ្នកគ្រូ ប៊ិន បូរ៉ែន ជាអតីតគ្រូបង្រៀនជីវវិទ្យា នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ព្រមជាមួយ អតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក រួមមានទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រុះស្រួលគ្នា ទៅចូលរួមរំលែកទុក្ខ ដល់គ្រួសារសពអ្នកគ្រូ ប៊ិន បូរ៉ែន ព្រមទាំងបួងសួងដល់វិញ្ញាណក្ខន្ធអ្នកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយបានចូលរួមថវិកាជាបច្ច័យបុណ្យតាមសទ្ធារៀងៗខ្លួននឹងទឹកសុទ្ធ ១០០កេសផងដែរ។ សពអ្នកគ្រូ ប៊ិន បូរ៉ែន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ១១២E0 ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំពោះក្រុមអតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ តែងតែមានវត្តមានគ្រប់ពេលដែលអតីតលោកគ្រូអ្នកគ្រូក៏ដូចជាមិត្តក្នុងក្រុមមានអាសន្នឬជួបការលំបាក មកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្រុមគ្រួសារ លោក លី ហុង និង ភរិយា បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៦គ្រឿង និង លោក សុត សុខុនឌីឧត្តម និង ភរិយា ក៏បាននាំយកទឹករ៉ែធម្មជាតិ KANGEN ចំនួន ៥០កេស និង ក្រដាស់រ៉ាម A4 ចំនួន២០កេស មកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាពផងដែរ។ គួរបញ្ជាក់ថា ម៉ាស៊ីនថតចម្លងសរុបទាំងអស់ចំនួន ២២គ្រឿង ដែលត្រូវបាន លោក លី ហុង និង ភរិយា នាំយកមកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា និង លោក […]

ព័ត៌មានជាតិ

ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។ ជាមួយគ្នានេះ យើងក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ នេះជាប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងជំនួបជាមួយមន្ត្រីមន្ទីរដ.ន.ស.ស. ខេត្តសៀមរាប នាព្រឹឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។​ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ

កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ​ ត្រូវបានយកចិត្តទុកដាក់​ និងចាត់ជាអាទិភាព​ ដេីម្បីធ្វេីសកម្មភាព​ និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព

ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល តាមរយ:ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម​ និងការសហការល្អជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ បានធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំងដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីបូមទឹកនិងកាយប្រឡាយនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដែលបាននិងកំពុងជួបប្រទះ នូវបញ្ហាខ្វះទឹកខ្លាំងដោយទទួលបានលទ្ធផលដូចខាងក្រោម៖ – ចាប់ផ្ដើមពី ថ្ងៃទី១ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤៖ បានចុះជួយអន្តរាគមន៍ បូមទឹកនៅចំណុចព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលកិច្ចការងារអន្តរាគមន៍ បូមទឹកនេះ បានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកចល័តសរុបចំនួន ៦គ្រឿង បូមឆ្លាស់គ្នា យកទឹកពីព្រែកតាតាំដើម្បីបញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវបងប្អូនប្រជាកសិករប្រមាណ ៨០០ហិកតា ស្ថិតនៅក្នុង ភូមិចំនួន៥ គឺ ភូមិជើងទឹក(ក) ជើងទឹក(ខ) កំពង់អាទង់ ស្វាយសុខោ និងភូមិឯករាម ក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយទទួលបានជោគជ័យ១០០%។ – ចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤៖ ការងារស្ដារប្រឡាយស្ពានលេខ២ ប្រវែង […]

ព័ត៌មានជាតិ

លោកជំទាវបានស្រីមុំ ជម្រុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខា ភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នា ផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧ ។ ការថ្លែងបែបនេះរបស់លោកជំទាវ អភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែ ល្អ ប្រសើរ ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋា ភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជានារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិន។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីជំរុញឲ្យវិស័យសុខា ភិបាល ក្នុងខេត្ត […]

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី

“ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”​ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាឱកាសអញ្ជើញក្នុងដំណើរទស្សនកិច្ចពិនិត្យ និងពង្រឹងកាងារចុះបញ្ជីដីធ្លី នាថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៤​ តាមបណ្តាមន្ទីរនៅតំបន់ខាងជើងបឹងទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់​ធំ។ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ

កិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារសេវាសង្គម ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤

ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៤ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីពាក់ព័ន្ធផងដែរ។ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះ គឺមានសារ:សំខាន់ណាស់ ក្នុងការត្រួតពិនិត្យ លើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម រយៈពេលត្រីមាសទី១ និងចែករំលែកនូវមេរៀនបទពិសោធន៍ ការអនុវត្តល្អៗ និងរួមគ្នារកដំណោះស្រាយនានាក្នុងការអនុវត្តការងារកន្លងមក សំដៅ ឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តកណ្តាល។ ឯកឧត្តម ប្រាក់ សារ៉ាត បានបញ្ជាក់ថា៖ការអនុវត្តនូវការងារសេវាសង្គមនេះ ពិតជាបានរួមចំណែកដល់កិច្ចដំណើការអភិវឌ្ឍន៍ ប្រទេសជាតិយ៉ាងពិតប្រាកដ ជាពិសេសតាមរយៈអ្នកទទួលផលពីគម្រោងសេវាសង្គម ដោយពួកគាត់សុទ្ធសឹងតែជាអ្នក មកពីគ្រួសារក្រីក្រ គ្រួសារងាយរងនូវហានីភ័យ គ្រួសារមានសមាជិកពិការភាពជាដើមដូច្នេះហើយរាជរដ្ឋាភិបាលបានវិភាជន៍ ថវិការបស់ជាតិ ទាំងនៅកម្រិតថ្នាក់ជាតិ និងនៅកម្រិតថ្នាក់ក្រោមជាតិ ដើម្បីឱ្យពួកគាត់ ងាយនឹងទទួលបាននូវផលប្រយោជន៍ពីការវិនិយោគ ឬការឆ្លើយតបទាំងនោះ។ ឯកឧត្តមបានបន្ថែមថា៖បញ្ហាដែលកើតនៅតាមមូលដ្ឋាន ភាគច្រើនគឺ បញ្ហាសុខភាពមាតា-ទារក […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃព្រឹកសុក្រ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត អោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយ សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិនសង្គម។ សម្ដេចតេជោ បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួបលោក សែន សិលា ដែលជាមិត្តភក្ដិចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ […]