ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន៖ តិចស្ករ តិចអំបិល តិចខ្លាញ់ ជួយ ឲ្យសុខភាពល្អប្រសើរឡើង មិនងាយប្រឈមជាមួយជំងឺ

ដោយមើលឃើញពីបរិបទ នៃសង្គមបច្ចុប្បន្ន ដែលប្រជា ពលរដ្ឋងាយប្រឈមទៅនឹងជំងឺផ្សេងៗដូចជាទឹកនោម ផ្អែម,ទឹកញោមប្រៃ និងជំងឺលើសឈាមជាដើមនោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ ដោយមិនត្រូវជក់បារីឡើយ។ ការលើកឡើងបែបនេះរបស់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដើម្បីណែនាំ និងដាក់ចេញទិសដៅការងារមួយចំនួន សំដៅពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន ឲ្យកាន់តែមានគុណភាពខ្ពស់ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងនូវពាក្យស្លោកយ៉ាងដូច្នេះថា”តិចអំបិល តិចខ្លាញ់ តិចប្រៃ ដែលអត្ថន័យនេះ គឺចង់ឲ្យប្រជាពលរដ្ឋកាត់បន្ថយរបបអាហារ ដូចជា ស្ករ អំបិល និងខ្លាញ់ពីច្រើនមកតិច ហើយហាមជក់បារីជាដើម”។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏បានក្រើនរំលឹកដល់ប្រធានមណ្ឌលទាំង៣០ ដែលកំពុងប្រតិបត្តិផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងខេត្តរតនគិរី ដើម្បីគ្រប់គ្រងឲ្យបាននូវអត្តសញ្ញាណអ្នកជំងឺក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ និងត្រូវផ្សព្វផ្សាយចងក្រងជាក្រុម ដើម្បីងាយគ្រប់គ្រងអ្នកដែលមានជំងឺក្នុងមូលដ្ឋាននោះ ឲ្យពួកគាត់ទទួលបានសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព និងទុកចិត្តបំផុត។ លោកជំទាវ ឱ វណ្ណឌីន បានដាស់តឿនទៅដល់ប្រធានមណ្ឌលទាំង៣០ […]

ព័ត៌មានជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់

នាថ្ងៃ​ទី​០២​ ខែ​មេសា ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី៣​នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តពោធិ៍សាត់​ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូមកដល់ក្បែរវិមានឯករាជ្យឈប់រួចដុតម៉ូតូចោលហើយចាកចេញទៅបាត់មិនដឹងពីមូលហេតុ

(បាត់ដំបង)បុរសវ័យ ៤០ឆ្នាំម្នាក់បានជិះម៉ូតូ ដល់ក្បែរវិមានឯករាជ្យ កណ្តាល ទីប្រជុំជនក្រុងបាត់ដំបង រួចចុះ ចាក់សាំងដុតម៉ូតូចោល បង្ក ការភ្ញាក់ផ្អើលងឿងឆ្ងល់ជាខ្លាំង មិនទាន់ដឹងពីមូលហេតុ។ ប្រភពពលរដ្ឋដែលឃើញ ហេតុការណ៍បានប្រាប់ឲ្យដឹង ថា៖ ករណីបង្កហេតុដោយដុត ម៉ូតូរបស់ខ្លួនឯងនេះបានកង្កការ ភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១០:០០នាទីព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ ឋិតនៅ ចំណុចក្បែរវិមានឯករាជ្យ ក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពខាងលើបន្តថា៖ ដំបូងគាត់ បានឃើញបុរសម្នាក់វ័យប្រមាណ ជា ៤០ឆ្នាំ ស្លៀកពាក់ខោអាវ កីឡា បានជិះម៉ូតូម៉ាកហ្សម័រ ពណ៌ ស មួយគ្រឿងមិនស្គាល់ ស្លាកលេខ ភ្លាមៗបានឈប់ចត ម៉ូតូនិងទាញដបសាំងដែលត្រៀម ទុកចំនួន ២ ទៅ ៣ដបរួចចាក់ ស្រោចទៅលើម៉ូតូរបស់ខ្លួន និង បានដុតឆេះយ៉ាងសន្ធោសន្ធៅ ហើយក៏បានចាកចេញបាត់ពី កន្លែងកើតហេតុតែម្តង។ ករណី ដដែលនេះប្រភពមួយចំនួនបាន សន្និដ្ឋានថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់និងយកម៉ូតូបានមកវិញ

បន្ទាយមានជ័យ៖ កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវចាប់ខ្លួន២នាក់មាន១.ឈ្មោះ សៀម វុទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ ឆាត វុទ្ធី ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ឃឹម ថឹត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខ ឧត្តរមានជ័យ.1E-0049 បានទុកចោលក្បែរបន្ទប់ខាងមុខហើយភ្លេចចាក់សោរម៉ូតូលុះព្រឹកឡើងបាត់ម៉ូតូ១គ្រឿងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ហើយបានទៅប្តឹងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនបាន២នាក់ និងយកម៉ូតូបាន១គ្រឿងមកវិញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិ.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយបាននាំយកមកសាកសួរតាមចម្លើយសាលាភាព និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ ចំណែកម៉ូតូរកឃើញមកវិញ និងបានប្រគល់ជូនម្ចាស់វិញ៕(សៅ នៅ)

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រមាណ១០០នាក់ ចុះស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រមាណ១០០នាក់ ចុះស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិកសិណ ឃុំ.ស្រុកថ្មពួក។ លោក លីវ សុគុណ មេឃុំថ្មពួកបានប្រាប់ថា៖ ជាការសំណូមពរពីប្រជាពលរដ្ឋហើយ និងជាការណែនាំពីអភិបាលស្រុកថ្មពួក បានស្នើសុំកម្លាំងយោធាវរសេនាតូចថ្មើរជើងលេខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ និងមន្ត្រីរាជការប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បាននាំគ្នាស្តារពើកនិងចកកំប្លោកនៅប្រាសាទកសិណដើម្បីចូលរួមសម្អាតបរិស្ថាន និងទុកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំងខ្វៈទឹក។ លោកបានបញ្ជាក់ថា៖ ក្រោយកម្លាំងយោធានិងមន្ត្រីរាជការប្រជាពលរដ្ឋស្តារពើកនិងបាចកកំប្លោកនៅប្រាសាទកសិណដើម្បីសម្អាតបរិស្ថានដែលធ្វើរយៈពេល១ថ្ងៃបានប្រមាណ៩០ភាគរយ បន្តធ្វើនៅថ្ងៃស្អែកទៀត នឹងរួចរាល់ ។ លោក លីវ សុគុណ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកងកម្លាំងវរសនាតូចថ្មើរជើងលេខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ក្រៅពីការស្នូលក្នុងអង្គភាពត្រូវបានជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ បានជួយអន្តរាគមន៍ និងប្រមូលផលស្រូវជូនប្រជាកសិករជាក់ស្តែងបែលនេះបានចូលរួមស្តារពើក និងបារចក កំប្លោកដើម្បីសម្អាតបរិស្ថាន ទុកទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំង ដែលឈមនឹងការខ្វៈទឹកប្រើប្រាស់៕(សៅ នៅ)

ព័ត៌មានជាតិ

ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

អូររាំងឪ ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំ ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ព្រឹត្តិការណ៍សង្ក្រាន្តនេះ ប្រព្រឹត្តទៅក្នុងបរិវេណឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ក្នុងព្រឹត្តិការណ៍នេះ មានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ បានផ្តួចផ្តើមរៀបចំពិធីសង្ក្រាននេះឡើង ដោយមានការចូលរួមសហការណ៍ពីលោកអភិបាលរងស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ឲ្យបានរលូន ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ។ ជាពិសេសដើម្បីឱ្យមានភាពអធិកអធម និងសប្បាយរីករាយ ក៏មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ វប្បធម៌ និងសាសនា ដូចជា ល្បែងប្រជាប្រិយខ្មែរ របាំ ពូនភ្នំខ្សាច់ ស្រង់ព្រះ ព្រមទាំងបានចាត់ចែងទីលាន រាំចង្វាក់ម៉ាឌីហ្សុន ដែលនឹងចូលរួមរាំដោយក្រុមយុវជន សសយក ស្រុកអូររាំងឪ ចំនួន ១០០០នាក់ ជាការរំលឹកនូវ ឯកត្តកម្មពិភពលោក ដែលកម្ពុជាធ្លាប់ទទួលបានកាលពីពេលកន្លងទៅ និងមានការដាក់តាំងពិព័រណ៍នូវផលិតផលក្នុងស្រុកអូររាំងឪ ព្រមទាំងសួនផ្កាស្បៃរឿង […]

ព័ត៌មានជាតិ

ពលករខ្មែររាប់ពាន់នាក់បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបជុំសាច់ញាតិនិងចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

(បាត់ដំបង)ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់ចូលមកស្រុកកំណើតវិញតាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិងជិតចូលមកដល់។ លោក ខុង យ៉ាត់លួង ប្រធានស្នាក់ការប្រចាំច្រកទ្វាអន្តរជាតិដូង បានអោយដឹងថា ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ពលករខ្មែរទាំងប្រុស ទាំងស្រីបានចាប់ផ្តើមនាំគ្នាចេញពីប្រទេសថៃចូលមកព្រះរាជាណាចក្រកម្ពុជាវិញបណ្តើរហើយក្នុងគោលបំណងជួបជុំក្រុមគ្រួសារ សាច់ញាតិ កូនចៅក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅថ្ងៃទី១៣ខែមេសា ខាងមុខនេះ។ ការសម្រុកពីប្រទេសថៃរបស់ពលករខ្មែរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង រយះពេល ២ទៅ៣ថ្ងៃនេះ មានសរុបរហូតចំនួន ៦២៩៩នាក់ ក្នុងនោះពលករស្រីចំនួន ១៧៣៧នាក់ និងកុមារត្រូវជាកូនៗរបស់ពលករចំនួន ២៩៥នាក់ ហើយក្រៅពីពលករខ្មែរ ក្នុងនោះក៏មានភ្ញៀវទេសចរណ៍មួយចំនួនផងដែរដែលមានចំនួន ៦៤១នាក់ ក្នុងនោះស្រី ៣២១នាក់ ហើយការវិលត្រឡប់ចូលមកស្រុកកំណើតរបស់ពលករខ្មែរនៅថ្ងៃទី២ ខែមេសានេះ គឺនៅតែបន្តចាកចេញដដែល ប៉ុន្តែហាក់មានចំនួនថយចុះបើធៀបនិងរយៈពេល០២ថ្ងៃមុន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មប្រទះឃើញ សាកសពក្មេងប្រុសម្នាក់អាយុប្រហែល 17 ឆ្នាំ ត្រូវបានគេចងស្លាបសេក និងអាវ រួចដុត ខ្លោចខ្លួនមើលលេខស្គាល់។

ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មមាស ប្រទះឃើញស.ព បុរសម្នាក់​អាយុប្រហែល 17 ឆ្នាំជាងត្រូវបានគេចង់ដៃស្លាបសេករួច ដុតឆេះខ្លោចមើល​លែងស្គាល់កាលពី​វេលាម៉ោង៣និង២៧នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុង​ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  ។ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីឈ្មោះថ្នឹង រីណា ជាអនុភូមិអណ្ដូងថ្មមាស ប្រាប់ថាមានក្មេងឃ្វាលគោបានប្រទះឃើញសាកស.ពមនុស្សម្នាក់​នៅចំណុចខាងជើងមន្ទីរគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុង​ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមានសភាពចង់ដៃ ស្លាបសេក ត្រូវបានគេដុតរោលខ្លោចមើលលែងស្គាល់។ កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល បានចុះដល់ចំណុចកើតហេតុខាងលើ និង​បានឃើញសាកសព​ជា​មនុស្សប្រុស មាន​អាយុប្រហែល១៧​ឆ្នាំ ដេកស្លា.ប់ក្នុង​ថ្លុកប្រឡាយអត់ទឹក ដេកផ្អៀងខ្លួន ក្បាលបែរ​ទៅជើង ចំណែក​ដៃ​មាន​ជាប់ចំណង ដោយក្រណាត់អាវចងក្រព័ទ្ធទៅក្រោយ ​ដោយ​សភាព​ស.ព​ដុ.តឆេះខ្លោចអស់ មើល​លែងស្គាល់ទៅហើយ​ ។ នគរបាល​បាន​បញ្ជាក់ថា ជនរងគ្រោះមិនទាន់​ស្គាល់អត្តសញ្ញាណនោះឡើយទេ​ ចំណករការស្លា.ប់នេះគឺ​ជាអំពើមនុស្សឃា.ត ។ប្រភពបន្តថាៈក្រោយពីពិនិត្យរួចរាលសពត្រូវបានកំលាំងដឹកយកមកទុកដាក់នៅវត្តថ្មីដើម្បីស្វែងរកសាចញ្ញាតិ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរក​សាច់ញាតិជនរងគ្រោះ និងរកមុខសញ្ញាជនប្រព្រឹត្តល្មើស ដើម្បីយកមក​ផ្តន្ទាទោសតាមច្បាប់​ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះព្រៃជាច្រើនហិចតាផ្អើលអោយសមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់

បាត់ដំបង ! ដីព្រៃជាច្រើនហិចតាត្រូវបានអគ្គីភ័យឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញរថយន្តចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចជើងភ្នំបាណង់ ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះដែរបណ្តាលអោយឆេះព្រៃក្នុងទំហំផ្ទៃដី ០៣ហិចតា ហើយភ្លាមនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យដោយមានកម្លាំងចូលរួមចំនួន០៦នាក់ ក្នុងការចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តទើបពន្លត់ទាន់ពេលបាន១០០ភាគរយ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំកម្មវិធីសង្ក្រាន្តប៉ៃលិន ដោយមានល្បែងរបាំប្រជាប្រិយពិសេសមានការប្រឡងបវរកញ្ញាមនុស្សចាស់ចាប់ពីអាយុ ៤០ឆ្នាំ ដល់៦០ឆ្នាំ

រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរអង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំ កម្មវិធីសង្ក្រាន្តប៉ៃលិន ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក នៅ តាមទីតាំងមួយចំនួនក្នុងខេត្តប៉ៃលិន ដោយមានកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូច ជា កម្មវិធីល្បែងប្រជាប្រិយ ការតាំងបង្ហាញស្តង់ពិព័រណ៌ កម្មវិធីប្រគំតន្ត្រីខ្នាតធំ និងបាញ់ពពុះ សាប៊ូ បាញ់ទឹក ត្រជាក់ កម្មវិធីប្រឡងបវរកញ្ញាមនុស្សចាស់ចាប់ពីអាយុ ៤០ឆ្នាំ ដល់៦០ឆ្នាំ កម្មវិធីបោះតង់ តាមរមណីយដ្ឋាន តំបន់ទេសចរណ៍នានាសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេង កម្សាន្តសប្បាយរីករាយ នៅក្នុងខេត្ត មានផ្ទះសំណាក់ សណ្ឋាគារទំនើបៗប្រកបដោយផាសុខភាព អាហារដ្ឋានមានអាហារឆ្ងាញ់ៗ មានអនាម័យល្អ និងតម្លៃសមរម្យ មានកន្លែងសម្រាប់ឱ្យភ្ញៀវទេសចរណ៍ អាចបោះតង់រាំលេងកម្សាន្ត ជាមួយគ្រួសារ ឬលក្ខណៈឯកជន ដោយធានាការពារនូវ សុវត្ថិភាពជូនម្ភៃបួនម៉ោង។ រដ្ឋបាលខេត្តប៉ៃលិន […]