ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អេង ចំរើន  ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោង ជីកព្រែកហ្វូណន-តេជោ

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត អេង ចំរើន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូ ណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម […]

ព័ត៌មានជាតិ

រដ្ឋបាលស្រុកសំឡូតចុះពិនិត្យនិងកំណត់ព្រំដីវត្តស្ទឹងគ្រញូងឡើងវិញ ក្រោយមានជនខិលខូចឈូសឆាយរំលោភយក

(បាត់ដំបង) ក្រោយដីមានហាងឆេងខណៈក្រុមឈ្មួញកំពុងចុះជួលយកដាំដំណាំដំឡូងមី ដីវត្តស្ទឹងគ្រញូងជាច្រើនហិកតានិងដីចំណីភ្នំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ត្រូវបានជនខិលខូចឃុបឃិតគ្នាឈូសឆាយដាំបង្គោលរំលោភយក រហូតធ្វើអោយព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តសូមកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុកដើម្បីទាមទារយកមករក្សាទុកឡើងវិញ។ ក្រោយមានការបិណ្ឌបាតនិងស្នើសុំពីព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តស្ទឹងគ្រញូង ក្រោយមានជនខិលខូចលួចឈូសឆាយរំលោភចូលមកដីវត្ត ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក សោម មុន្នី និងលោក ហែម ស៊ីណាក់ អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត និងមន្ត្រីជំនាញ ដោយមានការសហការពីមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស និងអាជ្ញាធរភូមិ ឃុំ បានចុះទៅពិនិត្យដល់ទីតាំង និងបានស្វែងរកជនពាក់ព័ន្ធខាងលើមកធ្វើការនែនាំដោយពួកគេព្រមព្រៀងផ្តិតមេដៃឈប់ធ្វើសកម្មភាព និងបានប្រគល់ដីអោយខាងវត្តគ្រប់គ្រងឡើងវិញ។ ជាមួយគ្នានេះ ព្រះចៅអធិការវត្តស្ទឹងគ្រញូង ក៏បានចម្រើនពរថ្លែងអំណរគុណទៅដល់រដ្ឋបាលទាំងថ្នាក់ខេត្តនិងថ្នាក់ស្រុកដែលបានខ្នះខ្នែងជួយដោះស្រាយដីវត្តដែលជនខិលខូចបានឈូសឆាយនិងដាក់របងរំលោភយក ដែលលទ្ធផលទទួលបានជោគជ័យ ដោយភាគីខាងរំលោភយកបានព្រមព្រៀងផ្តិតមេដៃ និងដករបងចេញប្រគល់ដីមកអោយខាងវត្តរក្សាទុកវិញ និងសូមបិណ្ឌបាតទៅដល់ពុទ្ធបរិស័ទទាំងអស់ចូលរួមត្រេកអរដែលវត្តមានដីធំ ព្រោះវត្តមិនមែនជារបស់ព្រះសង្ឃ មិនមែនជារបស់អាចារ្យគណៈកម្មការទេ គឺជាវត្តរបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវខំថែរក្សាទាំងអស់គ្នា៕

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិនអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគលើកទី១ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យយោធា សន្តិសុខ និងដោះស្រាយរាល់បញ្ហាតាមតំបន់ព្រំដែនឱ្យបានឆាប់រហ័ស

ប៉ៃលិន៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី១ រវាងយោធភូមិភាគទី៥(កម្ពុជា) និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត (ថៃ) នៅសណ្ឋាគារញូត្រាវើលឡត ស្រុកមឿងច័ន្ទបុរី ខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៏ ។ កិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើង នៅសាលប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដោយបានការចូលរួមពីលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង, ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់,ឯកឧត្តម ម៉ុនស៊ីទ្ធិ ផៃសានថ្នាក់វ៉ាត់ អភិបាលខេត្តច័ន្ទបុរី និងលោក ណាក់រុង ថេពសេនា អភិបាលស្តីទីខេត្តត្រាតព្រមទាំងនាយទាហាន នាយទាហានរង នាយសេនាធិការ យោធភូមិភាគទី៥ កងទ័ពជើងគោក, កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធទាំង៥ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏យ៉ាងច្រើនកុះករ។ គួរជម្រាបជូនថា ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា–ថៃ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា យាងធ្វើមាតុភូមិនិវត្តន៍

នៅរសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា អាប់ឌុល ម៉ាទីន យាងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានយាងមកកាន់ប្រទេសកម្ពុជាកាលពីរាត្រី ថ្ងៃចន្ទទី២៩ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងឱកាស នៃការថ្វាយព្រះរាជដំណើរ របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីកូនប្រុសទាំងពីររបស់សម្ដេចតេជោផងដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងឯកឧត្តម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕