ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញគោរពវិញ្ញាក្ខន្ធ រំលឹកដល់អ្នកសារព័ត៌មានជាតិ​ -អន្ដរជាតិ​ ចំនួន៣៧នាក់ ដែលស្លាប់ នឹងបាត់បង់ខ្លួន នៅសម័យសង្រ្គាមនៅកម្ពុជាកាលពីឆ្នាំ១៩៧០

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញអុជធូបបួងសួង គោរពវិញ្ញាក្ខន្ធ រំលឹកដល់អ្នកសារព័ត៌មានចំនួន៣៧នាក់ ដែលស្លាប់ នឹងបាត់បង់ខ្លួន នៅសម័យសង្រ្គាមនៅកម្ពុជាកាលពីឆ្នាំ១៩៧០ -​ ១៩៧៥​ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសមាគម នឹងអ្នកសារព័ត៌មាន ដើម្បីសុំសេចក្តីសុខមុនប្រារព្ធពិធីអបអរសាទរ ខួបទី៣១ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន” (៣ ឧសភា ១៩៩៣-៣ ឧសភា ២០២៤) នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ក្រុមការងារ សមាគម អ.ម.ត. ខេត្តកោះ កុង នាំយកថវិកា និងអង្ករ ប្រគល់ជូនគ្រួសារសពយោធិន ដែលបានពលីជីវិតរួមគ្នាក្នុងបេសកកម្មដឹកជញ្ជូនគ្រាប់

កោះកុង÷ លោក ហាក់ ឡេង អភិបាលរង ខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រងសមាគមសិស្ស-និស្សិតអារូបករណ៍  សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តំណាងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមុនី ប្រធានសមាគម អ.ម ត. នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំយកបច្ច័យចំនួន ៤.២១៥.០០០រៀល និងអង្ករចំនួន ១៥ បាវ ទៅប្រគល់ជូន លោកមេបញ្ជាការកំបន់ប្រតិបត្តិការសឹកកោះកុង ដើម្បីបន្តប្រគល់ជូនក្រុមគ្រួសារដែលបានពលីជីវិតរួមគ្នាក្នុងបេសកកម្មគ្មានថ្ងៃវិលវិញ។ លោកប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុងទាំងអស់ បានបង្ហាញក្តីសោកស្ដាយ និងអាឡោះអាល័យជាពន់ពេក នៅស្មារតីវីរ:ភាពអង់អាច ក្លាហាន របស់យោធិនចំនួន ១៥ នាក់ នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹកកោះកុង ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានទទួលស្វាគមន៍ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត យ៉ាងកក់ក្តៅ និងសំដែងការអរគុណ […]

ព័ត៌មានជាតិ

លោកជំទាវបានស្រីមុំ ណែនាំឱ្យក្រុមហ៊ុនទឹកស្អាតក្នុងខេត្ត សហការគ្នាដោះស្រាយ បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋ

ប៉ៃលិន៖ នៅសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំឱ្យក្រុមហ៊ុនទឹកស្អាត ថូម៉ាក់ និងក្រុមហ៊ុនទឹកស្អាត ឃួ មេងហួត ត្រូវសហការគ្នាដោះស្រាយ បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា។ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយបច្ចុប្បន្នរដូវប្រាំង ស្ថានភាពអាកាសធាតុរាំងស្ងួត និងក្តៅខ្លាំង បានធ្វើឱ្យប្រភពទឹកនានា មានការរីងស្ងួត ហើយតម្រូវការប្រើប្រាស់ទឹកក៍មានបរិមាណច្រើន ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋ មានការខ្វះខាតទឹកស្អាតប្រើប្រាស់ ដូច្នេះដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមទឹកស្អាត ត្រូវសហការគ្នា គឺធ្វើយ៉ាងណា ផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកជំទាវបានស្រីមុំ អភិបាលខេត្ត ប៉ៃលិន ក៍បានជំរុញដល់ក្រុមហ៊ុនទឹកស្អាត ក្នុងខេត្តទាំងអស់ ត្រូវពង្រីកអាងស្តុកទឹកបន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទៅតាមស្តង់ដារបច្ចេកទេស ជាពិសេសត្រូវពង្រីកតបណ្តាញទឹកស្អាតអោយបានកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ៕