ព័ត៌មានជាតិ

ពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី  គម្រប់ខួប៤ឆ្នាំ

នៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បុត្រា បុត្រី ចៅប្រុស ចៅស្រី បានអញ្ជើញប្រារព្ធខួបប្រសូត្រគម្រប់១០០ឆ្នាំ និងបុណ្យទក្ខិណានុប្បទានខួបគម្រប់៤ឆ្នាំ  ដើម្បីឧទ្ទិសមហាកុសលជូន ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី   និង ឧទ្ទិសមហាកុសលជូន មហាឧបាសក លីន គ្រី។ ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលនេះ រៀបចំធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង មានការចូលរួមពី បងប្អូន ក្មួយៗ សាច់ញាតិជាច្រើនផងដែរ។ សូមបួងសួងឧទ្ទិសជូន អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងបានបង្ហូរទឹកស្អុយចូលអូរ និងស្ទឹងសង្កែ បណ្តាលអោយងាប់ត្រីជាច្រើនក្បាល អាជ្ញាធរចុះពិនិត្យបន្ទាន់

(បាត់ដំបង) នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលប្រទះឃើញទឹកស្អុយកខ្វក់ពណ៌ខ្មៅបានហូរចេញពីចំណុចទីតាំងរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងរបស់ក្រុមហ៊ុនCambodian Gome Farm Food Co.L.t.d ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល បញ្ចូលក្នុងអូរ និងបន្តចូលស្ទឹងសង្កែ បណ្តាលអោយត្រីជាច្រើនក្បាលងាប់អណ្តែតតាមទឹក។ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោក គុយ វណ្ណូ អភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល បានចាត់អោយលោក រឿន ភិរុណ អភិបាលរងស្រុក មានការចូលរួមពីនាយករងរដ្ឋបាលសាលាស្រុក ជំទប់ទី1ឃុំត្រែង សមាជិកក្រុមប្រឹក្សាឃុំត្រែង ប្រធានការិយាល័យនៃសាលាស្រុកចុះទៅពិនិត្យដោយផ្ទាល់ និងបានណែនាំឱ្យតំណាងក្រុមហ៊ុនខាងលើកែលម្អ ដោយជីកអាងស្តុកទឹកកខ្វក់ និងធ្វើការជីកបង្វែទឹកកខ្វក់ចេញពីផ្លូវទឹកហូរចូលអូរត្រែង និងធ្វើការបូមយកចេញពីអូរត្រែងជាបន្ទាន់ ។ ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំអោយលោក ផេង សិទ្ធី អភិបាលរងខេត្ត ដឹកនាំក្រុមការងារពាក់ព័ន្ធ មានលោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត  លោក តូច ឈួនសៅរិទ្ឋ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការិយាល័យជំនាញ […]

ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!

នារសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ាន មនោ សមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដែលបានជួបឧបទ្ទវហេតុក្នុងកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ រួមមាន ថវិកាចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ០៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាលផងដែរ៕