ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋចំនួន០៣នាក់បានរងគ្រោះដោយរន្ទះបាញ់នៅស្រុកសំពៅលូន

(បាត់ដំបង )នៅវេលាម៉ោង ១៥និង៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយផ្គរន្ទះបានបាញ់ចំនួន០២គ្រាប់ បណ្តាលអោយរងរបួសប្រជាពលរដ្ឋចំនួន០៣នាក់ខណៈដែលពួកគាត់កំពុងបេះស្វាយ នៅចំណុចចំការស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនរងគ្រោះទី១.ឈ្មោះ ហាច ធី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ២.ឈ្មោះ ព្រុំ គីម៉ើយ ភេទស្រី អាយុ៨ឆ្នាំ មានទីលំនៅភូមិត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ៣,ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នកទាំងបីបច្ចុប្បន្នត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យភូមិភាគ៥សំពៅលូន ហើយអាការះបានដឹងខ្លួនរួចផុតពីគ្រោះថ្នាក់ហើយ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឆេះទីតាំងសួនកម្សាន្តដាក់របស់ក្មេងៗលេងជាច្រើកន្លែងនៅជាប់វិមានឯករាជ្យទាំងកណ្តាលយប់ដោយពុំទាន់ដឹងអំពីមូលហេតុ

(ឧត្តរមានជ័យ)ទីតាំងសួនកម្សាន្តដាក់របស់ ក្មេងតូចៗសម្រាប់ជិះលេងត្រូវបានអគ្គិភ័យឆាបឆេះ អស់ជាច្រើនកន្លែងដោយពុំទាន់ដឹងអំពីមូលហេតុ ដែលហេតុការណ៍នេះបានកើតឡើង នៅយប់ម្សិលមិញនេះតែម្តង ដែលស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ គិតមកត្រឹមថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤នេះអាជ្ញាធរនឹងសមត្ថកិច្ចពុំទាន់មានតម្រុយណាមួយអំពីការឆេះបាននៅឡើយទេ។ បើតាមប្រភពចេញពីកន្លែងកើតហេតុបានដឹងនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤ថា ករណីអគ្គិភ័យឆាបឆេះ ទីតាំងសួនកម្សាន្ត នេះផងដែរ បើតាមគាត់ដឹងច្បាស់ មូលហេតុអាចមកពីមានជនមិនស្គាល់មុខ លួចដុតហើយទើបបានជាហេតុការបែបនេះពីព្រោះថាទីតាំងកន្លែងកម្សាន្តខាងលើពុំមានសំរាមឬក៏ ខ្សែ ឆ្វែងឆ្វាត់គួរឲ្យឆ្លងចរន្តខ្សែភ្លើងអ្វីនោះដែរ ទាល់តែមានមនុស្សដុត។ ប្រភពដដែលបានបញ្ជាក់នឹងអះអាងបន្តថា ចំពោះទីតាំង សួនកម្សាន្តដាក់របស់ក្មេងលេងនេះផងដែរ គឺបានរៀបចំកសាងដោយរដ្ឋបាលខេត្ត តាំងពីជំនាន់ ឯកឧត្តមបុិចសុឃិនអតីត អភិបាលខេត្ត ចាប់ពីមានសួនច្បាររាប់សិបឆ្នាំមកហើយ ពុំដែលមានករណីអគ្គិភ័យឆាបឆេះ បែបនេញទេ ទើបតែក្នុងអំឡុងយប់ម្សិលមិញនេះក៏មាន ហេតុការណ៍ ដោយជនមិនស្គាល់មុខលួចដុត តែម្ដង។ គួររំលឹកថា ចំពោះទីតាំងសួនកម្សាន្តដាក់នៅម្ដុំសួនច្បារជាប់នឹងវិមានឯករាជ្យនេះដែរ មានកន្លែងលេងជាច្រើនដូចជាកន្លែង ដូចជា ជិះស្គី តោង រទេះភ្លើង ផ្ទះវិល និងរបស់របរ សម្រាប់កុមារក្មេងតូចៗលេងជាច្រើនថែមទៀត ។ សូមបញ្ជាក់ផងដែរថា ចំពោះជុំវិញករណី អគ្គិភ័យឆាបឆេះទីតាំងសួនកម្សាន្តជាទីកន្លែងក្មេងលេងកម្សាន្តនេះផងដែរ ក្រុមការងារព័ត៌មានយើងពុំអាចសុំការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចឲ្យបានសុីជំរៅដឹងច្បាស់លាស់ឲ្យបានជាក់លាក់អំពីមូលហេតុនៃការឆេះនេះបានទេគិតត្រឹមរសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤ នេះ។

ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន

នារសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ ជា សំអាត ជំនួយការអាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន ហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ ០៤កេស, ទឹកដោះគោឆៅ ២យួរ រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕