ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ រងរបួសធ្ងន់ ០៦នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៩លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៦នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០២នាក់ (យប់ ០១នាក់)។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់)និងភ្លើងសញ្ញា ០១លើក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានគ្រោះថ្នាក់បាក់ជើងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ..នៅព្រឹកថ្ងៃទី ១៣.ខែមករា.ឆ្នាំ ២០២៤.នៅវេលាម៉ោងប្រហែលជា ០៩.ព្រឹក។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងឡាននឹងម៉ូតូនៅចំណុចផ្លូវបំបែកជាបួនកែងការ៉ាស់សាំងបឹងស្នោ.ស្ថិតក្នុងភូមិឈូក.សង្កាត់.សំរោង.ក្រុង.សំរោង.ខេត្ត.ឧត្តរមានជ័យ។ បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅវេលាម៉ោងប្រមាណ 9:00នាទី ព្រឹកថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២៤មានរថយន្តមួយគ្រឿងម៉ាក.ក្រៃតុន.ពណ៌ស.ពាក់ស្លាកលេខ.ភ្នំពេញព.2J.6132. បើកបរពីទើសខាងកើតមកលិចលុះមកដល់ចំណុចផ្លូវបំបែកជាបួនកែងការ៉ាស់សាំងបឹងស្នោ.ក៏បានបុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក់.ឌ្រីម.ពណ៌ខ្មៅ.ពាក់ស្លាកលេខ.ឧត្តរមានជ័យ.1A.0034.បើកបរដោយបុរសចំណាស់ម្នាក់ពីទិសខាងត្បូងមកខាងជើងបណ្ដាលឲ្យរងរបួសបាក់ជើងខាងស្ដាំ។ ភ្លាមៗនោះដែរកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានចុះមកដល់កន្លែងកើតហេតុ.ក៏បានហៅឡានបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវជួយដឹកអ្នករបួសបញ្ជូនទៅបន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។ ចំណែកឯម៉ូតូនិងឡាន.កម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត.ដើម្បីរង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់។ឈឹម.កុសល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ សង្ស័យជាអ្នកបើកបររថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនោះហើយ

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមអរគុណចំពោះបុរសនេះដែលបានចូលខ្លួនមកកន្លែងសមត្ថកិច្ចដើម្បីបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ សូមបញ្ជាក់ថា៖ កាលវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ក្នុងនោះភាគីរថយន្តម៉ាក Lexus ជិះក្នុងរថយន្ត៥នាក់ ប្រុស៣នាក់ ស្រី២នាក់ បណ្តាលឱ្យ ស្លា ..;ប់ ០២នាក់ប្រុស ចំណែកស្រី០២នាក់ របួសធ្ងន់ និងស្រាល ចំនួន១នាក់ ប្រុស ហើយអ្នកដែលរបួសស្រាលប្រុសនេះ សង្ស័យជាអ្នកបើកបររថយន្ត Lexus ដែលមានឈ្មោះដូចខាងលើ។ ក្នុងហេតុការណ៍នេះអ្នកបើករថយន្តម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ ហើយបន្ទាប់មកត្រូវបានសមត្ថកិច្ចជំនាញនាំអ្នកបើកបររថយន្តម៉ាក Toyota Camry មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីនគរបាល២នាក់ បានស្លាប់ និងរងរបួសធ្ងន់២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅលើកំណាត់ផ្លូវជាតិលេខ១

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​ចំនួន​៣​នាក់ រួម​ទាំង​នារី​២​នាក់​ទៀត ខណៈ​ពេល​បើក​កំពុង​រថយន្ត​ឡិច​ស៊ី​ស​RX350 មួយ​គ្រឿង​សុខ​ៗ ស្រាប់​តែ​រេ​ចង្កូត​ទៅ​បុ​.​ក​នឹង​រថយន្ត​កាម​រី​ហា​យ​ព្រី​ត ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ​២​នាក់ បណ្តាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​ក្រឡាប់​ជា​ច្រើន​ជុំ រហូត​ខ្ទាត​មនុស្ស​ចេញ​មក​ក្រៅ ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ និង​នាយ​រង​ប៉ុស្តិ៍​នគរបាល​ដីឥដ្ឋ​ស្លា​.​ប់​ទាំង​២​នាក់ ចំណែក​មន្ត្រី​នគរបាល​ម្នាក់​ទៀត រួម​ទាំង​នារី​២​នាក់​រង​របួសធ្ងន់ និង​ស្រាល​នាក់ បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ទល់មុខ​បុរី​ហា​យ​ធិ​ច ជិត​វត្ត​ចំប៉ា ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ មានឈ្មោះ ហេង ស៊ី​ថា​រូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អធិការរង​នៃ​អធិការ​ស្រុក​កៀនស្វាយ មានស្រុក​កំណើត ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​រង​របួសធ្ងន់ ហើយ​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។ ចំណែក​ម្នាក់​ទៀត ឈ្មោះ ម៉ា​ន រ៉ា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​ដីឥដ្ឋ មានស្រុក​កំណើត សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ បាន​បា​.​ក់​.​ក​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ដោយឡែក​មន្ត្រី​នគរបាល​ម្នាក់​ទៀត រួម​ទាំង​នារី​២​នាក់ រង​របួសធ្ងន់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថភ្លើងក្រឡាប់ ដាច់ទូកុងតឺន័រជាកំណាត់ៗ ពុំមានមនុស្សរងរបួសនោះទេ

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នេះថា នៅវេលាម៉ោងប្រមាណជិត៦ព្រឹកមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងក្រឡាប់ ដាច់ទូកុងតឺន័រជាកំណាត់ៗ ប៉ុន្តែគេពុំទាន់ដឹងអំពីមូលហេតុនៅឡើយទេ ហើយក៏ពុំមានមនុស្សរងរបួសនោះដែរ ។ មុនកើតហេតុគេឃើញរថភ្លើង១ខ្សែធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែដាច់បារុងជាកំណាត់ៗធ្លាក់កុងតឺន័រចេញស្រូវ និងអង្ករសម្រូបកំពប់រាយប៉ាយពេញដី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រទេះភ្លើងក្រឡាប់នេះ បានកើតឡើងនៅត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិតនៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រភពបញ្ជាក់បន្ថែមទៀតថា រថភ្លើង១ខ្សែដែលមានគ្រោះថ្នាក់ចរាចរណ៍ខាង់លើ ដឹកទូកុងតឺទ័រចំនួន២៣កុងតឺន័រ ហើយបានដាច់បារុងត្រឹមទូកុងតឺន័រទី១០ បណ្ដាលឱ្យទូកុងតឺន័រចំនួន៤ទូធ្លាក់ចេញពីរថភ្លើង និងខូចខាតគ្រាប់ធញ្ញជាតិ(ស្រូវ និងអង្ករសម្រូប)។ ប៉ុន្តែគេពុំទាន់ដឹងអំពីមូលហេតុអ្វីនៅឡើយទេ ប៉ុន្តែឃើញផ្លូវដូចស្រុតដែករ៉ៃ អាចនិយាយបានថាដឹកធ្ងន់ពេកក៏ថាបាន ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មកដឹងការពិត ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Jeep ជាមួយនឹងអ្នកបើកបរម៉ូតូ កាំម៉េរ៉ាសុវត្ថិភាពបង្ហាញថាអ្នកបើករថយន្តគឺគោរពតាមច្បាប់..

ភ្នំពេញៈ បើតាមប្រភពព័ត៌មាន ដកស្រង់ពីកាំម៉េរ៉ាសុវត្ថិភាពដែលថតជាប់ព្រឹត្តការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត Jeep ស្លាកលេខ 2CB-9963 ជាមួយនឹងអ្នកបើកបរម៉ូតូ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កែងសាលាផារ៉ាហ្គនទួលគោក ទល់មុខភោជនីយដ្ឋានឌីមសាំ ផ្លូវលេខ៥៦៦ កែងនឹងផ្លូវលេខ៣១៧ កាលពីវេលាម៉ោង ១០:០០ នាទីយប់ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា អ្នកបើកបរថយន្ត Jeep មានការគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនធម្មតា មិនមានករណីវ៉ាជែង ឬ ប្រណាំងរថយន្តដូចជាការចុះផ្សាយ ឬ អត្ថាធិប្បាយលើបណ្ដា facebook page មួយចំនួននោះទេ។ ជាការលើកឡើង ដូចមានរូបភាពក្នុងកាំម៉េរ៉ាសុវត្ថិភាពឃើញ គឺអ្នកបើកបររថយន្ត Jeep ជិះ ពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងល្បឿនធម្មតាលុះមកដល់ផ្លូវ ប្រសព្វខាងលើ រថយន្តបានបន្ថយល្បឿន ហើយវៃភ្លើងសញ្ញាឆ្លាស់គ្នាហ្វាកូដប្រហែលជា ២៣ម៉ែត្រមុន បន្តរហូតដល់ផ្លូវប្រសព្វ ដើម្បីបញ្ជាក់ឱ្យអ្នកដំណើរនៅផ្លូវប្រសព្វបានជាដឹង លុះពេលមកដល់ជិតហួសទ្រូងផ្លូវប្រសព្វ ស្រាប់តែម៉ូតូបើកបរក្នុងល្បឿនយ៉ាងលឿន បើកដោយមិនគោរពសិទ្ធិផ្លូវអាទិភាពរបស់រថយន្ត បណ្តាលឱ្យបុកផ្នែកខាងស្តាំដៃចំហៀងចុងកង់រថយន្តខាងឆ្វេង ធ្វើឱ្យអ្នកបើកបរម៉ូតូ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូកង់បីបំរុងបត់ឆ្វេងបណ្តាលអោយខូចខាតយ៉ាងដំណំ

(បាត់ដំបង) រថយន្តស៊េរីទំនើបមួយគ្រឿងខូចខាតផ្នែកខាងមុខយ៉ាងដំណំក្រោយបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកកន្ទុយរ៉ឺម៉កម៉ូតូកង់បីពេញទំហឹងនៅវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចរង្វង់មូលលោកយាយទេព ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកង់បីច្នៃដឹកស្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ នុន តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើត្រៀមបំរុងបត់ឆ្វេង ក៏មានរថយន្តមួយគ្រឿងមកពីមុខម៉ូតូកង់បីក៏ឈប់ ភ្លាមនោះក៏មានរថយន្តសេរីទំនើបម៉ាក BF-50 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ប៉ៃលិន 2A-1899 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលអោយរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយកមធ្យោបាយទាំងពីរយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ

រថយន្ដ Ford Ranger បេីកបុកជាមួយរថយន្ដព្រូសពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2AK-7399 បេីកបុកជាមួយរថយន្ដព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BB-4269 បុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវ១៣០ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង៩:៥៥នាទីនាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។

ព័ត៌មានជាតិ

រថយន្តប្រភេទដឹកទំនិញ បុកពីក្រោយរថយន្តហុីយ៉ុនដាយ បណ្តាលអោយរងការខូចខាត ខណដែលតៃកុងភ័យភ្នែក ស

ភ្នំពេញ÷ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា បុរសម្នាក់បេីករថយន្ត​ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ​ 2O-9732 ក្នុង​ទិសដៅ​ពី​ជេីងទៅត្បូង បានបុកគ្នាជាមួយរថយន្ត​ Hyundai H1 ពាក់ស្លាកលេខ ភ្នំពេញ​ 2AX-5781 ពីក្រោយ​បណ្ដាលរងការខូចខាត​ តែមិនមានអ្នករងរបួសនោះទេ​ ។ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​បឹងកេងកង​ទី២​ ខណ្ឌ​បឹងកេងកង​​​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១:៥០នាទីរំលងអាធ្រាត្រ​​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២៣។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។

ព័ត៌មានជាតិ

បុរសម្នាក់បាន​..ស្លា..ប់​..ក្រោយ​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​

បុរសម្នាក់បាន​..ស្លា..ប់​..ក្រោយ​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខណៈពេល​ជិះ​ម៉ូតូ​SCOOPY ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HZ-2042.!!.ធ្វេី​ដំណេីរតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទិស​ដៅ​ពី​លិច​ទៅ​កេីត​ក្នុង​ល្បឿន​លឿន​បុក​ជាមួយ​ម៉ូតូ​ HONDA Dream ពាក់​ស្លាក​លេខ​ កំពត​ 1E-6415 ជិះ​ឌុប​គ្នា​បញ្រ្ចាស់​ផ្លូវ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​ទាំងពីរ​ រីឯ​ម្ចាស់​ម៉ូតូ​SCOOPY ស្លាប់។ ហេតុការណ៍​​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​​ សង្កាត់​ទឹកថ្លា​​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៩:១០នាទី​យប់​ ថ្ងៃទី០៣ ខែតុលា​​​ ឆ្នាំ​២០២៣។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់​វែង​យក​ម៉ូតូ ទាំង​ពីរ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ រីឯ​សព​ជន​រងគ្រោះ​ប្រគល់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។