ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូបណ្ដាលឲ្យ ស្លា.ប់…មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ ក្នុងក្រុងសិរីសោភ័ណ……..!

បន្ទាយមានជ័យ : វេលាម៉ោង២ៈ០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខភោជនីយដ្ឋាន ផ្កាយព្រឹក ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ យោងតាមប្រភពព័ត៌មានបងប្អូនប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក TOYOTA HILUX ពណ៌ស ពាក់ស្លាក់លេខ បាត់ដំបង 2C.9055 បើកបរពីផ្លូវលំឆ្ពោះមកឡើងផ្លូវជាតិ៥ ដល់ចំណុចផ្លូវបំបែកមុខភោជនីយដ្ឋាន ផ្កាយព្រឹក បានបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី2008 ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1B.4518 អូសឆ្លងផ្លូវទៅបុកហាង ហាក់ ហុក លក់គ្រឿងសំណង់ បណ្ដើរឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ អ្នកបើកបររថយន្តត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ប្រាំង សារាត ភេទស្រី អាយុ៦៨ រស់នៅភូមិរោចម៉ាស៊ីន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ។ ចំណែកជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុមានឈ្មោះ ខុង សុវណ្ណ ភេទប្រុសអាយុ ៦៧ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានមុខរបរជាអ្នករត់ម៉ូតូឌុប។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ រវាងឡានដឹកដែកមួយគ្រឿង បុកជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់បានបង់ជីវិត នៅនឹងកន្លែងកើតហេតុ

ខេត្តតាកែវ : រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តV1ដឹកដែកមួយគ្រឿងបុកជាមួយនឹងម៉ូតូសង់ នៅលើដងផ្លូវជាតិលេខ២ស្ថិតនៅលើស្ពានព្រៃសណ្ដែក ភូមិព្រៃសណ្ដែក ស្រុកទ្រាំង ខេត្តតាកែវ បើកបរស្របទិសគ្នាពីត្បូងមកជើង បុកចំពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់បានបង់ជីវិតនៅនឹងកន្លែងកើតហេតុ។ ចំណែកតៃកុងរថយន្ត បើកបរត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងដេញប្រផាប់ចាប់ប្រភីងបានចំនួន៣នាក់។ បើតាមការរៀបរាប់ឲ្យដឹងពីប្រពន្ធថា បុរសដែលបានស្លាប់បាត់បង់ជីវិតរស់នៅភូមិរការជន្លុង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បច្ចុប្បន្នមកប្រកបរបររកស៊ីលក់ត្រប៉ែ ស្នាក់នៅផ្ទះជួលនៅ ភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ៕

ព័ត៌មានជាតិ

បុរសម្នាក់បេីករថយន្ត​ Mazda បុករះម៉ូតូ៣គ្រឿង ហេីយបន្តបុកឡេីងលេីថ្មពុះចែកទ្រូងផ្លូវ​ បណ្ដាលឲ្យមានមនុស្ស៤នាក់របួសស្រាល

បុរសម្នាក់បេីករថយន្ត​ Mazda ពាក់ស្លាកលេខ ភ្នំពេញ​ 2BG-5472 បុករះម៉ូតូ៣គ្រឿង ហេីយបន្តបុកឡេីងលេីថ្មពុះចែកទ្រូងផ្លូវ​ បណ្ដាលឲ្យមានមនុស្ស៤នាក់របួសស្រាល ហេតុការណ៍​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌបឹងកេងកង​ រាជធានី​ភ្នំពេញ​ នៅវេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២៣ ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រឡាប់រថយន្តមួយគ្រឿង ខ្ជាក់ចេញឈើប្រណិតជាង២០ដុំ និងសន្លឹក នៅកំពង់ធំ

ខេត្តកំពង់ធំ៖ ហេតុការណ៍ដែលបានកើតឡើងនៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រថយន្តស៊េរីទំនើបមួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងឡើងលើ ខ្ជាក់ចេញសុទ្ធតែឈើប្រណិតជាង ២០ដុំ និងសន្លឹក ។ រថយន្តម៉ាក RANGER ពណ៌ស មួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ និងផ្ងារជើងឡើងលើ ដោយសារបែកកង់ទៅមុខលែងរួច និងនៅក្នុងរថយន្តនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ ឈើប្រណិតជាង ២០ដុំ និងសន្លឹក ចំណែកអ្នកបើកបររថយន្តដឹកឈើល្មើសច្បាប់ បានរត់គេចខ្លួនដោយសុវត្ថិភាព។ រថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនផល-អនុផលព្រៃឈើ (ឈើប្រណិត) ដោយខុសច្បាប់ ចេញពីខេត្តព្រះវិហារ ដោយឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលសង់នៅប្របនឹងដងផ្លូវ ចូលមកខេត្តកំពង់ធំ ហើយបានបែកកង់មុខ និងកង់ក្រោយ នៅផ្នែកខាងឆ្វេង បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ។ ក្រោយហេតុការណ៍គ្រោះថ្នាក់នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះពិនិត្យ ហើយបាននាំយករថយន្ត និងឈើទាំងនោះទៅរក្សាទុក ដោយរង់ចាំដោះស្រាយជាក្រោយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូប៉ះរថយន្តឆ្កូតថ្នាំ ត្រូវម្ចាស់រថយន្តទះ៥កំផ្លៀង រួចទារថ្លៃសំណង៥០០ដុល្លារ

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី៣០សីហា២០២៣ ស្ថិតនៅចំណុច មុខមន្ទីរពហុព្យាបាល នឹងសម្ភពឥន្ត្រទេវី១ ក្នុងសង្កាត់ទួលសង្កែ១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ យុវជនដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា៖ ត្រឹម៥០០ដុល្លារ ខ្លួនមានសមត្ថភាពសង តែហេតុអី ទះគាត់៥កំផ្លៀង រួចជេរប្រមាថគាត់ ហើយយកសោរច្រវ៉ាក់ទៅចាក់ម៉ូតូគាត់ ព្រមទាំងដកសោរម៉ូតូចេញ និងមិនដោះស្រាយជាមួយគាត់អ៊ីចឹង? ខណៈម្តាយយុវជនខាងលើបានប្រាប់ថា៖ នឹងសង៥០០ដុល្លារ តែសុំដាក់ពាក្យបណ្តឹងទារ ៣០០០ដុល្លារវិញ ក្រោយទះកូនគាត់៥កំភ្លៀង។ ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ ក៏ភាគីខាងរថយន្ត នៅតែមិនព្រមចុះមកដោះស្រាយជាមួយម្ចាស់ម៉ូតូដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុ.កគ្នានៅលើស្ពានអាកាសចោមចៅ មនុស្សប៉ើងពីលើស្ពាន ធ្លាក់មកក្រោម ក្អួតឈា.មស្លា.ប់…

ភ្នំពេញ÷ រថយន្តព្រូស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BT-1663 បុ.ក.គ្នាជាមួយម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ពោធិ៍សាត់​ 1J-0868 នៅលើស្ពានអាកាសចោមចៅ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ វេលាម៉ោង១០:៤០នាទីយប់​ នាថ្ងៃ​ទី២៩​ ខែសីហា​ ឆ្នាំ​២០២៣

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីនម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ http://www.ssphotnews.com/archives/4019

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីង នៅ យប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ព្រៃស ក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នារីម្នាក់បានបេីករថយន្ត Prius មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ខណះដល់ផ្លូវកោង ទំនងជាងងុយដេក មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ ពេញទំហឹង បណ្ដាលឱ្យរលេីងដល់គល់ បាក់ទ្រេត រីឯរថយន្តផ្ទុះពោងសុវត្ថិភាព រងការខូចខាតផ្នែកខាងមុខស្ទេីរតែទាំងស្រុង សំណាងល្អអ្នកបេីកបររងរបួសស្រាល ។ នៅមុនពេលកេីតហេតុ គេបានឃេីញ នារីម្នាក់បេីករថយន្តមួយគ្រឿង ម៉ាក តូយ៉ូតា ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8680 បោះពួយក្នុងល្បឿនលឿន ទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាងងុយដេក មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ ពេញទំហឹង បណ្ដាលឲ្យរលេីងដល់គល់ បាក់ទ្រេតចំណែកឯរថយន្តផ្ទុះពោងសុវត្ថិភាព រងការខូចខាតផ្នែកខាងមុខស្ទេីរតែទាំងស្រុង សំណាងល្អអ្នកបេីកបរគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍រាជធានីភ្នំពេញ ឲ្យចុះមកវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយ គ្នា […]

ព័ត៌មានជាតិ

រថយន្ដ​ Mazda ពណ៌​ក្រហម​ បេីក​ពេញ​ពី​បុរី​ បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​ បុរសម្នាក់​ជិះ​ម៉ូតូ​

ភ្នំពេញ÷ បុរសជនជាតិ​ចិន​ម្នាក់​បេីក​រថយន្ដ​ Mazda ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AC-2076 បេីក​ពេញ​ពី​បុរី​ បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​ បុរសម្នាក់​ជិះ​ម៉ូតូ​ SUZUKI Smash-V ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FL-3621 ជិះ​បុក​ពេញ​ទំហឹង​បណ្ដាលឲ្យ​ម៉ូតូ​ជាប់​និង​រថយន្ដ​ រីឯ​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល។ ហេតុការណ៍​​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​លូ៣​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៨:៤០នាទី​យប់​ ថ្ងៃទី១៦ ខែសីហា​​​ ឆ្នាំ​២០២៣។

ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ស្លាប់៤និងរបួស៧ នាក់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង…

(ព្រៃវែង)៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីក្មេងចាស់ ចំនួន៤នាក់ស្លាប់និងរងរបួស ៧ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដ៏រន្ធត់ មួយកាលពីវេលាម៉ោង២៣និង៤៥នាទីយប់ ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២៣ ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥។ សមត្ថកិច្ច​ស្រុកពាមរក៍បានឲ្យដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តមួយ​គ្រឿងម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ​ ពាក់​ស្លាក​លេខ ២AZ-០៦១៤បាន​ធ្វើ​ដំណើរ​មក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះ​​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ឆ្លង​ទ្រូង​ថ្នល់​ទៅ​ខាងឆ្វេង បុក​ចំ​ពីមុខ​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នាយ៉ាង​​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​​​ ក្រឡាប់​ធ្លាក់​​ចេញពី​​ផ្លូវ និង​មនុស្ស​ក្នុង​រថយន្ត​១០​នាក់ ខ្ទាត​ចេញ​មក​ក្រៅ​ដេក​ស្តូកស្តឹង​ពេញ​ផ្លូវ ចំណែក​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ក្រឡាប់​ផ្ងា​ជើង​នៅ​លើ​ផ្លូវ​។ សមត្ថកិច្ចបានឲ្យដឹងទៀតថា គ្រោះថ្នាក់​ខាងលើ​នេះ បាន​បណ្តាលឲ្យភាគី​ខាង​រថយន្តម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ ស្លាប់​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស​អាយុ​៨​ខែ​ម្នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់ ចំណែក​ភាគី​រថយន្ត​កូរ៉េ របួសធ្ងន់​២​នាក់​។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះគឺបណ្ដាលមកពីរថយន្តទាំងពីរ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ បណ្ដាលឲ្យបុកគ្នាតែម្តង។ បច្ចុប្បន្ន រថយន្តទាំងពីរ យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង៕

ព័ត៌មានជាតិ

សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង យកចង្កូតមិនទាន់ ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលប៉ាណូផ្សាយពាណិជ្ជ ចំណែករថយន្តក្រឡាប់អូសជាច្រើនម៉ែត្រ

ភ្នំពេញ÷ បុរសបរទេស២នាក់បានរងរបួស ក្រោយពីបើកបរសង្ស័យក្នុងស្ថានភាពស្រវឹង បួងចង្កូតមិនផុត បានជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលប៉ាណូផ្សាយពាណិជ្ជ បណ្តាលឲ្យរថយន្តក្រឡាប់ អូសជាច្រើនម៉ែត្រ។ ករណីនេះកើតឡើងនៅវេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវ២០០៤ ក្បែរCCC ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ.