ព័ត៌មានជាតិ

ស្ពានលើសំណង់បង្ហៀរអាងទឹកទំនប់ថ្មី ត្រូវបានសាងសង់ រួចរាល់បានលទ្ធផលសម្រេច សាមសិបភាគរយហើយនៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ) ស្ពានលើសំណងបង្ហៀរអាងទឹកទំនប់ថ្មីនៅស្រុកអន្លង់វែង ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានសាងសង់លទ្ធផលបានសម្រេច សាមសិបភាគរយហើយ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកញឺនគួនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះ ទីតាំង ស្ពានលើសំណង់បង្ហៀរអាងទំនប់ថ្មីនេះដែរ គឺស្ថិតនៅត្រង់ចំណុច ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ បើតាមប្រភពពី លោកញឺនគួនប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការស្ថាបនាស្ពាន លើសំណង់អាងទឹកទំនប់ថ្មីនេះដែរ គឺជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ហើយស្ពាននេះ មានប្រវែង បណ្ដោយ125m ទទឹង7m ស្ពានលើសំណង់បង្ហៀរអាងទឹកទំបន់ថ្មី ហើយលទ្ធផលសម្រេចបាន៣០ភាគរយហើយគិតត្រឹមថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤នេះ។ គួររំឭកថា ស្ពានអាងបង្ហៀរទំនប់ថ្មីនេះដែរកន្លងមក បងប្អូនប្រជាពលរដ្ធជួបការលំបាកខ្លាំងណាស់ឲ្យតែដល់រដូវវស្សាភ្លៀងធ្លាក់ ទឹកហូរធ្លាក់ពីបឹងអូរជីកស្ពានផ្ទះតាម៉ុកខណ:នៅពេលធ្វើដំណើរឆ្លងកាត់នៅតំបន់នេះតែងតែមានការលំបាក តែរហូតដោយអ្នកខ្លះត្រូវធ្វើដំណើរ វាងស្ពាន ត្រូវជិះទូកឬកាណូតដើម្បីឆ្លងទៅត្រើយម្ខាងទៅត្រើយម្ខាងទៀត ពេលខ្លះក៏មាន សិស្សានុសិស្សពេលធ្វើដំណើរជិះនៅលើទំនប់បង្ហៀរ ជួបគ្រោះថ្នាក់និង មួយវិញទៀតក៏មានករណី ឡានធ្លាក់ទៅក្នុងទឹកក៏មានដែរ ។ បើយោងតាមការលើកឡើងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនប់បង្ហៀរទឹក ក្នុងឃុំត្រពាំងតាវ ពួកគាត់មានការសប្បាយចិត្តខ្លាំងណាស់នៅេពេលដែលរាជរដ្ធាភិបាលបានយកចិត្តទុកដាក់ធ្វើស្ពានលើទំនប់បង្ហៀរពីព្រោះថា បងប្អូនប្រជាពលរដ្ធពិបាកសឹងតែរាល់ឆ្នាំឲ្យតែដល់រដូវរស្សាភ្លៀងធ្លាក់។ សូមជម្រាបផងដែរថា បើតាមការអះអាងពីលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាន ឲ្យដឹងថាចំពោះ ស្ពានលើសំណងអាងបង្ហៀរទឹកទំនប់ថ្មីដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មនេះផងដែរ លទ្ធផលសម្រេចបានសាមសិបភាគរយហើយនៅថ្ងៃមុខពេលបងប្អួនធ្វើដំណើរក្នុងរដូវរស្សាភ្លៀងធ្លាក់ក៏ឈប់ជួបការលំបាកទៀតដែរ។ឈឹម.កុសល

ព័ត៌មានជាតិ

ពិធីក្រុងពាលីក្នុងព្រឹត្តិការណ៍ « ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» នៅទីលានតេជោ ក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញប្រារព្ធពិធីក្រុងពាលីក្នុងព្រឹត្តិការណ៍ « ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» នៅទីលានតេជោ ក្រុងព្រះសីហនុ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានគោលបំណង ៖ ១.បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ២.ជម្រុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ៣.ជម្រុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ៤.ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនេះមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨។

ព័ត៌មានជាតិ

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ បិទបញ្ចប់ការផ្ទៀងផ្ទាត់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ក្រុង ស្រុក

រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ បិទបញ្ចប់ការផ្ទៀងផ្ទាត់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ក្រុង ស្រុក ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ។ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយសារមានការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក្នុងការបង្កើតក្រុមការងារពន្លឿនបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) សម្រាប់ខេត្តព្រះសីហនុ។ ក្រុមការងារបានចុះស្រង់ស្ថិតិតាមរយៈការផ្សព្វផ្សាយ ផ្តល់សម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យរបស់ក្រសួងអភិវឌ្ឍជនបទមានការកើនឡើងធ្វើឱ្យភូមិ ឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ ត្រូវបានរកឃើញថា មិនមានការបន្ទោបង់ពាសវាលពាសកាល ហើយក្រុមការងារថ្នាក់ខេត្ត ក៏បានចុះទៅធ្វើការពិនិត្យវាយតម្លៃនៅតាមភូមិ ឃុំ សង្កាត់នៅតាមក្រុង ស្រុកចំនួន៥ ឃើញថា ប្រជាពលរដ្ឋមានការយល់ដឹង ស្តីពី«អនាម័យ សោភ័ណល្អ និងបរិស្ថានល្អ» ការគ្រប់គ្រងអនាម័យ បរិស្ថានដោយឈលើគោលការណ៍ «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង» ។ ដោយឡែកក្រុងព្រះសីហនុ ត្រូវបានប្រកាសជាក្រុងដែលទទួលបាន ODF រួចហើយ។ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ

នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​មក​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ មានជំនឿជាក់យ៉ាងមុតមាំថា ដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រថៃនៅពេលនេះនឹងបានរួមចំណែកយ៉ាងសំខាន់ថែមទៀត​ដល់ការពង្រឹងនិងពង្រីកនៅទំនាក់ទំនងជាមិត្តភាពរវាងប្រទេសនិងប្រជាជន ជាពិសេសស្ថាប័ននិតិប្ប​​ញ្ញត្តិ​នៃប្រទេសទាំងពីរ។ សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅនិងមានកិត្តិយសណាស់ដែល ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ដែលបានអញ្ជើញចូលរួមពិធីស្រាយ​បួសជាមួយបងប្អូនខ្មែរអ៊ីស្លាម​នៅកម្ពុជា ​ដែល​ជាផ្នែកមួយធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន  China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ

នាថ្ងៃទី១៩ ខែ​មីនា ឆ្នាំ​២០២៤​ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន  China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ។ ក្រុមហ៊ុន China Siwei មានផ្កាយរណបចំនួន ៤០ គ្រឿងក្នុងគន្លងតារាវិថី ដែលផ្តល់ជូននូវទិន្នន័យពីផ្កាយរណបដ៏ទូលំទូលាយបំផុត។ #កអក #ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #សេវាគាប់ចិត្ត

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ”

រសៀលនេះថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ” ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យសុខាភិបាលរបស់យើង ដែលទាមទារឱ្យមានការពង្រឹងភាពធន់ នៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែង ឬ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុ នាពេលអនាគត។ ការរាតត្បាតជំងឺកូវីដ១៩ បានបង្ហាញឱ្យឃើញពីសមត្ថភាពគ្រូពេទ្យ និងវិស័យសុខាភិបាលរបស់កម្ពុជា ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋ។ ការពង្រឹងវិស័យសុខាភិបាល ឈរលើអភិក្រមចំនួនពីរ គឺពីក្រោមឡើងលើ និងពីលើចុះក្រោម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងពីលើចុះទៅក្រោម គឺការធ្វើទំនើបកម្មឧបករណ៍ពេទ្យ និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យ នៅថ្នាក់ជាតិ តំបន់ និងខេត្ត។ សម្តេចបានថ្លែងថា ជំនួយរបស់ជប៉ុនប្រមាណ […]

ព័ត៌មានជាតិ

ពិធីពិសាអាហារស្រាយបួស ជាមួយថ្នាក់ដឹកនាំ បងប្អូនសាសនិកឥស្លាមខេត្តកោះកុង

កោះកុង÷ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្ដាល និងប្រធានគណៈកម្មាធិការគណបក្សខេត្ត កោះកុង ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកោះកុង លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក លោកស្រី អភិបាលរងខេត្ត និងលោក លោកស្រី អភិបាលរងក្រុង.ស្រុក អញ្ជើញចូលរួមក្នុងពិធីពិសាអាហារស្រាយបួសជាមួយថ្នាក់ដឹកនាំ បងប្អូនសាសនិកឥស្លាមខេត្តកោះកុង នារសៀល (ព្រលប់) ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ ក្នុងបរិវេណ ហាងអៀងហាយ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ មានប្រសាសន៍ក្នុងពិធីពិសាអាហារស្រាយបួស លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជា ជនកម្ពុជា ខេត្តកោះកុង លើកឡើងថា ខ្ញុំសូមសម្ដែងនូវអំណរអរគុណយ៉ាងជាជ្រៅប្រកបដោយមនោសញ្ចាតនារីករាយចំពោះបងប្អូនសាសនិកឥស្លាមទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសាមគ្គីភាព មិត្តភាព រួមចំណែកការពារសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាស នា និងមានជំនឿជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បងប្រុស ម៉ន រ៉ាវុធ អាយុ ៣៤ឆ្នាំ មានគ្រោះថ្នាក់ធ្លាក់ពីលើអន្ទាកម្ពស់ ៧ម៉ែត្រ ខណៈពេលកំពុងធ្វើការងារជាកម្មករសំណង់

ដោយទទួលបានក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ធ្វើការវះកាត់ដកលលាដ៍ក្បាលសង្គ្រោះជីវិត ហើយដាក់លលាដ៍ក្បាលសិប្បនិម្មិត (Titanium cranioplasty) ជំនួសវិញ ។ បច្ចុប្បន្ន បងប្រុស មានអាការៈធូរស្បើយ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងអរគុណជាអនេកចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត ។ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ ស្នាក់នៅ ហូបចុក និងថវិកា ២លានរៀលបន្ថែម ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

ព័ត៌មានជាតិ

នៅរសៀលថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ១៨​ ខែមីនា​ ឆ្នាំ​ ២០២៤​ នេះ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកជំទាវក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាល ថ្លែងអំណរគុណ ដល់កម្លាំងអាវុធហត្ថក្រោមឱវាទ ទូទាំងរាជធានីភ្នំពេញ!

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខ ព្រមទាំង ប្រគល់អំណោយលើកទឹកចិត្តរួមមាន ទឹកក្រូចដប ២,៥០០ កែស, អាវយឺត ២,៥០០អាវ, ស្វាយកែវរមៀត ៨ តោន, ទឹកដោះគោបឺត ៣០០កែស និង ថ្លែងអំណរគុណ ចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក ក៏ដូចជាបានរួមសុខរួមទុក្ខ ជាមួយលោកផ្ទាល់ រយៈពេល១១ឆ្នាំដែលលោកមកកាន់ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះ។ ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ […]