ព័ត៌មានជាតិ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្ត ពិសេស របស់វិស័យឯកជនដែលមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង

នារសៀលថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៤ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញ ការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការ ស្នើការលើកទឹកចិត្តរបស់វិស័យឯកជន ក្រោមវិសាលភាព “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” របស់រាជរដ្ឋាភិបាល ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ-លេខាធិការរង អគ្គនាយក និង មន្ត្រីជំនាញដែលជាសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ។ ក្រុមការងារបានពិភាក្សាលើរបៀបវារៈចំនួន ៥ ដែលជាគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងនោះវិស័យឯកជនបានស្នើការសម្របសម្រួល ឬ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការលើកទឹក-ចិត្តពិសេស និង ការសម្រួលនីតិវិធី ។ គម្រោងទាំង ៥ នេះ រួមមាន៖ ១. គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, ២. គម្រាងអគារស្នាក់នៅរួម (ខុនដូ) […]

ព័ត៌មានជាតិ

បងប្អូនក្រុមវាលទី១នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តពោធិ៍សាត់​ ចុះវាស់វែង​ ប្រមូលទិន្នន័យក្បាលដី​ និងវិនិច្ឆ័យដីធ្លី​មានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ​ នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​

នាថ្ងៃ​ទី​១២​ ខែ​មីនា ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី១នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តពោធិ៍សាត់​ ចុះវាស់វែង​ ប្រមូលទិន្នន័យក្បាលដី​ និងវិនិច្ឆ័យដីធ្លី​មានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ​ នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​។ #កអក​ #ចះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត​ #បរយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​#MLMUPC

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកកម្មករបម្រើការងារ និងពិនិត្យវឌ្ឍនភាពនៃសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកកម្មករបម្រើការងារ និងត្រួតពិនិត្យ​​វឌ្ឍនភាពនៃការ​សាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើប​លើកដំបូង​នៅ​កម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែង​យកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញអារម្មណ៍រីករាយ ដែលបានអញ្ជើញចុះមកពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ និងសំណេះសំណាលជាមួយអ្នកសាងសង់ ជាពេលនេះ។ សម្តេចធិបតីបានថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំៗច្រើនហើយ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។ ព្រលានយន្តហោះអន្តរជាតិតេជោ ជាសមិទ្ធផលប្រកបដោយមោទនភាពសម្រាប់ខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ទោះពេលកូវីដ១៩ រាតត្បាត ក៏មិនបានបន្ទច់បង្អាក់សកម្មភាពសាងសង់។ សម្តេចធិបតី បន្តថា ទៅថ្ងៃខាងមុខនឹងមានការហោះហើរត្រង់រវាងកម្ពុជា និងអូស្ត្រាលី ខណៈកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការបានចុះហត្ថលេខារួច ពេលសម្តេចអញ្ជើញទៅអូស្ត្រាលី។ សម្តេចធិបតី ហ៊ុន […]

ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១រូប

ភ្នំពេញ៖នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១រូប។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ​ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រី នាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្រ្តីនគរបាលមួយចំនួនទៀតផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន​ ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបទទួលបានតំឡើងឋានន្តសក្តិ និងតែងតាំមុខតំណែងថ្មី ដែលជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាការតបស្នងនូវការខិតខំប្រឹងប្រែង លះបង់សព្វបែបយ៉ាងរបស់បងប្អូនក្នុងការបំពេញភារកិច្ចចូលរួមការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបម្រើប្រជាពលរដ្ឋបានល្អ និងបានណែនាំឱ្យបន្តខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរថែមទៀតជាពិសេស ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ឱ្យកាន់តែមានប្រសិទ្ធភាពដូចជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើម។ ឯកឧត្តម […]

ព័ត៌មានជាតិ

កិច្ចប្រជុំស្ដីពី ការចុះអង្កេតស្រាវជ្រាជលើខ្លឹមសារគណនីហ្វេសប៊ុកមួយ ដែលបានបញ្ចេញយោបល់ក្នុងទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ខេត្តកណ្ដាល៖ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤នេះ បានចូលរួមក្នុងកិច្ចប្រជុំស្ដីពី ការចុះអង្កេតស្រាវជ្រាជលើខ្លឹមសារគណនីហ្វេសប៊ុកមួយ ដែលបានបញ្ចេញយោបល់ក្នុងទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយក្រុមការងារនាយកដ្ឋាន ទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ក្រសួងមហាផ្ទៃ នៅសាលាខេត្តកណ្ដាល។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឌឹម បូរ៉ា បានស្វាគមន៍ និងត្រៀមផ្តល់កិច្ចសហការល្អជាមួយ ក្រុមការងារនាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ដើម្បីចុះអង្កេតស្រាវជ្រាវ ស្រាយបំភ្លឺ និងដោះស្រាយករណីខាងលើនេះឲ្យមានប្រសិទ្ធភាព។

ព័ត៌មានជាតិ

បងប្អូនក្រុមវាលទី១៩ (ភូមិបាលខណ្ឌជ្រោយចង្វារ) បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិឃ្លៃថ្មី ភូមិឃ្លៃចាស់ ភូមិត្រពាំងសំរោង និងភូមិភ្នំតូច និងប្រមូលឯកសារនៃការវិនិច្ឆ័យនៅភូមិលាំងជៃថ្មី និងភូមិត្រពាំងទន្ទឹម ឃុំពោធិចំរើន ព្រមទាំងវាស់វែងក្បាលដីនិងកំណត់ព្រំនៅភូមិព្រៃសំព័រ និងភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នាថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី១៩ (ភូមិបាលខណ្ឌជ្រោយចង្វារ) បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិឃ្លៃថ្មី ភូមិឃ្លៃចាស់ ភូមិត្រពាំងសំរោង និងភូមិភ្នំតូច និងប្រមូលឯកសារនៃការវិនិច្ឆ័យនៅភូមិលាំងជៃថ្មី និងភូមិត្រពាំងទន្ទឹម ឃុំពោធិចំរើន ព្រមទាំងវាស់វែងក្បាលដីនិងកំណត់ព្រំនៅភូមិព្រៃសំព័រ និងភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ #កអក​ #ចះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានជាតិ

សាលាបឋមសិក្សាវត្តលៀបបានប្រារព្ធទិវាជាតិអំណានលើកទី៩ ថ្ងៃទី១១ មីនា ២០២៤

(បាត់ដំបង) នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលាបឋមសិក្សាវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានប្រារព្ធទិវាជាតិអំណានលើកទី៩ ថ្ងៃទី១១ មីនា ២០២៤ ក្រោមប្រធានបទ អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត។ នាឱកាសនោះដែរ លោកស្រី អ៊ុន កែវនិមិត ជានាយិការបានបញ្ជាក់ថា ទិវាជាតិអំណានលើកទី៩ប្រារព្ធធ្វើឡើងដោយយោងតាមអនុក្រឹត្យលេខ ១២០ អនក្របកចុះថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៤ស្តីពីទិវាជាតិអំណានរបស់រាជរដ្ឋាភិបាលកម្ពុជា និងយោងតាមសេចក្តីប្រកាសព័ត៌មានលេខ០២ អ.យ.ក.ស. ប្រ.ព ស្តីពីការប្រារព្ធទិវាជាតិអំណានលើកទី៩ឆ្នាំ២០២៤របស់ក្រសួងអប់រំយុវជននិងកីឡា ក្រោមប្រធានបទ អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត។ លោកស្រីនាយិការបានបញ្ជាក់ថា ទិវាជាតិអំណានលើកទី៩ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃនេះមានគោលបំណងចំនួន៣គឺ ១- បណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និង ការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ និងរក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ។ ២- ជំរុញការអានក្លាយជាទម្លាប់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដើម្បីរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ៣- លើកកម្ពស់គុណភាពអប់រំ […]

ព័ត៌មានជាតិ

បងប្អូនក្រុមវាលទី១៦ (ភូមិបាលខណ្ឌព្រែកព្នៅ) បន្តធ្វេីការវិនិច្ឆ័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ

នាថ្ងៃ​ទី១០ ខែមីនា​ ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី១៦ (ភូមិបាលខណ្ឌព្រែកព្នៅ) បន្តធ្វេីការវិនិច្ឆ័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ

កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានចូលរួមអបអរសារទរចំពោះជោគជ័យនៃដំណើរបំពេញបេសកកម្មការងាររបស់ សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា​អាណត្តិទី៥ កាលពីថ្ងៃទី២៥​​​ខែកុម្ភៈ​​កន្លងមកនេះ។ លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណជាង ៣២ ឆ្នាំមកនេះ។ ជាងនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូដ៏ល្អបំផុតក្នុងការគាំទ្រសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលនេះជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាងច្បាស់រវាងការងារមនុស្សធម៌ និងបញ្ហានយោបាយ។ ទន្ទឹងនឹងនេះ […]

ព័ត៌មានជាតិ

សិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលកម្មវិធី “មនសិការពលរដ្ឋល្អ”»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង«សិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលកម្មវិធី “មនសិការពលរដ្ឋល្អ”»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅអគារមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ។ “កម្មវិធី មនសិការពលរដ្ឋល្អ បង្កើតឡើងក្នុងគោលបំណងបណ្ដុះមនសិការផ្នត់គំនិតដល់យុវជនកម្ពុជា ដើម្បីក្លាយជាសសរទ្រូងប្រទេស ជាតិ”។ «កម្មវិធីមនសិការពលរដ្ឋ មានចក្ខុវិស័យកសាង និងអភិវឌ្ឍធនធានយុវជនឱ្យក្លាយជាមូលធនមនុស្ស ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងបរិការ ដែលនឹងកំពុងអំណោយផល ពីសន្តិភាព ស្ថេរភាពនយោបាយ សុខសណ្ដាប់ធ្នាប់សាធារណ: ការអភិវឌ្ឍ និងវិនិយោគ ក្រោមម្លប់ដ៏ត្រជាក់នៃមគ្គុទ្ទេសក៏វ័យក្មេង ជាចង្កូតនាវាកម្ពុជា នោះគឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»៕