ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារជូនមន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់!

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារតាមផេកផ្លូវការរបស់ឯកឧត្តម ជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់។ ក្នុងសារនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាក្នុងតំបន់ បានកើនកំដៅគួរឱ្យកត់សម្គាល់។ ស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការបំពេញការងារ ការប្រកបរបរទទួលទានប្រចាំថ្ងៃ និងសុខភាពរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ក៏ដូចជាមន្រ្តីរាជការក្នុងមុខងារសាធារណៈ និងមុខងារនយោបាយផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ដែរថា នៅពេលគ្រប់គ្នាសូម្បីតែអ្នកបំពេញការងារតាមការិយាល័យមានបំពាក់កង្ហារ ឬម៉ាស៊ីនត្រជាក់ និងប្រជាពលរដ្ឋទូទៅ បានលើកឡើងអំពីផលវិបាកដោយសារអាកាសធាតុក្ដៅ ខ្ញុំកាន់តែមានសេចក្ដីនឹកស្រណោះជាពន់ពេកដល់មន្រ្តីរាជការ និងកងកម្លាំងទាំងឡាយ ដែលបាននិងកំពុងបំពេញភារកិច្ចក្រោមកំដៅថ្ងៃ ដូចជា៖ ការល្បាតការពារបូរណភាពទឹកដី ការសម្រួលចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ ការចុះប្រតិបត្តិការ និងការដោះស្រាយបញ្ហានានានៅមូលដ្ឋាន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវប្រក្រតីភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងស្ថានភាពបែបនេះ ដែលជាកាយវិការគួរឱ្យស្ញប់ស្ញែង ព្រមជាមួយសកម្មភាពរស់នៅ ប្រកបមុខរបរ បំពេញការងារផ្សេងៗរបស់ប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អេង ចំរើន  ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោង ជីកព្រែកហ្វូណន-តេជោ

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត អេង ចំរើន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូ ណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម […]

ព័ត៌មានជាតិ

រដ្ឋបាលស្រុកសំឡូតចុះពិនិត្យនិងកំណត់ព្រំដីវត្តស្ទឹងគ្រញូងឡើងវិញ ក្រោយមានជនខិលខូចឈូសឆាយរំលោភយក

(បាត់ដំបង) ក្រោយដីមានហាងឆេងខណៈក្រុមឈ្មួញកំពុងចុះជួលយកដាំដំណាំដំឡូងមី ដីវត្តស្ទឹងគ្រញូងជាច្រើនហិកតានិងដីចំណីភ្នំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ត្រូវបានជនខិលខូចឃុបឃិតគ្នាឈូសឆាយដាំបង្គោលរំលោភយក រហូតធ្វើអោយព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តសូមកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុកដើម្បីទាមទារយកមករក្សាទុកឡើងវិញ។ ក្រោយមានការបិណ្ឌបាតនិងស្នើសុំពីព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តស្ទឹងគ្រញូង ក្រោយមានជនខិលខូចលួចឈូសឆាយរំលោភចូលមកដីវត្ត ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក សោម មុន្នី និងលោក ហែម ស៊ីណាក់ អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត និងមន្ត្រីជំនាញ ដោយមានការសហការពីមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស និងអាជ្ញាធរភូមិ ឃុំ បានចុះទៅពិនិត្យដល់ទីតាំង និងបានស្វែងរកជនពាក់ព័ន្ធខាងលើមកធ្វើការនែនាំដោយពួកគេព្រមព្រៀងផ្តិតមេដៃឈប់ធ្វើសកម្មភាព និងបានប្រគល់ដីអោយខាងវត្តគ្រប់គ្រងឡើងវិញ។ ជាមួយគ្នានេះ ព្រះចៅអធិការវត្តស្ទឹងគ្រញូង ក៏បានចម្រើនពរថ្លែងអំណរគុណទៅដល់រដ្ឋបាលទាំងថ្នាក់ខេត្តនិងថ្នាក់ស្រុកដែលបានខ្នះខ្នែងជួយដោះស្រាយដីវត្តដែលជនខិលខូចបានឈូសឆាយនិងដាក់របងរំលោភយក ដែលលទ្ធផលទទួលបានជោគជ័យ ដោយភាគីខាងរំលោភយកបានព្រមព្រៀងផ្តិតមេដៃ និងដករបងចេញប្រគល់ដីមកអោយខាងវត្តរក្សាទុកវិញ និងសូមបិណ្ឌបាតទៅដល់ពុទ្ធបរិស័ទទាំងអស់ចូលរួមត្រេកអរដែលវត្តមានដីធំ ព្រោះវត្តមិនមែនជារបស់ព្រះសង្ឃ មិនមែនជារបស់អាចារ្យគណៈកម្មការទេ គឺជាវត្តរបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវខំថែរក្សាទាំងអស់គ្នា៕

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិនអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគលើកទី១ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យយោធា សន្តិសុខ និងដោះស្រាយរាល់បញ្ហាតាមតំបន់ព្រំដែនឱ្យបានឆាប់រហ័ស

ប៉ៃលិន៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី១ រវាងយោធភូមិភាគទី៥(កម្ពុជា) និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត (ថៃ) នៅសណ្ឋាគារញូត្រាវើលឡត ស្រុកមឿងច័ន្ទបុរី ខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៏ ។ កិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើង នៅសាលប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដោយបានការចូលរួមពីលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង, ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់,ឯកឧត្តម ម៉ុនស៊ីទ្ធិ ផៃសានថ្នាក់វ៉ាត់ អភិបាលខេត្តច័ន្ទបុរី និងលោក ណាក់រុង ថេពសេនា អភិបាលស្តីទីខេត្តត្រាតព្រមទាំងនាយទាហាន នាយទាហានរង នាយសេនាធិការ យោធភូមិភាគទី៥ កងទ័ពជើងគោក, កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធទាំង៥ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏យ៉ាងច្រើនកុះករ។ គួរជម្រាបជូនថា ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា–ថៃ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា យាងធ្វើមាតុភូមិនិវត្តន៍

នៅរសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា អាប់ឌុល ម៉ាទីន យាងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានយាងមកកាន់ប្រទេសកម្ពុជាកាលពីរាត្រី ថ្ងៃចន្ទទី២៩ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងឱកាស នៃការថ្វាយព្រះរាជដំណើរ របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីកូនប្រុសទាំងពីររបស់សម្ដេចតេជោផងដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងឯកឧត្តម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ព័ត៌មានជាតិ

អាជ្ញាធរក្រុងនិងមន្ត្រីជំនាញចុះពិនិត្យការជួលជុលបណ្តាញទុយោទឹករបស់ក្រុមហ៊ុនទឹកស្អាតប៉ៃលិនដើម្បីសម្រួលការប្រប្រាស់របស់ពលរដ្ឋ

(ប៉ៃលិន) ស្ទើរតែមួយក្រុងប៉ៃលិនទៅហើយដែលខ្វះទឹកស្អាតប្រើប្រាស់១រយះនេះដោយប្រព័ន្ធទឹកស្អាតរអាក់រអួលដោយសារប្រព័ន្ធទុយោមេបានធ្លាយបែកនៅកប់ក្រោមដី ធ្វើអោយក្រុមហ៊ុនទឹកស្អាតនិងបុគ្គលិកនាំគ្នាបុកខួងរាវរកចំណុចដែលបែកនោះអស់ពេលជាច្រើនថ្ងៃធ្វើអោយបណ្តាញចែកចាយទឹកខ្វះទឹកប្រើប្រាសស្ទើរតែគ្រប់កន្លែងក្នុងក្រុងប៉ៃលិន។ ឆ្លើយតបនិងការខ្វះទឹកប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋដែលរអូររឿងអត់ទឹកប្រើប្រាស់ខណ:មេឃឡើងកំដៅខ្លងផង អ្នកខ្លះបង្ខំចិត្តនាំកូនចៅទៅមុជទឹកអូរអ្នកខ្លះទៀតក៍បានទិញទឹកមកប្រើប្រាស់ ម្នាក់ៗចលាចលស្ទើរតែពេញក្រុងព្រោះបញ្ហាអត់ទឹកប្រើប្រាស់នេះ។ ឆ្លើយតមនិងអតិថិជនរបស់ខ្លួនខាង ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្តប៉ៃលិន នៅថ្ងៃទី២៩ខែមេសានេះបានយកគ្រឿងចក្រមកជីកកកាយរកនៅចំណុចដែលបែកនិងជួសជុលត ទុយោមេនេះឡើងវិញមិនយូរទេ ទូទាំងក្រុងប៉ៃលិននិងមានទឹកស្អាតប្រើប្រាសវិញ។ ហើយខាងក្រុមហ៊ុននិងសន្យាថានិងជួសជុលរួចរាល់នៅពេលឆាប់ៗខាងមុខនេះ។ ជាមួយនិងការខ្វះទឹកនេះ លោកលីសុងហ៊ីអភិបាលក្រុងប៉ៃលិនក៍បានចុះទៅពិនិត្យជាមួយមន្ត្រីជំនាញដើម្បីពន្លឿនការងារនេះនិងបានណែនាំអោយបងប្អូនប្រជាពលរដ្ខយើងប្រើប្រាស់ទឹកដោយភាពសន្សំសំចៃខ្ពស់និងត្រូវបានអាង ធុង ពាងឬរបស់សំរាប់ស្តុបទឹកប្រើប្រាស់ព្រោះរដូវនេះជារដូវក្តៅអាចនិងប្រឈមនិងខ្វះទឹកប្រើប្រាស់៕

ព័ត៌មានជាតិ

ផ្ទះបរិច្ចាគនៅតែមានសារសំខាន់សំរាប់ពលរដ្ឋទូទៅជាកន្លែងផ្តល់ស្បៀងអាហារនិងសម្ភារប្រើបានសំរាប់អ្នកខ្វះខាត

(ប៉ៃលិន) រហូតមកដល់ថ្ងៃទី២៩ខែមេសានេះផ្ទះបរិច្ចាគដែលជាការផ្តួចផ្តើមគំនិតដ៍មនុស្សធម៌បំផុតពីសំណាក់លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តួចផ្តើមកសាងផ្តះបរិច្ចាគនេះគឺដើម្បីបណ្តុះគំនិតដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងអោយចេះស្រលាញ់សាមគ្គីគ្នា នេះជាវប្បធម៌ចែករំលែក និងជួយសម្រួលដល់ការលំបាករបស់បងប្អូនយើងដែលខ្វះខាតអាចអោយគាត់មកទទួលយកទៅប្រើប្រាស់បានមួយគ្រា និងសំរាប់អ្នកមានជីវភាពធូរធារអាចយកសម្ភារ:ប្រើសប្រាស់ដែលនៅប្រើបាននិង គ្រឿងឧបភោគបរិភោគយកមកទុកក្នុងផ្ទះបរិច្ចាគនេះដើម្បីអោយបងប្អូនអ្នកខ្វះខាតយកទៅបរិភោគឬប្រើប្រាសក្នុងជីវភាពបានមួយគ្រាផងដែរ។ ហើយបច្ចុប្បន្ននេះគេសង្កេតឃើញនៅផ្សះបរិច្ចាគនេះមានបងប្អូនអ្នកមានចិត្តសប្បុរសបាននាំគ្នាយកគ្រឿងបរិភោគមានដូចជាប្រហុកផ្អកត្រីងៀត ទឹកត្រីទឹកស៊ីអីវមានទាំងអង្ករនិងសម្ភារ:ប្រើប្រាស់មួយចំនួនធំមកដាក់ផ្ទះបរិច្ចាគនេះជាហូរហែរ។ និងមានបងប្អូនអ្នកខ្វះខាតតែងតែទៅទទួលយកសម្ភារ:និងគ្រឿងបរិភោគទាំងនោះយកទៅប្រើប្រាសនិងបរិភោគជារើយៗផងដែរ។ សូមបញ្ជាក់ថាផ្ទះបរិច្ចាគនេះបានដំណើរការជិតមួយឆ្នាំមកហើយមានជាច្រើនទីតាំងនៅមុខសាលាខេត្តប៉ៃលិននិងនៅផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ដែលជាគំនិតដ៍ថ្លៃថ្លាប្រកបដោយមនុស្សធម៌ពីសណាក់លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនដែលលោកជំទាវជានិច្ចកាលតែងតែគិតគូរពីទុក្ខលំបាករបសើបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាំងតែពីលោកជំទាវនៅជាតំណាងរស្ត្រមកម្លេះ។.ទង្វើទាំងនេះហើយធ្វើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយសប្បាយចិត្តពេញចិត្តពេញថ្លើមយ៉ាងខ្លាំងដែលមានថ្នាក់ដឹកនាំល្អមានអភិបាលខេត្តល្អ៕

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលបានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក […]

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក […]