ព័ត៌មានជាតិ

កិច្ចប្រជុំ អំពីផែនការអនុវត្តក្នុង ត្រីមាសទីមួយលើការផ្សព្វផ្សាយជ្រើសរើស ១.៥លាននាក់ដើម្បីចុះឈ្មោះ ចូលរៀនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនិងផែនការ ត្រូវអនុវត្តបន្តនៅក្នុងត្រីមាសទី១

ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃ២៥ទីខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំ អំពីផែនការអនុវត្តក្នុង ត្រីមាសទីមួយលើការផ្សព្វផ្សាយជ្រើសរើស ១.៥លាននាក់ដើម្បីចុះឈ្មោះ ចូលរៀនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនិងផែនការ ត្រូវអនុវត្តបន្តនៅក្នុងត្រីមាសទី១ នៅក្នុង កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកលោកស្រីប្រធានមន្ទីរ មកពីបណ្ដាអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។ លោក.ហេង.គឹមស៊ុ្រន.នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ខេត្តឧត្តរមានជ័យបានលើកឡើងថា តាងនាមខ្ញុំបាទជានាយកមជ្ឈមណ្ឌលនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្ថិតនៅក្នុងថ្ងៃនេះ ខ្ញុំសូមអនុញ្ញាតិធ្វើសេចក្ដីរាយការណ៍ ដោយសង្ខេបស្ដីពីការផ្សព្វផ្សាយជ្រើសរើសសិស្សដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារ ងាយរងហានិភ័យឲ្យចុះឈ្មោះចូលរៀនដំណាក់កាលទីមួយនៅខែមករាឆ្នាំ២០២៤នៅក្នុងមជ្ឈមណ្ឌល មន្ទីរការងារនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការគ្នាចុះទៅតាមបណ្ដាក្រុងស្រុកទាំង៥និងឃុំសង្កាត់ទាំង២៤ដោយបានបែងចែកជាក្រុមដោយមានការរៀបចំផ្ទាំងប៉ាណូចំនួនប្រាំនិងខិត្តប័ណ្ណ ដើម្បីឲ្យសិស្សបានមកចុះឈ្មោះសិក្សារៀនសូត្រយកចំណេះជំនាញទៅប្រកបមុខរបរផ្សេងៗ។ លោកនាយកមជ្ឈមណ្ឌលបានបញ្ជាក់បន្ថែមថា រយៈពេលចំនួនពីរសប្ដាហ៍កន្លងមកនេះដែលក្នុងនោះអ្នកដាក់ពាក្យបានចំនួនសរុប១១២នាក់ស្រី៤៣នាក់ដោយផ្ញើទៅក្រសួងចំនួនដប់ប្រាំបីនាក់ រៀននៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៤អ្នកខ្លះជាសិស្សសាលា អ្នកខ្លះទៀតទាក់ទងមកឲ្យចូលរៀន គាត់មិនមករៀនសរុបចំនួនប្រាំនាក់សព្វថ្ងៃនេះសិស្សដែលកំពុងសិក្សាមានបីមុខជំនាញ មានចំនួន៥៩នាក់ស្រី ១២នាក់ ទី១ជួសជុលនិងថែទាំរថយន្តមានសិស្សសរុបចំនួន១៩នាក់ស្រីគ្មាន ទី២ជួសជុលបរិក្ខារត្រជាក់ចំនួន១៨នាក់ស្រីចំនួនពីរនាក់ ទី៣សេវាកម្មកុំព្យូទ័រមានសិស្សសរុប២២នាក់ស្រី១០នាក់ សរុបមកពីសិស្សដែលកំពុង រៀនមានចំនួ៥៩នាក់ស្រីមាន១២នាក់ហើយរយៈពេលរៀនមានបួនខែគឺគិតចាប់ពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤ខាងមុខនេះ ទិសដៅអនុវត្តក្នុងឆ្នាំ ត្រីមាសទីពីរ ដែលគាត់មករៀនមានប័ណ្ណក្រីក្រ ប្រភេទ១.ឬក្រីក្រប្រភេទ.២.នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ២៨០០០០រៀល ដោយឡែកសិស្សដែលត្រូវប្រឡងជាប់ក្នុងខែឧសភាឆ្នាំ២០២៤នេះមានចំនួន៥៩នាក់នឹងត្រូវចុះឲ្យអនុវត្តផ្ទាល់ចំនួនពីរសប្ដាហ៍នៅតាមរោងជាងសហគ្រាស ឯកជនគឺសិស្សចំនួន ហាសិបប្រាំបួន អ្នកដែលរៀនឲ្យចប់ឲ្យចេះឲ្យមានការងារធ្វើចំពោះការ ចុះលទ្ធភាពនៅតាមក្រុមហ៊ុនឯកជនបើចង់ នៅធ្វើគេនឹងទទួលយកដោយគិតប្រាក់ ខែជូនតែម្តង។ ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្ដម.ហួន.វ៉ានិត.អភិបាលរងខេត្តឧត្តរមានជ័យបាន ស្នើឲ្យអាជ្ញាធរក្រុងស្រុកទាំងប្រាំត្រូវ ធ្វើលិខិតអញ្ជើញចៅសង្កាត់មេឃុំទាំងអស់មកប្រជុំ ថ្នាក់ក្រុងស្រុកដើម្បីឲ្យពួកគាត់ជួយជំរុញផ្សព្វផ្សាយដល់គ្រួសារមានបណ្ណក្រីក្រមួយក្រីក្រពីរដើម្បីឲ្យកូនៗបាមមកចុះឈ្មោះចូលរៀនសូត្រទទួលបានប្រាក់ឧបត្ថម្ភ ពីម្ភៃប្រាំបីម៉ឺនរៀលក្នុងមួយខែពីរាជរដ្ធាភិបាល ដើម្បីក្រេបយកចំណេះជំនាញដែលបានខិតខំរៀនសូត្រនេះទៅ ធ្វើកិច្ចការងារអាជីវកម្មប្រចាំថ្ងៃ ជួយដល់ក្រុមគ្រួសារបានយ៉ាងល្អផងដែរ។

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម អ៊ុយ​ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត​បាត់ដំបង បានដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ដ លោកប្រធានពន្ធនាគារខេត្ដ លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោកនាយករដ្ឋបាលសាលាក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកអធិការនគរបាលក្រុង/ស្រុក លោកនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងសហការី លោក លោកស្រីមេឃុំ ចៅសង្កាត់ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ។ ឆ្លៀតក្នុង​ឱកាស​នោះ​ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ […]

ព័ត៌មានជាតិ

ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពនិងលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ ២០២៤

នៅទីស្ដីការក្រសួង នារសៀលថ្ងៃសុក្រ ទី ២៦ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពនិងលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ ២០២៤​ របស់សាលាជាតិមូលដ្ឋានក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ នាយករង លោក លោកស្រី ប្រធាន – អនុប្រធាននាយកដ្ឋាន ប្រធាន – អនុប្រធាន ការិយាល័យ លោក លោកស្រីដែលជាមន្ត្រីជំនាញពាក់ព័ន្ធនានា នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃផងដែរ និងមានការចូលរួមជាមតិយោបល់ លើកសំណួរពិភាក្សាពីអង្គប្រជុំ និងមានការបកស្រាយ កែសម្រួលពីនាយកដ្ឋានជំនាញនីមួយៗ ដើម្បីកែសម្រួលរបាយការណ៍ឱ្យកាន់តែល្អ និងគ្រប់ជ្រុងជ្រោយ។ ជាចុងក្រោយ ឯកឧត្តមនាយក បានផ្តល់អនុសាសន៍ណែនាំដល់នាយកដ្ឋានជំនាញនីមួយៗ ត្រូវណែនាំមន្ត្រីគោរពវេលាធ្វើការ ត្រូវបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងត្រូវពង្រឹងប្រសិទ្ធភាពការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ផងដែរថា សាលាជាតិរដ្ឋបាលមូលដ្ឋាន គឺជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃ ដែលមានតួនាទីជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអភិវឌ្ឍន៍សមត្ថភាពសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ លើធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធនានា ព្រមទាំងការងារស្រាវជ្រាវនិងផ្សព្វផ្សាយអំពីអភិបាលកិច្ចនិងការអភិវឌ្ឍន៍មូលដ្ឋាន ៕

ព័ត៌មានជាតិ

វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

“វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ”នេះប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំពិភាក្សាលើការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យទទួលបានរថយន្តសង្គ្រោះបន្ទាន់១គ្រឿងបន្ថែមទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមសខេងនិងលោកជំទាវ

(ឧត្តរមានជ័យ)រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ដ៏ថ្មីស្រឡាង ដែលជាអំណោយរបស់សម្តេចក្រឡាហោមសខេង បានផ្តល់ជូនទៅឲ្យមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីបំរើផលប្រយោជន៏ជាសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងការដឹកអ្នកជំងឺដង្កាត់ផ្សេង ៗនៅតាមមូលដ្ធាន ភូមិឃុំ ក្រុងស្រុក នឹងនៅសហគមន៏ជាដើម។ ជាក់ស្តែងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក វេជ្ជ:បណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានទទួលរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងបំពាក់ដោយសម្ភារ:បរិក្ខាវិជ្ជសាស្រ្តទំនើបដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ហើយនៅនោះត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យធ្វើការប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជាប្រយោជន៌សម្រាប់បម្រើការប្រើប្រាស់របស់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យក្នុងការដឹកជញ្ជូនសង្រ្គោះអ្នកជំងឺទូទៅក្នុងមូលដ្ខានប្រកបដោយសុវត្ថិភាពនៅពេលមានបញ្ហាកើតឡើងមិនថាយប់រឺថ្ងៃ។ គួររំលឹកថា ក្នុងការប្រគល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿងដែលជាអំណោយរបស់សម្តេចក្រឡាហោមសខេងកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក៏បានក្រើនរំលឹកទៅដល់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តដោយបានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ធបាលខេត្ត សូមឲ្យបុគ្គលិកអ្នកបើកបរឡានពេទ្យ ត្រូវចូលរួមជួយថែរក្សា រថយន្តនេះដើម្បីប្រើប្រាស់បានយូរអង្វែងស្របតាមលក្ខណ:ស្តង់ដារបទដ្ធានកិត្តិយុទ្ធ មួយវិញទៀតនៅពេលទៅដឹកអ្នកជំងឺនៅតាមដងផ្លូវ រឺនៅតាមខ្នងផ្ទះ ក្នុងភូមិឃុំ បើកបរត្រូវតែមានប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំផងដែរ។

ព័ត៌មានជាតិ

សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ​ ចំនួន​ ៣​ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ ក្នុងនោះ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអាទិភាពផ្សេងទៀត ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត ដែលត្រូវអនុវត្ត។ បន្ថែមពីនេះ​ រដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ​ ដោយផ្តោតសំខាន់លេីការកសាងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ​ ដេីម្បីជំរុញសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ។ ប្រសាសន៍​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤៕#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី “សិល្បៈនៃការប្រាស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកប្រកបដោយឥទ្ធិពល”

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី “សិល្បៈនៃការប្រាស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកប្រកបដោយឥទ្ធិពល” នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត មន្ទីរកិច្ចការនារី និងលោក លោកស្រី ដែលជាសមាជិក សមាជិកា ចូលរួមសរុបប្រមាណ១៦៥រូប ក្នុងនោះសិក្ខាកាមសរុបចំនួន១២៥រូប។ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តបានមានប្រសាសន៍ថា៖វគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំរបស់ស្ត្រី ដោយផ្តោតលើ “សិល្បៈនៃការប្រាស្រ័យទាក់ ទងសម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយឥទ្ធិពល” ដែលរដ្ឋបាលខេត្ត រៀបចំដោយ គ.ក.ស.ក ខេត្ត ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី បានដំណើរការអស់រយៈពេល ០២ថ្ងៃមកនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការជាស្ត្រី ដែលមានតួនាទី ដឹកនាំ គ្រប់គ្រង នៅរដ្ឋបាល សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង/ស្រុក សិក្ខាកាមពិតជាទទួលបានទាំងទ្រឹស្តី រួមទាំងការអនុវត្តសាកល្បងជាក់ស្តែង របស់ខ្លួន។ ដែលជាទុនដ៏ពិសេសសម្រាប់យកទៅប្រតិបត្តិក្នុងការងារពីមុនយើងកត់សម្គាល់ឃើញថា ស្ត្រីមិនសូវមានភាពក្លាហានក្នុងការចូលរួមបញ្ចេញមតិ យោបល់នៅក្នុងអង្គប្រជុំ ឬនៅទីសាធារណៈ ហើយចំនួនស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចនៅតាមស្ថាប័ន មន្ទីរ អង្គភាព គ្រប់ថ្នាក់ ក៏នៅមិនទាន់ឆ្លើយតបតាមចំណុចដៅ។ផ្តើមចេញពីបញ្ហានេះហើយ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញចលនាការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមលុបបាត់បញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តចលនាការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមលុបបាត់បញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលនេះជាចំណុចសំខាន់ ដែលពាក់ព័ន្ធនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើអាជ្ញាធរមូលដ្ឋាន។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវកម្មវិធីទូរស័ព្ទ APP Nodrugs របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី ផ្លូវជាតិលេខ៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ហើយរហូតមកដល់ពេលនេះនៅតែមានភាពស្មុគស្មាញ និងពុំមានសញ្ញានៃការថមថយចុះឡើយ ខណៈដែលជាក់ស្តែងក្នុងកិច្ចប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់ បានបង្ហាញឱ្យឃើញថា ទាំងបទល្មើស បរិមាណគ្រឿងញៀននិងសារធាតុគីមីផ្សំ ដែលបង្រ្កាបនិងរឹបអូសបាន នៅតែបន្តស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ការប្រើប្រាស់គ្រឿងញៀននៅក្នុងចំណោមប្រជាពលរដ្ឋទូទៅ ក៏នៅតែបន្តកើតមាន ហើយមានការរីករាលដាលពីតំបន់ទីប្រជុំជនទៅកាន់តំបន់ជនបទមួយចំនួន ព្រមទាំងបានបង្កបញ្ហាយ៉ាងច្រើននិងធ្ងន់ធ្ងរ ដល់សុខភាព ជីវភាពរស់នៅនិងគ្រួសារ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍសង្គមថែមទៀតផង។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមទៀតថា ដើម្បីចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀននេះ អាជ្ញាធរមូលដ្ឋាន ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ […]

ព័ត៌មានជាតិ

អតីតសិស្សសាលាបាក់ទូកទសវត្សរ៍ឆ្នាំ១៩៨០មួយក្រុម ចូលរួមបុណ្យសព អតីតអ្នកគ្រូជីវវិទ្យា ជើងចាស់០១រូប!

អ្នកគ្រូ ប៊ិន បូរ៉ែន ជាអតីតគ្រូបង្រៀនជីវវិទ្យា នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ព្រមជាមួយ អតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក រួមមានទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រុះស្រួលគ្នា ទៅចូលរួមរំលែកទុក្ខ ដល់គ្រួសារសពអ្នកគ្រូ ប៊ិន បូរ៉ែន ព្រមទាំងបួងសួងដល់វិញ្ញាណក្ខន្ធអ្នកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយបានចូលរួមថវិកាជាបច្ច័យបុណ្យតាមសទ្ធារៀងៗខ្លួននឹងទឹកសុទ្ធ ១០០កេសផងដែរ។ សពអ្នកគ្រូ ប៊ិន បូរ៉ែន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ១១២E0 ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំពោះក្រុមអតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ តែងតែមានវត្តមានគ្រប់ពេលដែលអតីតលោកគ្រូអ្នកគ្រូក៏ដូចជាមិត្តក្នុងក្រុមមានអាសន្នឬជួបការលំបាក មកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្រុមគ្រួសារ លោក លី ហុង និង ភរិយា បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៦គ្រឿង និង លោក សុត សុខុនឌីឧត្តម និង ភរិយា ក៏បាននាំយកទឹករ៉ែធម្មជាតិ KANGEN ចំនួន ៥០កេស និង ក្រដាស់រ៉ាម A4 ចំនួន២០កេស មកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាពផងដែរ។ គួរបញ្ជាក់ថា ម៉ាស៊ីនថតចម្លងសរុបទាំងអស់ចំនួន ២២គ្រឿង ដែលត្រូវបាន លោក លី ហុង និង ភរិយា នាំយកមកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា និង លោក […]