ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃពុធ ទី៦ ឆ្នាំ២០២៣ ដែលជាថ្ងៃទី៣នៃបេសកកម្មការងារនៅប្រទេសឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំដកបទពិសោធន៍ការងារក្នុងនីតិកាលនៃរដ្ឋសភាចាស់ និងដាក់ចេញយុទ្ធសាស្ត្រ អនុវត្តសម្រាប់នីតិកាលថ្មី!

នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងអាណត្តិរដ្ឋសភានីតិកាលទី៦ និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ និងបានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ថា ក្នុងរយៈកាលកន្លងមកបងប្អូនបានបំពេញ តួនាទីភារកិច្ច បង្កា បង្ក្រាប សង្គ្រោះ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ប្រកាន់ភ្ជាប់នូវវិន័យសណ្តាប់ធ្នាប់ ចូលរួមក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សុវត្ថិភាពថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍បរទេស និងជាពិសេសបានរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើររួចមកហើយ តែដោយបច្ចុប្បន្ន ប្រទេសជាតិយើងបានឈានចូលនីតិកាលថ្មីនៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី […]

ព័ត៌មានជាតិ

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពតទៅមុខទៀត

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ​ សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារអគ្គាធិការកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្ត និងកំណត់ទិសដៅការងារអនុវត្តបន្ត នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការពង្រឹងមុខងារសាធារណៈ គឺជាការងារអាទិភាពដើម្បីបន្តនិរន្តភាពរដ្ឋបាលទំនើប។ អគ្គាធិការដ្ឋាន ត្រូវសម្របសម្រួលជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានជំនាញទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពដំណើការក្រសួង ដោយឈរលើស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តបន្ថែម តាមរយៈការប្រលងប្រណាំងពីប្រសិទ្ធភាពការងារនៅក្នុងនាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់។ តាមរយៈកម្មវិធីនេះ នឹងក្លាយជាទម្លាប់ថ្មី ក្នុងការពត់ទម្លាប់ការងាររបស់មន្រ្តី និងស្ថាប័នរបស់យើងឱ្យកាន់តែមានភាពកក់ក្តៅ និងទំនុកចិត្ត តាមរយៈពាក្យស្លោក “ទូកទៅកំពង់នៅ”។ បន្ថែមពីនេះ ឯកឧត្តម បានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា  រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងបន្តពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្ថែម ទាំងជំនាញបច្ចេកទេស និងភាពជំនាញ ភាពជាអ្នកដឹកនាំ ដោយសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងសាលាបណ្តុះបណ្តាលដែលមានស្រាប់។ #ប្រជុំជីវភាព #អគ្គាធិការដ្ឋាន #មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ #ដំណេីរការរដ្ឋបាល #របៀបរបបការងារ #ការបណ្តុះបណ្តាល​ #ការអប់រំផ្សព្វផ្សាយ […]

ព័ត៌មានជាតិ

ពលរដ្ឋច្រើនគ្រួសារស្នើរដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពន្លឿនធ្វើផ្លូវដែលកំពុងរងការខូតខាត

(បាត់ដំបង)៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើអោយផ្លូវជាច្រើនខ្សែក្នុងក្រុងបាត់ដំបងរងការខូចខាតពិបាកធ្វើដំណើរទើបប្រជាពលរដ្ឋបង្ខំចិត្តស្នើដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពន្លឿនការជួសជុលនិងធ្វើឡើងវិញ។ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមដងផ្លូវលំមួយខ្សែរត្រង់ចំណុចក្រុមទី២៤និង២៥ ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានលើកឡើងដូចៗគ្នាអោយក្រុមអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា ផ្លូវលំមួយខ្សែនៅក្នុងភូមិសាស្ត្រខាងលើនេះ បានរងការលំបាកយូរណាស់មកហើយដោយខ្វះប្រព័ន្ធលូនិងមុខទឹកហូរចេញបង្ករអោយជន់លិចនៅពេលភ្លៀងធ្លាក់មកម្តងៗនិងមានជង្ហុកជ្រៅៗពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកនិងបណ្តាលអោយកើតមានករណីគ្រោះថ្នាក់សិស្សសាលាជិះម៉ូតូដួលជាញឹកញាប់ផងដែរ។ ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរភូមិឃុំ ក៏ដូចជាមន្ត្រីជំនាញជួយដោះស្រាយធ្វើជូនពួកគាត់ផង បើមិនទាន់បានជាបេតុង ឬកៅស៊ូ ក៏បានត្រឹមគ្រួសម៊ិចចាក់បំពេញកិនបង្ហាប់ដើម្បីសម្រួលអោយពួកគាត់បានធ្វើដំណើរស្រួលផង ពីព្រោះចាប់តាំងពីក្រុមហ៊ុនមកកាយរៀបចំប្រព័ន្ធលូរំដោះទឹកស្អុយមក ខាងក្រុមហ៊ុនបានទុកចោល បណ្តាលអោយបែកភក់ ដក់ទឹក ពិបាកធ្វើដំណើរនៅពេលមានភ្លៀងធ្លាក់ម្តងៗ។ ពាក់ព័ន្ធទៅនឹងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋខាងលើនេះដែរ លោក ថូ សំរិទ្ធ ចៅសង្កាត់ព្រែកព្រះស្តេច បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងតាមរយះទូរស័ព្ទថា ខាងសង្កាត់បានរាយការណ៍ទៅក្រុមហ៊ុនរួចហើយ ដោយខាងក្រុមហ៊ុនថា ប្រហែលជាអាចល្ងាចនេះ ឬរាំងភ្លៀងបន្តិចគេនិងចាក់ថ្មមិចអោយ ព្រោះខាងក្រុមហ៊ុនបានសន្យាថា ពេលដែលកាយធ្វើប្រព័ន្ធលូទឹកកខ្វក់ហើយ ខាងក្រុមហ៊ុននិងធ្វើផ្លូវសងវិញ៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម-លោកជំទាវ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការបន្ដកម្មវិធីកំណែទម្រង់សំខាន់ៗ និងគោលដៅ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិសម្រាប់ឆ្លើយតបសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ និងធំធេងបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក សេង គឹមស្រេង និង លោកស្រី សំ សៀវហេង !

  នាព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលភេសជ្ជៈ ទឹកត្រជៀកកាំ (Golden Nest) ចំនួន ៥០០យួរ ពី លោក សេង គឹមស្រេង និង លោកស្រី សំ សៀវហេង ម្ចាស់សហគ្រាស អេស អេច មេធល រីសាយឃ្លីង ឯ.ក ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក ក៏ដូចជាប្រើប្រាស់ជាក់ស្តែង ក្នុងអង្គភាព។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក សេង គឹមស្រេង និង លោកស្រី សំ សៀវហេង ដែលបានឧបត្ថម្ភភេសជ្ជៈ ទឹកត្រជៀកកាំ […]

ព័ត៌មានជាតិ

លោក ឧកញ៉ាបណ្ឌិត អេង ចំរើន ប្រធានសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខ និងប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចំនួន ១០គ្រួសារ រស់នៅក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ:ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោក ឧកញ៉ាបណ្ឌិត អេង ចំរើន ប្រធានសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ សហការណ៍ជាមួយអជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយ លោក គង់ សោភា អភិបាលរងស្រុកព្រៃនប់ តំណាងឱ្យ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងជាប្រធានកិត្តិយស សមាគមយុវជនក្រុម៨ ស្រុកព្រៃនប់ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ដែលមាន ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាប្រធាន ចុះសួរសុខទុក្ខ និងប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចំនួន ១០គ្រួសារ រស់នៅ ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ អំណោយមនុស្សធម៌រួមមាន ៖ ⁃ អង្ករ ២៥គីឡូក្រាម ⁃ មី ១កេស ⁃ ត្រីខ ១យួរ ⁃ ទឹកត្រី […]

ព័ត៌មានជាតិ

«គោលបំណងសំខាន់របស់ខ្ញុំគឺ ចែករំលែកផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោ ដល់ប្រជាជនយើងតាមរយៈផ្តល់ឱកាស និងលទ្ធភាពឱ្យប្រជាពលរដ្ឋយើង ទទួលបានផ្ទះសមរម្យ ទីក្រុង ទីប្រជុំជន មានបរិស្ថានរស់នៅល្អអាចរស់នៅបាន មាននិរន្តភាពនៃប្រាក់ចំណូល និងបន្តរៀបចំផែនការប្រើប្រាស់ដី ដើម្បីលើកកម្ពស់ប្រយោជន៍សេដ្ឋកិច្ច។»

«គោលបំណងសំខាន់របស់ខ្ញុំគឺ ចែករំលែកផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោ ដល់ប្រជាជនយើងតាមរយៈផ្តល់ឱកាស និងលទ្ធភាពឱ្យប្រជាពលរដ្ឋយើង ទទួលបានផ្ទះសមរម្យ ទីក្រុង ទីប្រជុំជន មានបរិស្ថានរស់នៅល្អអាចរស់នៅបាន មាននិរន្តភាពនៃប្រាក់ចំណូល និងបន្តរៀបចំផែនការប្រើប្រាស់ដី ដើម្បីលើកកម្ពស់ប្រយោជន៍សេដ្ឋកិច្ច។» ៣១ សីហា ២០២៣ | រាជធានីភំ្នពេញ នេះជាការឡេីងរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររៀបចំដែនដី និងនគរូបនីយកម្ម គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់េឆ្នរសមុទ្រកម្ពុជា ដែលបាន និងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត

ថ្ងៃព្រហស្បតិ៍ ទី៣១​ ខែសីហា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររៀបចំដែនដី និងនគរូបនីយកម្ម គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់េឆ្នរសមុទ្រកម្ពុជា ដែលបាន និងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត។ #ប្រជុំជីវភាព #រៀបចំដែនដី #នគរូបនីយកម្ម​ #គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ #គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា #របៀបរបបការងារ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

ពិធីសម្តែងសិល្បះអបអរសាទរអនុស្សាវរីយ៍ខួបលើកទី ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន

នៅរាត្រីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២៣នេះ នៅសាលសន្នីសិទ្ធសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប បានរៀបចំពិធីសម្តែងសិល្បះអបអរសាទរអនុស្សាវរីយ៍ខួបលើកទី ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្រោមកម្មវិធីផ្លាស់ប្តូរវប្បធម៌ក្រោមប្រធានបទ «ប្រទេសចិនដ៏ស្រស់ស្អាត ខេត្តយូណាន់ដ៏ចម្រុះ-ព័រណ៍» ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ,លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប និង លោក Zhai Yulong អនុប្រធានគណៈឃោសនា នៃគណៈកម្មាធិបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធាននាយកដ្នានភាពយន្តខេត្តយូណាន ដោយ មានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្ត ព្រមទាំងប្រតិភូនៃខេត្តយូណាន រួមទាំងសិល្បះករ សិល្បះការិនីផងដែរ។ លោក Zhai Yulong អនុប្រធានគណៈឃោសនា នៃគណៈកម្មាធិបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធាននាយកដ្នានភាពយន្តខេត្តយូណាន បានឲ្យដឹងថា វប្បធម៌ប្រពៃណីប្រទេសចិន មានអាយុកាល ៥ពាន់ឆ្នាំមកហើយ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការរវាងវប្បធម៌ចិន និង កម្ពុជា តាមរយៈការទូតបុរាណវិទូ […]