ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលប្រពន្ធរបស់លោកទទួលមរណៈភាព!

នាព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងនាំយកថវិកាមួយចំនួន និងអង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច១កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ គាំ សំណាង អតីតសមាជិកអាវុធហត្ថខណ្ឌ (ចូលសោធននិវត្តន៍) ដែលប្រពន្ធរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្ត ដែលបាននឹងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារលើវិស័យគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលបាននឹងកំពុងអនុវត្ត និងសម្រាប់កំណត់ទិសដៅត្រូវអនុវត្តបន្ត។ នាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងត្រូវចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ និងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងឱ្យពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។ ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា, ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីឱ្យសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ ឬបម្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់»។ អង្គប្រជុំក៏បានលើកឡើងអំពីច្បាប់សំណង់ដែលក្រសួងបានអនុវត្តកន្លងមក និងការងារពន្លឿនការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធដទៃទៀតដើម្បីឱ្យសមស្របតាមកាលៈទេសៈនាសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ក៏ដូចជាស្របទៅនឹងបញ្ហាបំរែបំរួលអាកាសធាតុផងដែរ។ ចំពោះបញ្ហាទំនាស់ដីធ្លី ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ឱ្យមានការសម្របសម្រួល បែងចែកតួនាទីភារកិច្ចការងារជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំដោះស្រាយតាមចក្ខុវិស័យដីធ្លី។ រីឯបញ្ហាទឹកកខ្វក់ គឺត្រូវដោះស្រាយឱ្យស្របទៅតាមតំបន់ដោយត្រូវកាត់បន្ថយការចំណាយលើអាងប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងច្បាប់សំណង់ […]

ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព

នារសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់តំណាងប្រគល់ថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៦១០,០០០រៀល (ពីរលានហុកសិបមួយម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ត្រី ម៉ៅ ប៊ុនថា ជំនួយការមូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការការក្រសួងមហាផ្ទៃ ជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនាស្ដីទីការក្រសួងមហាផ្ទៃ៕

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង  ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មេីរដ្ឋមន្រ្តី សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ។ ក្នុងតួនាទីជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាងមួយអាណត្តិកន្លងមកនេះ ឯកឧត្តម ឃួង ស្រេង បានបំពេញការងារបានយ៉ាងល្អ ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យមានភាពរីកចំរើនលើគ្រប់វិស័យ ។ អ្វីដែលយើងបានឃើញជាក់ស្តែងនោះ ក្នុងអាណត្តិ ឯកឧត្តម ឃួង ស្រេង រាជធានីភ្នំពេញ មានអាគារខ្ពស់ៗជាច្រើន មានស្ពាន ផ្លូវថ្មីៗ ប្រព័ន្ធលូ ប្រឡាយទឹក ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត  រហូតទទួលបានការគោរពកោតសរសើរ ពីប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ យ៉ាងខ្លាំងផងដែរ។ ដោយមើលឃើញពីស្នាដៃល្អ ក្នុងការដឹកនាំរាជធានីភ្នំពេញ កាលពីអាណត្តិចាស់ ឯកឧត្តម ឃួង ស្រេង ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

ឯកឧត្ដម​ ​សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់​ និងដីធ្លីក្នុងតំបន់រមនីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត​ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​

-ជាលទ្ធផល​ គិតត្រឹម​ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ ប្រជាពលរដ្ឋបានមកចាប់ឆ្នោតជ្រើសរេីសដីឡូត៍សរុបចំនួន៩,៨៣៦គ្រួសារ ។ -ចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍រុនតាឯក​ ស្រុកបន្ទាយស្រី​ ចំនួន៥,៨៦៥គ្រួសារ។ -ចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង​ ស្រុកអង្គរធំ​ ចំនួន៣,៩៧១គ្រួសារ។ -បានប្រគល់ស័ង្កសី​ សរុប២៤៤,៧៤០ សន្លឹក សម្រាប់៨,១៥៧ គ្រួសារ ដោយមួយគ្រួសារទទួលបាន៣០សន្លឹក។ -ប្រជាពលរដ្ឋបានបើកស័ង្កសីនៅតំបន់រុនតាឯកបានចំនួន ៤,៨៩៩គ្រួសារ -ប្រជាពលរដ្ឋបានរុះរើផ្ទះចេញពីរមណីដ្ឋានអង្គរចំនួន ៤,៣៥៨ខ្នងផ្ទះ។ ជាចុងបញ្ចប់នៃអង្គប្រជុំ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ បានណែនាំឱ្យ​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ អាជ្ញាធរជាតិអប្សរា​ និងរដ្ឋបាលខេត្តសៀមរាប​ សហការណ៍គ្នាការពារដីដែលបានរំដោះហេីយ។ សាលាខេត្តសៀមរាប,​ រសៀលថ្ងៃសុក្រ​ ៩កេីត​ ខែស្រាពណ៍ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី២៥​ ខែសីហា​​ ឆ្នាំ​២០២៣។

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២!

នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់និងបាល់ទះ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាក់ថា គោលបំណងនៃការរៀបចំការប្រកួតកីឡាបាល់ទាត់និងបាល់ទះឆ្នាំនេះ ក៏ដូចជាឆ្នាំមុនដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស ជាពិសេសការគាំទ្រវិស័យកីឡាបាល់ទាត់ គឺឆន្ទៈដ៏មុតមាំរបស់លោកផ្ទាល់ ដែលមានតាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមកម៉្លេះ។

ព័ត៌មានជាតិ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេច ចាត់តាំងលោកស្រី ជា ស៊ុនដាណែត ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំងលោកស្រី ជា ស៊ុនដាណែត ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ៕ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល៖

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ មានបេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរ

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព មានបេសកកម្មជាប្រវត្តិសាស្រ្តចម្បងចំនួនពីរ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បេសកកម្មជាប្រវត្តិសាស្រ្តចម្បងទាំងពីរនោះរួមមាន៖ ទី១- រក្សានិងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាកជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បេសកកម្មទី២គឺ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ ពោលគឺៈ ភាពធន់នៃវិស័យសាធារណៈ ភាពធន់នៃវិស័យសេដ្ឋកិច្ច ភាពធន់នៃវិស័យហិរញ្ញវត្ថុ ភាពធន់នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធននៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន​ទទួលបាននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣៕ គួរជម្រាបថា ការតែងតាំងឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប នៅពេលនេះ ជំនួសឯកឧត្តម ទៀ សីហា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕