ព័ត៌មានជាតិ

តើអត្តសញ្ញាណប័ណ្ណខេត្ត អាចចុះបញ្ជីផ្លាកលេខយានជំនិះ ភ្នំពេញ បានដែរឬទេ?

ម្ចាស់យានជំនិះដែលមានអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត តែមានទីលំនៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបានទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដោយត្រូវភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អមជាមួយនឹងអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត ជាច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។ (យោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩) បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណខេត្តក៏អាចចុះបញ្ជីផ្លាកលេខកម្ពុជាបានដែរ!!!

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបេឡារុស ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីកម្ពុជា

ឯកឧត្តម រូមេន ហ្គូឡូវឈីនកូ (Roman Golovchenko) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបេឡារុស បានផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ខាងក្រោមនេះជាសារលិខិតរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបេឡារុស៖

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេស មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។ […]

ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយក្រុមហ៊ុនចិន China Metro និងមន្ត្រីជំនាញ ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងថ្មី

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយក្រុមហ៊ុនចិន China Metro ដោយមានការចូលរួមផងដែរពីមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ។ ការស្ថាបនាផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ នាឱកាសពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តកណ្តាល សម្រាប់បម្រើនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកណ្តាល។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងជំរុញការវិនិយោគយ៉ាងខ្លាំងលើវិស័យដឹកជញ្ជូននៅកម្ពុជា ការដឹកជញ្ជូនតាមរថភ្លើង គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ពិសេសរថភ្លើងស្រាលដែលវាមិនបង្កការរំខានខ្លាំងដោយសារសម្លេង។

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី

ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី។

ព័ត៌មានជាតិ

ព្រះរាជសុន្ទរកថារបស់ ព្រះមហាក្សត្រ ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧

(ភ្នំពេញ)៖​ នៅក្នុងឱកាសប្រារព្ធបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានព្រះរាជឱង្ការ តាមរយៈព្រះរាជសុន្ទរកថាមួយ ដើម្បីអបអរសាទរ ដល់រដ្ឋសភា នីតិកាលថ្មី។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី

នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងត្រូវធ្វើឡើង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា​១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

ព័ត៌មានជាតិ

«ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  បានរកឃើញតំបន់ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌  នៃតំបន់ការពារធម្មជាតិទាំង៧៣កន្លែង»

នេះជាការផ្សព្វផ្សាយនៅក្នុងពិធី«ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ»ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅព្រឹកថ្ងៃទី១៧   ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ។ ថ្លែងទៅកាន់អង្គពិធី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងទាំង២ ក្នុងគោលបំណង ចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ និងជាតឹកតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទំលាប់សាសនា និងព្រលឹងដូនតាបុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។ តាមរយៈការគូសបញ្ជាក់ពីលោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងជាតំណាងអោយក្រុមការងារសមិទ្ធិផលដ៏ត្រចះត្រចង់ និងមានសារប្រយោជន៍ដល់សង្គមជាតិ ដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងមរតកវប្បធម៌ឱ្យបានគង់វង្ស អាចលេចចេញជារូបរាងបាននាពេលនេះ ក៏ដោយសារតែគំនិត ផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីសាយ សំអាល់ និងមានកិច្ចសហការល្អពីក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ […]

ព័ត៌មានជាតិ

ជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងទីតាំងរៀបចំតម្លើងក្រុមហ៊ុនកែច្នៃសម្រាមសំណល់រឹងនៅក្រុងសៀមរាប​ ខេត្តសៀមរាប

ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៩:00នៅបន្ទប់ប្រជុំ video conference របស់រដ្ឋបាលខេត្តសៀមរាប មានជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងទីតាំងរៀបចំតម្លើងក្រុមហ៊ុនកែច្នៃសម្រាមសំណល់រឹងនៅក្រុងសៀមរាបខេត្តសៀមរាប ក្រោមអធិបតីភាពលោក ឃឹម ហ្វីណង់​ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ លោិ​ អភិបាលរងខេត្តបានបញ្ជាក់ផងដែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យក្នុងឆន្ទៈខ្ពស់និងឆាប់រហ័ស​ ដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាពទូទាំងប្រទេស និងមាគ៌ាអភិវឌ្ឈន៍សង្គមសេដ្ឋកិច្ចដ៏ត្រឹមត្រូវ។ ទន្ទឹមនឹងការអភិវឌ្ឍប្រទេសលឿនយ៉ាងឆាប់រហ័ស និងការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបាននឹងប្រឈមបញ្ហាជាផល លំបាកត្រឡប់មកវិញផងដែរ គឺល្បឿននៃកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលបាននឹងកំពុងកើនឡើងក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ និងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាលើកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលកើនឡើងខ្ពស់ ក្រុមហ៊ុន សេវ ឌឺឡាហ្វស៍ (ខេមបូឌា) ឯ.ក គ្រោងនឹងបំលែងសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង)។ បច្ចុប្បន្នកំពុងត្រូវបានទុកដាក់និងកប់ចោល ដោយកែច្នៃឱ្យទៅជាគ្រាប់ជ័រប្លាស្ទិកឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ​ ដេីម្បីចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហានៃការបំផ្លាញដោយសំរាមសំណល់ប្លាស្ទិកនិងកញ្ចក់ កាត់បន្ថយការប្រេីប្រាស់ជីគីមីដែលនាំចូលពីក្រៅប្រទេសរបស់ប្រជាពលរដ្ឋ កាត់បន្ថយប្រើប្រាស់អុសឈើនិងធ្យូងឈើ ហើយចូលរួមបង្កើនលទ្ធភាព ទទួលបាននូវនិរន្តរភាពឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ជាង៤ពាន់នាក់

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការស៉ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ប្រមាណជាង៤,០០០នាក់ មុនបញ្ចប់តំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅអាណត្តិទី៧នេះ។ ជំនួបនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ (OCIC)។ ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអំពីប្រវត្តិសាវតាមួយចំនួន នៃការបង្កើតឡើងរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាសមិទ្ធផលសំខាន់ៗជាច្រើនទៀត ពិសេសក្នុងនីតិកាលដែលសម្ដេចបានកាន់មុខតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រមាណជាង៣០ឆ្នាំមកនេះ ព្រមទាំងការធ្វើកំណែទម្រង់វិស័យរដ្ឋបាល, កំណែទម្រង់កងកម្លាំងនគរបាលជាតិ និងការងារសំខាន់មួយចំនួនទៀត។ ដើម្បីជាប្រទីបបំភ្លឺផ្លូវ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយ មុនពេលសម្ដេចចាកចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនេះ, សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖ *ទី១៖ ចាប់ពីពេលនេះ រហូតដល់រាជរដ្ឋាភិបាលថ្មី ចូលកាន់តំណែងថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ត្រូវខិតខំរួមគ្នាធានាស្ថិរភាពការងារគ្រប់ផ្នែក ស្របតាមតួនាទី កិច្ចនៃការទទួលខុសត្រូវរៀងខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋាន និងទិសដៅផែនការសកម្មភាពការងារដែលបានកំណត់។ *ទី២៖ តាមការគ្រោងទុកសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងស្បថចូលកាន់តំណែងនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ […]