ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៣នេះ ការធ្វើសកម្មភាពឃោសនារកសម្លេងឆ្នោតរយៈពេល១៦ថ្ងៃ គណបក្សប្រជាជនកម្ពុជានៅតែនាំមុខគេក្នុងការដង្ហែរក្បួនឃោសនារដដែល

(ព្រះសីហនុ)៖ គិតមកដល់ព្រឹកនេះយុទ្ធនាការឃោសនារកសម្លេងឆ្នោតគឺមានរយៈពេល១៦ថ្ងៃហើយ ដោយ ក្នុងនោះគេសង្កេតឃើញថាគណបក្សប្រជាជនកម្ពុជា នៅតែនាំមុខគេដដែល។ ហើយអ្វីដែលគួរកត់សម្គាល់ផងដែរនោះគឺគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុសម្រាប់ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលប្រមាណសរុប១២.៧៤០ នាក់ មធ្យោបាយដោយរថយន្ត ម៉ូតូ និងម៉ូតូកង់បី ដើម្បីចូលរួមដង្ហែរក្បួន។ ដោយឡែកសម្រាប់គណៈបក្សជាច្រើនផ្សេងទៀតហាក់មិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅឡើយទេ។ គួរបញ្ជាក់ថា បើតាមមន្រ្តី.គជ.ប.ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹង គណបក្សនយោបាយដែលបានចុះបញ្ជីក្នុង.គ.ជ.បខេត្តរួមមាន៖ ១.គណបក្សខ្មែរតែមួយ(.គខ.ម ). ២.គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក) .៣.គណបក្សខ្មែររួបរួមជាតិ(ខ.រ.ជ). ៤.គណបក្យកម្លាំងប្រជាធិបតេយ្យ(គ.ក.ប). ៥.គណបក្សស្ត្រីដើម្បីស្តី្រ(ស.ជ.ស) ៦.គណបក្សខ្មែរឈប់ក្រ(គ.ខ.ឈ.ក). ៧.គណបក្សហ៊្វុនស៊ិនប៉ិច(រ.រ.ជ.ក.ឯ.អ.ស.ស). ៨.គណបក្សធម្មាធិបតេយ្យ(គ.ធ). ៩.គណបក្សឯកភាពជាតិខ្មែរ(គ.ជ.ឯ). ១០.គណបក្សយុវជនកម្ពុជា(គ.យ.ក) ១១.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា(គ.ជ.ប.ក). ១២.គណបក្សប្រជាជនកម្ពុជា(ប្រ.ជ)។ មន្រ្តី.គជ.ប.ខេត្ត បានបញ្ជាក់ឲ្យថា ក្នុងខេត្តព្រះសីហនុ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួនសរុប១៥៥៧០១នាក់ ស្រ្តីចំនួន៧៦៧៩៩នាក់ និងមានការិយាយល័យបោះឆ្នោតចំនួន៣២៦កន្លែង។ ក្នុងនោះក្រុងព្រះសីហនុ មានការិយាល័យ បោះឆ្នោតចំនួន១០៧កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន៥៤៥២៧នាក់.ស្រីចំនួន២៧០២២នាក់។ ស្រុកព្រៃនប់មានការិយាល័យបោះឆ្នោតចំនួន១៦០កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៧៤៤១៥នាក់ ស្រ្តី៣៦៧៦២នាក់។ ស្រុកស្ទឹងហាវ មានការិយាល័យបោះឆ្នោតចំនួន៣០កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុប ចំនួន១២៥៦៤ ស្រ្តីចំនួន៦៣៦២នាក់។ ស្រុកកំពង់សីលាការិយាល័យបោះឆ្នោតចំនួន២៤កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន១១៦០៩នាក់ […]

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តព្រះសីហនុ ជាលើកទី២

ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តព្រះសីហនុ ជាលើកទី២។សមាជិក-សមាជិកា ដែលបានចូលរួមនៅក្នុងការហែក្បួនឃោសនារកសំលេងឆ្នោតទូទាំងខេត្តព្រះសីហនុមានចំនួន ១២៧៤០នាក់។

ព័ត៌មានជាតិ

ក្រុមការងារឯកឧត្តម រ័ត្ន ស្រ៊ាង ចុះបង្រៀនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីឱ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ!

ដោយអនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវ ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបណ្តា គណបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងខូចសន្លឹកឆ្នោត ក្លាយជាមិនបានការ ដើម្បីឲ្យការបោះឆ្នោតធានានូវភាពរលូននិងជោគជ័យ សម្រាប់ជាតិយើងទាំងមូល និងត្រូវមានវិធានការលើក្រុមទុច្ចរិតដែលញុះញង់ប្រជាពលរដ្ឋ ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ មូលដ្ឋាន ខណ្ឌដង្កោ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំនិងចាត់ក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីផ្សព្វផ្សាយពី គោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ប្រជាពលរដ្ឋ ឱ្យ ចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបើជួបក្រុមទុច្ចរិតចុះធ្វើការញុះញង់ គ្រប់រូបភាពត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់៕

ព័ត៌មានជាតិ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឡើងទទួលនូវគ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ និងមេដាយមាសស្ថាបនាជាតិ ក្នុងពិធីអបអរសាទរខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ

ជាមហាកិត្តិយសដ៏ធំធេងដែល បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឡើងទទួលនូវគ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ និងមេដាយមាសស្ថាបនាជាតិ ក្នុងពិធីអបអរសាទរខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៣) ត្រូវបានបំពាក់ដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ព័ត៌មានជាតិ

ឯកឧត្តមអ៉ីឈាន បន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅឃុំស្ទឹងកាច់

ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជិត ១០០០នាក់ នៅភូមិផ្សារព្រំ, ភូមិផ្សារព្រំជើង, ភូមិអូរឈើក្រំ, ភូមិបឹងអូរជាង និងភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ដែលជាថ្ងៃទី១៤ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចជោគជ័យយ៉ាងធំធេងនៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ហើយបាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដី ដែលខឿនសេដ្ឋកិច្ចជាតិ ត្រូវបំផ្លាញខ្ទេចខ្ទីជាគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព […]

ព័ត៌មានជាតិ

លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំកណ្ដាល ដឹកនាំក្រុមការ ងារបន្តឃោសនារកសំឡេងឆ្នោតនៃយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ អាណត្តិទី ៧ ឆ្នាំ ២០២៣

កោះកុង÷ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះមូលដ្ឋានឃុំកណ្ដាល ស្រុកបុទុមសាគរ នឹង លោកស្រី សាំង សូរធូកា សប្បុរសជន គាំទ្រគណបក្សក្នុងមូលដ្ឋានឃុំកណ្តោល បានដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំកណ្ដោល និងបន្តឃោសនារកសំឡេងឆ្នោតនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណិតទី ៧ ឆ្នាំ ២០២៣ និងបង្រៀនគូសសន្លឹកឆ្នោត ដែលមានសមាជិកចូលរួមចំនួន៥០០នាក់។ ថ្លែងក្នុងឱកាសនេះ លោកឈឿន កុសលវីរៈ បានលើកឡើងថា មានតែគណបក្ស ប្រជាជនកម្ពុជាទេ ដែលនាំមកនៅសន្តិ ភាព ស្ថេភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ដើម្បីរក្សាសន្តិភាព និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំមែនមានក្នុងអាណត្តិទី ៧ នេះទេ គឺមានតាំងពីអាណត្តិទី១ រហូតមក បន្តដាក់ចេញជាបន្តបន្ទាប់មកដល់បច្ចុប្បន្នភាព ការពង្រឹងប្រសិទ្ធ ភាពនៃការអនុវត្តប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព សំដៅបម្រើប្រយោជន៍រួមដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោក ឈឿន កុសលវីរៈ បានលើកបន្ថែមថា […]

ព័ត៌មានជាតិ

លោកជំទាវ​ ហ៊ុន​ ស៊ីណាត​ ដែលបងប្អូនប្រជាពលរដ្ឋតែងហៅថា​ លោក​ជំទាវ​ចិត្តធម៌​ ពេលនេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ប្រោះ​ព្រះ​រាជ​ទានផ្តល់​គោរម​ងារ​ ជូន​លោក​ជំទាវ​ ជា​ឧកញ៉ា​

កន្លង​មក​គេ​តែ​ងលោក ជំទាវ ហ៊ុន ស៊ី ណាត ឈឺឆ្អាល​ជូន​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ ដែល​ទទួល​រង​ការ​គៀប​សង្កត់​ពី​សំណាក់​អ្នក​មាន​អំណាច​ និង​អ្នក​មាន​ប្រាក់​ ។ ហេីយ​ថ្មី​ៗ​នេះ​ អ្នក​ម្តាយ​ចិត្ត​ធម៌​រូប​នេះ​ បាន​អន្តរា​គមន៍​ជួយដោះស្រាយបញ្ហាដែលកើត មាននៅច្រកព្រំដែនឡែម ជុំវិញរឿងរ៉ាវមន្ត្រីនៅច្រកទ្វារមួយ នេះ បានកៀបសង្កត់យកលុយពីពលករ​ខ្មែរ​ដែល​ធ្វេី​ដំណើរ ទៅធ្វេី​ការ​នៅប្រទេសថៃ ។ លោកជំទាវ ហ៊ុន ស៊ី ណាត ដែល ពលរដ្ឋខ្មែរ​គោរពស្រលាញ់ និងតែង ហៅលោកជំទាវ ថា « លោកជំទាវ ចិត្តធម៌ » បានមានប្រសាសន៍ថា រឿងរ៉ាវយកលុយពីពលករខ្មែរនៅច្រកឡែម នេះ គឺរូបលោកជំទាវទទួលបានព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋ ដែល ប្រជាពលរដ្ឋបានឆាតមក​ ឲ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផង តើរឿង នេះវាយ៉ាងណាដែរ? » ។ ក្រោយពេលលោកជំទាវ​ ហ៊ុន​ ស៊ីណាត​ ដែលពលរដ្ឋខ្មែរ​គោរពស្រលាញ់ និងតែងហៅលោកជំទាវ ថា « លោកជំទាវ ចិត្តធម៌ » បាន​ស្នេី​ចំៗទៅអភិបាលខេត្តបាត់ដំបង លោក សុខ […]

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោលនយោបាយគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកាន់តែប្រសើរឡើងចាប់តាំងពីអាណត្តិទី ១ រហូតដល់អាណត្តិទី ៧ សំដៅបម្រើប្រយោជន៍រួមប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំមែនមានតែក្នុងអាណត្តិទី ៧ នោះទេ គឺមានតាំងពីអាណត្តិ១ មកម្ល៉េះ និងបានបន្តដាក់ចេញជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ពិសេស បានតាមដាន ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តប្រកបដោយ គុណភាព តម្លាភាព សមធម៌ សំដៅបម្រើប្រយោជន៍ជារួមដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ។ សម្តេចកិតិសង្គហបណ្ឌិត មានប្រសាសន៍បែបនេះខណៈសម្តេចបានអញ្ជើញបន្តឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ ថ្ងៃទី១១ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាបក្ស ចំនួន ជាង ១.៥០០នាក់ នៅឃុំដូនស ឃុំធ្លក និងឃុំពោធិរាជ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានបន្តអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកពារាំង ស្រុកពោធិ៍រៀង និងក្រុងព្រៃវែង ខេត្តព្រៃវែង

នាព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានបន្តអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកពារាំង ស្រុកពោធិ៍រៀង និងក្រុងព្រៃវែង ខេត្តព្រៃវែង។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកា និងប្រជាពលរដ្ឋស្រុកទាំង៣ ដែលមានភក្ដីភាព ជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ទាំងបច្ចុប្បន្ន និងទៅអនាគត។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋទូទៅ ទោះបីជាមាននិន្នាការបែបណាក៏ដោយ ប៉ុន្តែមានគោលជំហរស្រលាញ់សុខសន្តិភាព និងបានចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាល៦ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច […]

ព័ត៌មានជាតិ

លោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានគោរមងាជា «អ្នកឧកញ៉ា» រីឯកូនប្រុសច្បងទទួលបានគោរមងាជា «ឧកញ៉ា»

(ភ្នំពេញ)÷ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ជា «អ្នកឧកញ៉ា» ចំណែកកូនប្រុសច្បង គឺ លោក គិត ស៊ូឡា ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា «ឧកញ៉ា»ផងដែរ