ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង និងខេត្តពោធិ៍សាត់

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង និងខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នាថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៣។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា « ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព ដោយមានការសាងសង់តូបលក់ម្ហូបអាហារ ខ្យស់អង្គុយលំហែកម្សាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ និងយានយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារ និងផ្លូវថ្មើរជើង ដោយមានជណ្តើរទ្បើងចុះ ឱ្យមានសោភណ្ឌភាពសំដៅទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្តកាន់តែច្រើនទ្បើងថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ក៏ដូចជាការកាត់បន្ថយការពឹង អាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ។ យ៉ាងណាមិញ ការរៀបចំហេដ្ឋារចសម្ព័ន្នក្នុងសហគមន៍តំបន់ការពារធម្មជាតិ នេះជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់នៅរបស់សហគមន៍ ដើម្បីចូលរួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។ គួរបញ្ចាក់ថា៖សមិទ្ធិផលនៃការរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងភូមិក្តុល ភូមិដំណាក់អំពិល ភូមិអូរល្ពៅ […]

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោក គង់ ប៉ន មេភូមិត្រោក (មេភូមិ ៥អាណត្តិ)

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ លោក គង់ ប៉ន មេភូមិត្រោក អាយុ ៧៦ឆ្នាំ (មេភូមិ ៥អាណត្តិ) ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ សម្តេចក៏បានថ្លែងអំណរគុណ និងកោតសសើរដល់លោក គង់ ប៉ន ដែល បានបម្រើការងារបានយ៉ាងល្អនៅក្នុងមូលដ្ឋាន ដែលទទួលបានការសាទរ និងការគាំទ្រពី ប្រជាពលរដ្ឋ ដែលបានបង្ហាញអំពីគម្រូល្អ ដល់ភូមិដ៏ទៃ យកគម្រូតាម ។ ទន្ទឹមនឹងនោះ ទទួលបានលទ្ធផលល្អហើយ សម្តេច ក៏បានសំណូមពរឲ្យ លោក គង់ ប៉ន ត្រូវបន្តធ្វើ អំពើល្អបន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ ៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែនសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា “ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។ ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំឬដល់រយឆ្នាំទៀតផងប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្សុីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។” សម្តេចតេជោ ហ៊ុន សែន បានបន្តថា “បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។ ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។”

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវសមាជិក សមាជិកាបក្ស បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវការអភិវឌ្ឍន៍ជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវសមាជិក សមាជិកាបក្ស បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវការអភិវឌ្ឍន៍ជាតិ ។ សម្តេចកិតិសង្គហបណ្ឌិត មានប្រសាសន៍បែបនេះខណៈសម្តេចបានអញ្ជើញបន្តឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាបក្ស ចំនួន ជាង ១.០០០នាក់ នៅឃុំស្វាយជ្រំ និងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន បានអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោតគ្រប់ៗគ្នាត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

(ប៉ៃលិន)៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថ្លែងបែបនេះ ខណៈ ឯកឧត្តម បានបន្តជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស នៅភូមិប៉ាហ៊ីជើង និងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចំនួនជាង ៥០០នាក់ ក្នុងថ្ងៃទី០៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន បាននាំយកមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក កងកម្លាំងទាំង ៣ប្រភេទ មេឃុំ មេប៉ុស្តិ៍ទាំង២៩មន្ត្រីអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ លោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខត្តព្រះសីហនុ បានអានសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោត អ.ខ ប្រភេទ១ អ.ខប្រភេទ២ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២មានដូចជា៖ ក្រុងព្រះសីហនុ មាន ៧,៣១៣នាក់ ស្រុកព្រៃនប់ ១០,០០៨នាក់ ស្រុកស្ទឹងហាវ ១,៤០៧នាក់ ស្រុកកំពង់សីលា ១,៤៧៣នាក់ និងក្រុងកោះរ៉ុង ២០៤នាក់ សរុបក្នុងក្រុង ស្រុកទាំង៥ មានចំនួនសរុប ២០,៤០៥នាក់។ ឯកឧត្តម […]

ព័ត៌មានជាតិ

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ

(ព្រះសីហនុ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ និងជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។ ពិធីនេះដែរបានធ្វើឡើងដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.អីមផតអិចផត ខូអិលធីឌី (G.T.V.C Import Export Co., Ltd.) និងជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រួមទាំងមាន លោក លោកស្រី ប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនជាច្រើនរូបទៀតផងដែរ។ បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ដោយមានការជំរុញនិងលើកទឹកចិត្តពីរដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT […]

ព័ត៌មានជាតិ

ថ្ងៃទី៦នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឯកឧត្តមអ៉ីឈានអំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ កុំជឿតាមការឃោសនាបំភ្លៃខុសពីការពិត

(ប៉ៃលិន)នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អុី ឈាន បេក្ខភាពតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារចុះជួយឃុំ និងភូមិភ្នំកុយ សំបូរ ភ្នំស្ពង់ និងភូមិវាល បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សមាជិកបក្ស ជាង ៦០០នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយបក្ស និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោត អោយបានត្រឹមត្រូវ ។ ក្នុងឱកាសនោះ ឯកឧត្ដម បេក្ខភាពតំណាងរាស្រ្ត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ និងដោយស្មោះត្រង់។ ឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាព រីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន […]

ព័ត៌មានជាតិ

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពី រដ្ឋលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងក្រសួង ស្ថាប័ន្ធ ពាក់ព័ន្ធជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏ដូចជាមន្ដ្រីនៃអង្គភាពគ្រប់គ្រងគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បន្ដថា ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យជាច្រើនគួរឱ្យកត់សម្គាល់ និងមានមោទនភាព ទាំងនៅក្នុងក្របខណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញភាពមិនប្រាកដប្រជា ទាំងផ្នែកនយោបាយ សន្តិសុខ និងគ្រោះធម្មជាតិជាច្រើនដែលបង្កឡើងដោយមនុស្ស […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជិត៣០០គ្រួសារ​ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរ​ដែនដី​

ខេត្តព្រះសីហនុ÷នៅ ព្រឹក ថ្ងៃ ទី ៤ ខែ កក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋប្រមាណជិត៣០០បណ្ណ ពិធីនេះបានរៀបចំឡើងស្ថិតនៅក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជាមួយគ្នានោះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុក អាជ្ញាធរក្នុងមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ។ ថ្លែងក្នុងពិធី ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានលើកឡើងថា ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះពិតណាស់ប្រាកដជានឹកដល់សម័យកាលសង្រ្គាមដែលដឹកនាំដោយរបប ប៉ុល ពត បានធ្វើឱ្យប្រទេសកម្ពុជា គ្មានសុខសន្តិភាព ស្ថេរភាពពេញលេញសិទ្ធិរស់រៀនមានជីវិត ជួបជុំគ្រួសារ គ្មានសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សង់ផ្ទះសំបែង បង្កបង្កើនផលបង្កើតមុខរបររស៊ីដើម្បីចិញ្ចឹមជីវិត “ប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិគ្រប់បែបយ៉ាង រាប់ទាំងសិទ្ធិជាម្ចាស់លើផ្ទះសម្បែង ដីធ្លី ស្របទៅតាមច្បាប់”។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដោយដៃម្ខាងទប់កុំឱ្យរបបខ្មែរក្រហម ត្រឡប់មកវិញ ដៃម្ខាងកសាងប្រទេសជាតិដែលទើបងើបពីគំនរផេះដែលបន្សល់ពីភ្លើងសង្គ្រាម។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា […]