ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍​គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ភារកិច្ច ជូនឯកឧត្តមអភិបាលខេត្ត ប្រធាន កិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤​ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនឯកឧត្តម ងួន រតនៈ អភិបាលវខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ទជន និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ឯកឧត្តម ងួន រតនៈ បានរាយការណ៍អំពីកិច្ចការងារមួយចំនួន ដែលពាក់ព័ន្ធនឹងការ គ្រប់គ្រង និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ក្នុងនោះមានការដោះស្រាយដីធ្លី ការរៀបចំសាងសង់ផ្ទះ ជូនបងប្អូនអតីតយុទ្ធជន និងបានចលនាតាមបណ្ដាមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក ក្នុងការដោះស្រាយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងពេលកន្លងមកថ្មីៗនេះផងដែរ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តម ងួន រតនៈអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលកន្លងមកបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការជួយដោះស្រាយបញ្ហាដីធ្លី សម្រាប់ត្រៀមផ្ដល់ជូនបងប្អូនអតីតយុទ្ធជននៅពេលខាងមុខទៀត ព្រមទាំងបានចលនា មន្ទីរ អង្គភាពរដ្ឋបាលក្រុង ស្រុក ជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ […]

ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ ចូលមកទស្សនាកំសាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងទឹកដីខេត្ត កោះកុង ប្រមាណជា ២០,១៤១ នាក់

កោះកុង÷ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយះពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ មកទស្សនាកំសាន្ត នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តកោះកុង មានការកើនឡើង ៣,៨៣៥ នាក់ ស្មើនឹង ២៤% ធៀបនឹងរយះពេលដូចគ្នាឆ្នាំ ២០២៣  នេះបើយោងតាមការបញ្ជាក់ពីមន្ទីសទេសចរខេត្តកោះកុង។ យោងលើរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរណ៍ជាតិ ចំនួន ១៩,៣២០ នាក់ កើនឡើង ៣,៣៤០ នាក់ ស្មើនឹង ២១% ធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ -ភ្ញៀវអន្តរជាតិ ចំនួន ៨២១ នាក់ កើនឡើង ៣៨៣ នាក់ ស្មើរនឹង ១៥២% ភាពនិងរយៈពេលដូចគ្នាឆ្នាំ២០២៣។ សរុបទាំងភ្ញៀសជាតិ និងអន្តរជាតិ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាញ៉ាំងឱ្យ​ពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តិទៅដោយភាពរីករាយ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តី​សោម​នស្ស​រីករាយ និងថ្លែងអំណរគុណជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរបរទេស ដែលបានរួមគ្នាញ៉ាំងឱ្យពិធីបុណ្យចូល​ឆ្នាំថ្មីប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចសារលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤យ៉ាងដូច្នេះ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត​ ក៏ដូចជានៅក្រៅប្រទេសផងដែរ​ កងយោធពលខេមរភូមិន្ទ កងនគរបាល​ជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ​ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការ​ទាំង​អស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង​ និងប្រចាំការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ ធានាបាននូវសុវត្ថិភាព​ បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន​ អ៊ំពូមីង​ តាយាយ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយ​រីក​រាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទន​ភាព​ជាតិ»។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈ៤ថ្ងៃកន្លងទៅនេះ បាននាំមកនូវភាពសប្បាយរីករាយ​ជា​ខ្លាំងសម្រាប់ប្រជាពលរដ្ឋ តាមរយៈការរៀបចំព្រឹត្តិការណ៍នានារបស់អាជ្ញាធរនៅទូទាំង​ប្រទេស។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា ភាពសប្បាយរីករាយនេះកើតមានទៅបាន អាស្រ័យលើកត្តាចម្បងបំផុត​ […]

ព័ត៌មានជាតិ

រយៈពេល៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តចំនួនជាង១៣មុឺននាក់ កើនឡើង១៧.៥៥%

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈ ពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងស័ក ព.ស ២៥៦៨ គ.ស ២០២៤នេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្ដតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ដមានចំនួន១៣៤,២៩១នាក់ កើនឡើង ១៧.៥៥%។ លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺភ្ញៀវជាតិមានចំនួន៤៨,៩៧៤នាក់ កើនឡើង១.៩% ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦៣២នាក់ កើនឡើង ៥៨.៣១% និងប្រជាពលរដ្ឋក្នុងខេត្តចូលរួម ក្នុងកម្មវិធីសង្ក្រាន្តរតនគិរី និងសង្រ្កាន្តនៅតាមបណ្តាក្រុង ស្រុកទាំង៩មានចំនួន ៨៤,៧៨៥នាក់ កើនឡើង ២៨.៦១%។ដូច្នេះសរុបភ្ញៀវទាំងបីប្រភេទនេះមានចំនួន១៣៤,២៩១នាក់កើនឡើង១៧.៥៥% បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលថ្មីឆ្នាំ២០២៣មាចំនួន១១៤,២៤៥នាក់ ប៉ុណ្ណោះ។ លោក ង៉ែត ពិទូ បន្តថា  ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ ២០២៤នេះខេត្តរតនគិរី ដែលមានឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្ត បានរៀបចំកម្សាន្តតាមកម្មវិធីសង្ក្រាន្តរតនគិរី ក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត និងនៅតាមបណ្តាស្រុក ក្រុង […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័កព.ស ២៥៦៨ គ.ស. ២០២៤ដែលនឹងឈានមកដល់នាពេល ខ្លីខាងមុខ

ពិធីសូត្រមន្តប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ នៅសាលប្រជុំអគារDសាលាខេត្តប្រជុំក្រោមវត្ត មានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ។ ពិធីសូត្រមន្តប្រោះព្រំលើករាសី នៅពេលនេះបានប្រារព្ធធ្វើឡើងតាម ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយមានរៀបចំបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធបដិមា និងនមសក្កាព្រះរតនត្រៃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ ជូនដល់មន្ត្រីរាជការ បងប្អូនជនរួមជាតិទាំងអស់ ឲ្យទទួលបានសិរីសួស្តី ចៀសផុតពីគ្រោះចង្រៃ ជួបតែសេចក្តីចម្រើនរុងរឿង រកស៊ីមានបាន បំពេញភារកិច្ចទទួលបានជោគជ័យ រួមគ្នាអភិវឌ្ឍខេត្តរតនគិរី ឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន ក៏បានសំណេះ សំណាល សួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុម ប្រឹក្សាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះឲ្យសាលាខេត្តរតនគិរី ជាការលើកទឹកចិត្តក្នុងការ […]

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤​ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីទាក់ទាញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ សំដៅប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព សុខភាព និងសុខភមង្គល។ #កអក​ #តំបន់​ឆ្នេរ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់

នាថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៤ ក្រមវាលទី២​ នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ ខេត្តពោធិ៍សាត់​ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ច រហូត សម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានចូលរួមផ្តល់កិច្ចសហការជិតស្និទ្ធយ៉ាងប្រ ទាក់ក្រឡាគ្នាជាមួយ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើក​ទិសដៅ​ការ​ងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ

នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើក​ទិសដៅ​ការ​ងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺឈរលើគោលការណ៍ ទទួលស្គាល់ និង គាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និង បុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និង ការពន្យារកំណើត, ហើយឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ។ សម្តេចធិបតី សូមលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា ក្រសួងផែនការមានតួនាទីសំខាន់, ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលេីកទី៥៨អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តរតនគិរី

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតី ភាពឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបទៀតផងដែរ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ -ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៥៧របស់ ក្រុមប្រឹក្សាខេត្ត។ -ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និង លើកទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត – ផ្សេងៗ  ៕