ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីគយនិងរដ្ឋករតំបន់៥ សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តឃាត់រថយន្ត២គ្រឿងដឹកសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានដុតកំទិចចោល

បន្ទាយមានជ័យ៖ មន្ត្រីគយនិងរដ្ឋករតំបន់៥សហការជាមួយមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តឃាត់រថយន្ត២គ្រឿងដឹកសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានដុតកំទិចចោលកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយនិងរដ្ឋករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥បានប្រាប់ថា៖ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅក្បែព្រំដែនច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋករតំបន់៥សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តដឹកអ្នកដំណើរ២គ្រឿងបានធ្វើការឆែកឆេររកឃើញសាច់មាន់ គ្រឿងក្នុងមាន់ដែលលួចដាក់បង្កប់គ្មានច្បាប់ និងដឹកគ្មានលក្ខណៈបច្ចេកទេសនិងខូចគុណភាពមានទម្ងន់ ៧,២០០គីឡូក្រាម។ មន្ត្រីគយនិងរដ្ឋករតំបន់៥បានបញ្ជាក់ថា៖ ក្រោយឃាត់រថយន្ត២គ្រឿងប្រភេទតួរីស១គ្រឿងពាក់ផ្លាកលេខភ្នំពេញ2R.8419 និង១គ្រឿងទៀតប្រភេទតួរីសដូចគ្នាដែលពាក់ផ្លាកលេខកំពត2A.1040 ដែលដឹកសាច់មានគ្រឿងក្នុងមានគ្មានច្បាប់អនុញ្ញាតិ និងដឹកគ្មានលក្ខណៈបច្ចេកទេសបណ្តាលខូចគុណភាពត្រូវបានអនុវត្តន៍តាមនីតិវិធីបន្តហើយសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានយកទៅដុតកំទិចចោលនៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយ និងរដ្ឋករតំបន់៥ សុំឲ្យកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់រាល់ទំនិញគេចពន្ធ និងទំនិញខូចគុណដែលឈ្មួញលួចលាក់នាំចូលពីប្រទេសជិតខាងធ្វើឲ្យបាត់ចំណូលពន្ធរដ្ឋ និងទំនិញខូចគុណភាពធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕ (សៅ នៅ)

ព័ត៌មានជាតិ

ភ្លៀងផ្គររន្ទះលាយឡំនឹងខ្យល់កន្ត្រាកបានវាយប្រហារដួល រលំដើមឈើនិងផ្ទាំងប៉ាណូនៅសង្កាត់អូរស្មាច់ ជាប់ព្រំដែនថៃ

( ឧត្តរមានជ័យ) ភ្លៀងកក់ខែមួយមេទាំងព្រឹកព្រលឹមលាយឡំនឹងផ្គររន្ទះខ្យល់កន្ត្រាក់ នៅតាមជួរភ្នំដងរ៉ែកធ្វើឲ្យ ដួលរលំដើមឈើនិងផ្ទាំងប៉ាណូ មួយចំនួននៅក្នុងភួមិសាស្ត្រសង្កាត់អូរស្មាច់ជាប់ទៅនិងព្រំដែនថៃ កាលពីថ្ងៃទី០៨ខែមេសាឆ្នាំ២០២៤ព្រឹកមិញនេះតែម្តង។ទីតាំង ដើមឈើដែលបាក់ព្រមទាំងផ្ទាំងប៉ាណូ ដោយសារខ្យល់កន្ត្រាក់វាយប្រហារនេះគឺស្ថិតនៅក្នុងភូមិរួតចំបុីសង្កាត់អូរស្មាច់នក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រភពពីអាជ្ញាធរមូលដ្ឋានសង្កាត់អូរស្មាច់បានឲ្យដឹងថា កាលពីព្រឹកមិញម៉ោងប្រហែលជា៦ជាង គាត់ឃើញអាកាសធាតុមេឃស្រទុំពពកខ្មៅងងឹតចាប់ផ្តើមធ្លាក់ខ្យល់ បន្ទាប់មកក៏មានភ្លៀង លាយឡំទៅនឹងខ្យល់កន្ត្រាក់ផ្គររន្ទះ ធ្វើឲ្យបាក់ដួលរលំដើមឈើសង្កត់មកលើខ្សែភ្លើង នឹងដួលរលំផ្ទាំងប៉ាណូថែមទៀត។ អាជ្ញាធរដដែលបានអះអាងថាចំពោះករណីខ្យល់កន្ត្រាក់នេះគឺពុំមានប៉ះពាល់ ដល់មនុស្សនិងសត្វអ្វីឡើយគ្រាន់តែ បាក់រលំដើមឈើនិងផ្ទាំងប៉ាណូប៉ុណ្ណោះ ហើយមួយវិញទៀតអ្វីដែលសំខាន់បំផុត ក្នុងនាមអាជ្ញាធរស្នើរទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងកុំឲ្យចាកចេញពីផ្ទះ ជាពិសេស ប្រុងប្រយ័ត្នចំពោះកូនកម្មេងតូចៗតែម្តង។ គួររំលឹកថា ជាក់ស្តែងគិតត្រឹមថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤នេះ ចំពោះបាតុភូតធម្មជាតិមានភ្លៀងធ្លាក់បានគ្របដណ្ដប់មកលើភូមិសាស្ត្រក្នុងខេត្តឧត្តរមានជ័យ ដោយក្រុមការងារទូរទស្សន៏ហង្សមាសទើបតែទទួលបានព័ត៌មានជាបឋម គឺបានរងផលប៉ះពាល់ទៅដល់តែក្នុងសង្កាត់អូរស្មាច់មួយប៉ុណ្ណោះទេ ដូចជា បាក់ដួលរលំដើមឈើ ដួលរលំផ្លាកប៉ាណូ ដោយឡែកនៅក្រុងស្រុកដទៃទៀតសម្រាប់ខេត្តឧត្តរមានជ័យក៏យើងមិនទាន់អាចទទួលបានព័ត៌មានជាក់លាក់ពីអាជ្ញាធរនោះដែរ។ឈឹ.កុសល។

ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងប៉ោយប៉ែតដំបែក សំណុំរឿងឃាតកម្មចងដៃនិងស្លាប់សេករួចយកទៅដុត ឃាត់ខ្លួនជនសង្ស័យបានហើយ ឃាតកម្មនោះ ក្នុងភូមិអណ្ដូងថ្មមាស ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយបានរាយការណ៍ថា៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤៖០០នាទីទាបភ្លឺខ្លួន បានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ាត ជាមួយនឹងម៉ូតូ១គ្រឿង ម៉ាកHONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃផ្លាកទីន1ខ្សែ និងចិញ្ចៀនផ្លាកទីន១វង់ ដោយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩និង០០នាទី ប្អូនប្រុសខ្លួនបានជិះម៉ូតូថាទៅដើរលេងនៅក្រៅ រហូតដល់ម៉ោង១២យប់ មិនឃើញចូលផ្ទះឪពុកខ្លួនក៏តេទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បានឆ្លើយថាតិចទៅដល់ហើយប៉ា លុះដល់ម៉ោង៤ទាបភ្លឺមិនឃើញមកផ្ទះក្រុមគ្រួសារតេទូរស័ព្ទក៏លែងចូល និងសួរមិត្តភក្ដិ និងកន្លែងធ្វើការរបស់ឈ្មោះ ហុក ដុល្លារ ក៏មិនមានអ្នកណាគេដឹង និងគ្មានដំណឹងរហូតមកដល់ឥឡូវ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណី ដឹកស…ពទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុ​៖​ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៨ និង ០០នាទីព្រឺក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានបុរជនជាតិបរទេសម្នាក់បានស្លាប់មុនពេលដឹងមកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីខាងលើ ។ +អត្តសញ្ញណសព៖ – សពមានឈ្មោះ CAO YONG ភេទប្រុស អាយុ៣៦ឆ្នាំ   ជនជាតិចិន ស្នាក់នៅក្រុមហ៊ុន ឆាងវ័ន អគារលេខ៣បន្ទប់លេខ ២១០ ចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។ +អ្នកដឹកសពមកមានគ្នាចំនួន០៥នាក់ ៖ ១-ឈ្មោះ YANG LU ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ ស្នាក់នៅចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។ ២-ឈ្មោះ WANG LI BIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ អ្នកបើកបរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ចេញល្បាតទប់ស្កាត់ក្រុមក្មេងទំនើងបង្កភាពអនាធិបតេយ្យ ក៏ដូចជាការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ!

នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យ បណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ

នៅវេលាម៉ោង​១៧:៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ដាក់សម្ភារៈ ទំហំ ០៤ម៉ែត្រ X០៨ម៉ែត្រចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនកាត់កញ្ចក់ចំនួន ០១គ្រឿង, ម៉ាស៊ីនស្វានបុកបេតុងចំនួន ០១គ្រឿង និងសម្ភារៈសំណង់អស់មួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ នៅម៉ោង១៨:០០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម​ ឈួន​ អតីតស្នងការរងខេត្តកំពតប្រេីយ័ន​បាំងមេឃ​ ទេីប​អាច​រួច​ខ្លួន​បាន​លឿន​យ៉ាង​នេះ…

ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស​ កាលអំឡុង​ឆ្នាំ២០២១​ ខែមេសា​ ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ​ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវ​បានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែ​ហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ​។ តេីករណីជួញដូរគ្រឿងញៀន​ រហូត​ដល់​ទម្ងន់​ ជិត​ ២គីឡូ​ក្រាម​ មាន​ទម្ងន់​ទោស​ប៉ុន្មាន​ឆ្នាំ​ដែរ។ បេីតាម​តែលេចឮមកថា​ លោក​ អុឹម​ ឈួន​ អតីត​ស្នងការ​រងនរគបាល​ខេត្ត​កំពត​ ប្រហែល​ជាចេះ​ប្រេី​យ័ន្ត​មន្តអាគម ជាច្រើនម៉ឺនដុល្លារហេីយ​មេីលទៅ​ ដេីម្បីរំដោះខ្លួនចេញពីរនាំងច្បាប់បាន​លឿន​យ៉ាង​ដូច្នេះ​ មហាជនបាន​ប្រទះឃេីញ​លោក​ អុឹម​ ឈួន​ បាន​កំពុង​រស់​នៅក្រៅ ពន្ធនាគារ​ អង្គុយ​ផឹកកាហ្វេតាមហាងយ៉ាង​រំភើយសប្បាយរីករាយ​។ មនុស្សម្នារ​ នាំគ្នាជជែកវែកញែក កាលពីថ្មីនេះពិតជាមិនដែលជួបសោះ ធ្លាប់តែឮគេថានិយាយពីមាត់ចាប ចូលមកត្រចៀកសត្វក្រៀល មិនគួរអោយគេតិះដៀលបន្ដទេ សុភាទន្សាយអ្នកគួរតែពិចារណា កុំឡេីយថាអ្នកជាអ្នកសម្រេជោគវាសនារបស់សត្វលោក ។ ករណីនេះតើជាការពិតដែរឬទេ.?លោកម្ចាស់អេីយ? ដោះលែងស្ងាត់ៗតាមនីតិវិធី​ ព្រះធរណីគង់លោកដឹងថាពិតដូចអ្វីដែលសត្វចាបយំដែរឬទេ.?​ យ័ន្ត​ទព្វ​ មិនក្រោមម៉ឺនដុល្លារទេ ដែលសុភាទន្សាយទទួលបាន។ អ្វីក៏អាចកេីតមានដែរ ? តែបេីបុគ្គលនោះចេញមកវិញមានសេរីភាពតេីភាពយុត្តិធម៌ក្នុងនាមជាមន្រ្ដីរបស់ជាតិទៅជាយ៉ាងណា? ស្នេហាដុល្លារភស្តុតាងជាបន្ដបន្ទាប់ធ្វើការមិនកេីត អញ្ចឹងតេីបានជាប្រេីពាក្យមួយឃ្លាថា ឆន្ទានុសិទ្ធិឯករាជ្យ មហាជនពិតជាបានដឹងថា អ្វីដែលរៀបចំជាស្ដង់ដារនោះប្រាកដជាការបោកប្រាស់ បន្លំភ្នែកមហាជនហេីយ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី០៦ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូមកដល់ក្បែរវិមានឯករាជ្យឈប់រួចដុតម៉ូតូចោលហើយចាកចេញទៅបាត់មិនដឹងពីមូលហេតុ

(បាត់ដំបង)បុរសវ័យ ៤០ឆ្នាំម្នាក់បានជិះម៉ូតូ ដល់ក្បែរវិមានឯករាជ្យ កណ្តាល ទីប្រជុំជនក្រុងបាត់ដំបង រួចចុះ ចាក់សាំងដុតម៉ូតូចោល បង្ក ការភ្ញាក់ផ្អើលងឿងឆ្ងល់ជាខ្លាំង មិនទាន់ដឹងពីមូលហេតុ។ ប្រភពពលរដ្ឋដែលឃើញ ហេតុការណ៍បានប្រាប់ឲ្យដឹង ថា៖ ករណីបង្កហេតុដោយដុត ម៉ូតូរបស់ខ្លួនឯងនេះបានកង្កការ ភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១០:០០នាទីព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ ឋិតនៅ ចំណុចក្បែរវិមានឯករាជ្យ ក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពខាងលើបន្តថា៖ ដំបូងគាត់ បានឃើញបុរសម្នាក់វ័យប្រមាណ ជា ៤០ឆ្នាំ ស្លៀកពាក់ខោអាវ កីឡា បានជិះម៉ូតូម៉ាកហ្សម័រ ពណ៌ ស មួយគ្រឿងមិនស្គាល់ ស្លាកលេខ ភ្លាមៗបានឈប់ចត ម៉ូតូនិងទាញដបសាំងដែលត្រៀម ទុកចំនួន ២ ទៅ ៣ដបរួចចាក់ ស្រោចទៅលើម៉ូតូរបស់ខ្លួន និង បានដុតឆេះយ៉ាងសន្ធោសន្ធៅ ហើយក៏បានចាកចេញបាត់ពី កន្លែងកើតហេតុតែម្តង។ ករណី ដដែលនេះប្រភពមួយចំនួនបាន សន្និដ្ឋានថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់និងយកម៉ូតូបានមកវិញ

បន្ទាយមានជ័យ៖ កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវចាប់ខ្លួន២នាក់មាន១.ឈ្មោះ សៀម វុទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ ឆាត វុទ្ធី ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ឃឹម ថឹត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខ ឧត្តរមានជ័យ.1E-0049 បានទុកចោលក្បែរបន្ទប់ខាងមុខហើយភ្លេចចាក់សោរម៉ូតូលុះព្រឹកឡើងបាត់ម៉ូតូ១គ្រឿងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ហើយបានទៅប្តឹងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនបាន២នាក់ និងយកម៉ូតូបាន១គ្រឿងមកវិញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិ.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយបាននាំយកមកសាកសួរតាមចម្លើយសាលាភាព និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ ចំណែកម៉ូតូរកឃើញមកវិញ និងបានប្រគល់ជូនម្ចាស់វិញ៕(សៅ នៅ)

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មប្រទះឃើញ សាកសពក្មេងប្រុសម្នាក់អាយុប្រហែល 17 ឆ្នាំ ត្រូវបានគេចងស្លាបសេក និងអាវ រួចដុត ខ្លោចខ្លួនមើលលេខស្គាល់។

ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មមាស ប្រទះឃើញស.ព បុរសម្នាក់​អាយុប្រហែល 17 ឆ្នាំជាងត្រូវបានគេចង់ដៃស្លាបសេករួច ដុតឆេះខ្លោចមើល​លែងស្គាល់កាលពី​វេលាម៉ោង៣និង២៧នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុង​ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  ។ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីឈ្មោះថ្នឹង រីណា ជាអនុភូមិអណ្ដូងថ្មមាស ប្រាប់ថាមានក្មេងឃ្វាលគោបានប្រទះឃើញសាកស.ពមនុស្សម្នាក់​នៅចំណុចខាងជើងមន្ទីរគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុង​ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមានសភាពចង់ដៃ ស្លាបសេក ត្រូវបានគេដុតរោលខ្លោចមើលលែងស្គាល់។ កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល បានចុះដល់ចំណុចកើតហេតុខាងលើ និង​បានឃើញសាកសព​ជា​មនុស្សប្រុស មាន​អាយុប្រហែល១៧​ឆ្នាំ ដេកស្លា.ប់ក្នុង​ថ្លុកប្រឡាយអត់ទឹក ដេកផ្អៀងខ្លួន ក្បាលបែរ​ទៅជើង ចំណែក​ដៃ​មាន​ជាប់ចំណង ដោយក្រណាត់អាវចងក្រព័ទ្ធទៅក្រោយ ​ដោយ​សភាព​ស.ព​ដុ.តឆេះខ្លោចអស់ មើល​លែងស្គាល់ទៅហើយ​ ។ នគរបាល​បាន​បញ្ជាក់ថា ជនរងគ្រោះមិនទាន់​ស្គាល់អត្តសញ្ញាណនោះឡើយទេ​ ចំណករការស្លា.ប់នេះគឺ​ជាអំពើមនុស្សឃា.ត ។ប្រភពបន្តថាៈក្រោយពីពិនិត្យរួចរាលសពត្រូវបានកំលាំងដឹកយកមកទុកដាក់នៅវត្តថ្មីដើម្បីស្វែងរកសាចញ្ញាតិ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរក​សាច់ញាតិជនរងគ្រោះ និងរកមុខសញ្ញាជនប្រព្រឹត្តល្មើស ដើម្បីយកមក​ផ្តន្ទាទោសតាមច្បាប់​ ៕