ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឆក់កាបូបប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស

នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ៥០នាទី នៅចំណុចផ្លូវផ្ទះតាឆេរ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង បង្កដោយជនសង្ស័យ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវជាមួយកូនស្រី អាយុ ០៨ឆ្នាំ បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យកូនស្រីរបស់គាត់រងរបួស ពកក្បាល ផ្នែកថ្ងាសមុខចំហៀងខាងស្តាំ និងដាច់រលាត់ស្បែកនៅលើផ្ទៃមុខ និង ផ្នែក ក ។  បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមស្វែងរកជនសង្ស័យ រហូតដល់វេលាម៉ោង ១៩ និង ០០នាទី ក៏ប្រទះឃើញជនសង្ស័យ នៅផ្លូវមុខផ្សារចិន សមត្ថកិច្ចយើងក៏ស្ទាក់ឃាត់ឲ្យជនសង្ស័យឈប់ម៉ូតូ តែជនសង្ស័យបានព្យាយាមបើកម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាត់ចាប់ប្រភីង រហូតដល់ផ្លូវចំណោទហាងតាផលលើភ្នំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលចុះបង្រ្កាប​ករណីគ្រឿងញៀ….នមួយករណី និងឃាត់បានជនសង្ស័….យបានចំនួន០៤នាក់

ខេត្តព្រះសីហនុ-នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១នឹង២០នាទីយប់ ដោយមានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀ….ន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះបង្រ្កាប​ករណីគ្រឿងញៀ….នមួយករណី ដោយឃាត់បានជនសង្ស័….យបានចំនួន០៤នាក់ ស្ថិតនៅផ្លូវខ្សែកាប ក្នុងបុរីខ្សែកាប ក្រុម១២ ភូមិ០៥ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័….យមានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ​ FANG  VAN MINH ភេទប្រុស អាយុ៤៧  ឆ្នាំ ជនជាតិ វៀតណាម ។ ២-ឈ្មោះ VI VAN NHAT ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម ។ ៣-ឈ្មោះ NGUYEN THI TRA MY ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខឹងកូនយំមិនបាត់ទំលាក់កូនចោលបណ្តាលអោយបាក់ ក ស្លា..ប់ភ្លាមនៅនឹងកន្លែង

ខេត្តតាកែវ : កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥.១០ នាទីចំណុចភូមិព្រៃស្បាតឃុំត្រពាំងធំខាងជើងមានករណីឃាតកម្មមួយបង្កឡើងដោជនសង្ស័យម្នាក់មានឈ្មោះ សោម ហុកហេងភេទប្រុសអាយុ 24 ឆ្នាំប្រពន្ធឈ្មោះនាង ស្រស់អាយុ 20 ឆ្នាំទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ។ ជនសង្ស័យដែលជាឪពុកបានទម្លាក់កូនរបស់ខ្លួន ឈ្មោះ ហេង គឹមហៀង ភេទប្រុស អាយុទើបតែបាន40 ថ្ងៃ ដែលកំពុងបីនៅនឹងដៃទៅលើគ្រែបណ្ដាលឱ្យបាក់ ក ស្លា..ប់ភ្លាមៗ ។ មូលហេតុដោយសាខឹងកូនយំពេកលួងមិនបាត់យំ នៅពេលដែលម្ដាយចេញទៅធ្វើការនៅរោងចក្រ ហើយទុកកូនអោយរូបខ្លួន(ប្ដី)ជាអ្នកមើល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខជូនដំណើរបំពេញបេសកកម្មលើកដំបូងបង្ហាញមុខលើឆាកអន្តរជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខជូនដំណើរបំពេញបេសកកម្មលើកដំបូងបង្ហាញមុខលើឆាកអន្តរជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានាយករដ្ឋមន្រ្តីវ័យក្មេងមានសក្តានុពលខ្ពស់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី១៣នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៣នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៦នាក់ (ស្រី០១នាក់) ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ២០ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជយទី២ ខណ្ឌមានជ័យ និងបន្តទៅមួយកន្លែងទៀត នៅចំណុចផ្លូវបេតុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង៦នាក់ រួមមាន ៖ ១.ឈ្មោះ លឹម ទ្រី ហៅក្រៅ ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ។ ២.ឈ្មោះ ភិន ចន្ទតារា ហៅក្រៅ តួ ភេទប្រុស អាយុ៣០ឆ្នាំ។ ៣.ឈ្នោះ ឯក សូណា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកលេងកាំបិតផ្គាក់៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថកំបូល បានទទួលបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះ ថាមានករណីក្មេងស្ទាវមួយក្រុមបានយកកាំបិតកាប់ និងយកដុំថ្មគប់មកលើជនរងគ្រោះ តែមិនបណ្តាលឲ្យរងរបួសនោះទេ រីឯម៉ូតូ ០១គ្រឿងម៉ាកសង់ស៊េរី២០២២ ស្លាកលេខ ភ្នំពេញ 1DG-1728 ខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បានធ្វើការចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន០៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០១ដើមផងដែរ។ ជនទាំង០៣នាក់ រួមមាន ៖ ១/ ឈ្មោះ សន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ។, ២/ ឈ្មោះ យុិន ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ។, ៣/ ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ។ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ ចូលរួមអនុវត្តកម្មវិធីនយោបាយបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ បណ្តាក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ របស់រាជរដ្ឋាភិបាល ចូលរួមនៅក្នុងការអនុវត្តកម្មវិធីនយោបាយបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដើម្បីអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសបន្តទៅទៀត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការយកបេះដូងប្រជាពលរដ្ឋ ពុំមែនជាការសម្តែងនោះទេ គឺត្រូវចុះដោះស្រាយបញ្ហាប្រឈម សំណូមពរនានា ដឹងសុខទុក្ខប្រជាពលរដ្ឋ និងស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទើបអាចទាញយកបេះដូងប្រជាពលរដ្ឋបាន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធរក្សាទុកសារធាតុញៀន និងអាវុធខុសច្បាប់នៅក្រុងព្រះសីហនុ.!

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថាកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣បានឆ្មក់ឆែកឆ្នេរឃាត់រថយន្ត១គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ព្រមទាំងដកហូតសម្ភារល្មើសមួយចំនួន នៅចំណុរង្វង់មូលវាលរេញ លើដងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូមែត្រលេខ ១៨០-១៨១ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កំឡុងពេលកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការល្បាតនៅពេលយប់ ក៏បានឆ្មក់ឃាត់រថយន្ត ១គ្រឿងម៉ាក Camary ឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-1102 (ស្លាកលេខក្លែងក្លាយ) និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួន ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។ បន្ទាប់ពីធ្វើការឆែកឆេរ កម្លាំងជំនាញបានកំណត់មុខសញ្ញាបានថា ជនសង្ស័យទាំងបួននាក់ដែលជិះក្នុងរថយន្តជាមួយគ្នានោះមានឈ្មោះ ទី១.ឈ្មោះ គ្រី ស្ទាន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ទី២. ឈ្មោះ អេង តិចឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចរកឃើញអ្នកបេីកបរនិងអ្នកជំនួយបេីកបរ ១៣នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួន ពេលកំពុងបញ្ជាយាននៅលេីដងផ្លូវ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន ខុសច្បាប់ ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ចំនួន០២គោលដៅ៖ -គោលដៅទី០១៖ ចំណុចផ្លូវលេខ៥៩ ក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកភ្កំរៀង ខេត្តបាត់ដំបង លើ៖ -រថយន្តធុនធំ ចំនួន ១០៦គ្រឿង មនុស្ស ១៧៧នាក់ស្រី៦៦នាក់។ -រថយន្តធុនតូចចំនួន ១២៨គ្រឿង មនុស្ស ២០៩នាក់ស្រី៤៥នាក់។ -ម៉ូតូ៨០គ្រឿងមនុស្ស១៣២នាក់ស្រី៤០នាក់។ -គោលដៅទី០២៖ ផ្លូវលេខ៥៩ ក្រុមទី៤ ភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង វេលាម៉ោង១៣និង០០នាទីរសៀល លើ៖ -រថយន្តធុនធំ ចំនួន ៨៦គ្រឿងមនុស្ស១១៤នាក់ស្រី៣៣នាក់។ -រថយន្តធុនតូច ៧១គ្រឿង មនុស្ស១០១នាក់ស្រី៤៤នាក់។ -ម៉ូតូ៦៩គ្រឿង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបករណីជួញដូរថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងវត្ថុតាង

ខេត្តប៉ៃលិន៖ បង្ក្រាបកន្លែងជួញដូរសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពី លោក សេង គីមឡាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងដឹកនាំបញ្ជាដោយលោក មាឃ សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចាត់ឲ្យផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ធ្វើការបង្រ្កាបជាក់ស្តែងករណី ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បើតាមប្រភពបានឲ្យដឹងថា÷ការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់មាន ៖ ទី១-ឈ្មោះ មាន រ៉ាទី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ២-ឈ្មោះ មាន ចន្ថា […]