ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បញ្ជូនក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមរំដោះអ្នកទោស​ ១១នាក់ ទៅតុលាការ

សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះនៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប រួមទាំងមេក្លោងរៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន ១១នាក់ ក្នុងនោះមានទាំងជនជាតិចិន ខ្មែរអាមេរិក ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។ ចំពោះមេក្លោងគ្រឿងញៀន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើស ឆក់ និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ជាបន្តបន្ទាប់ នៅចំណុចអ៊ីឌេនហ្គាឌេន ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ទបទល្មើស ឆក់ និងប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួន០៣ករណី។ ករណីទី១៖ ឆក់កាបូបស្ពាយ ពណ៌ សូកូឡា ដែលក្នុងនោះមានទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ខៀវ ចំនួន០១គ្រឿង និងប្រាក់ចំនួន១០០,០០០រៀល) ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងធ្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ ករណីទី២៖ យកដាវភ្ជង់គំរាមប្លន់យកទូរសព្ទ័ដៃ ម៉ាកអុបប៉ូ ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចវត្តតាំងកសាង ផ្លូវលេខ ១០៥កា ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមិថុនា ឆ្នាំ២០២៣។ ករណីទី៣៖ យកដាវភ្ជង់គំរាមប្លន់យកទូរសព្ទ័ដៃ ម៉ាកOPPO ពណ៌ខ្មៅ ប្រព្រឹត្តនៅចំណុចចំណុចផ្លូវកប់ស្រូវ (វិថីឈ្នះឈ្នះ) […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ និង ចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩)!

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក អ៊ុក ពុធកក្កដា សមាជិក វរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺរបេងឆ្អឹងត្រគាកខាងស្ដាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យ ១៧៩) ហើយត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាម ដើម្បីធ្វើការវះកាត់ជាបន្ទាន់ និងបានបញ្ជូនមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣នាក់ ដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ជួយដល់ លោកព្រិន្ទបាលឯក អ៊ុក ពុធកក្កដា ភ្លាមៗផងដែរ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិការបស់លោកមេបញ្ជាការ និងថវិកាដែលប្រមូលបានពី នាយ-នាយរង នៃ កម្លាំងវរអន្តរាគមន៍ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣លាន ២សែនរៀល, […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីប្លន់ទណ្ឌិតគ្រឿងញៀន​​ ចំនួន៧នាក់ ត្រូវបានចាប់ខ្លួន

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចូលរួមសន្និសីទសារព័ត៌មាន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ពាក់ព័ន្ធប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋប្លន់ទណ្ឌិតគ្រឿងញៀន នៅខេត្តសៀមរាប។ សូមជម្រាបថា រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីនេះ ចំនួន៧នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ បុរស៦នាក់ ជាជនជាតិខ្មែរសញ្ជាតិអាមេរិក និងស្ដ្រីជនជាតិចិន សញ្ជាតិអាមេរិកម្នាក់។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបន្តចុះធ្វើការរុះរើបំផ្លាញចោលរបាំងសាច់អួន៦កន្លែង របាំងស្បៃមុង១៨កន្លែង

កំពង់ឆ្នាំង: នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣នេះកម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនិងរបាំងសាច់អួននៅស្រុកជល់គីរីខេត្តកំពង់ឆ្នាំង នៅក្នុងរដូវទឹកឡើងនិងជារដូវត្រីពងកូនផងដែរ។ លោកមុតម៉េងអភិបាលរងស្រុកជលគីរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានអោយដឹងថា កម្លាំងគណ:បញ្ជាករឯកភាពស្រុកមាននគបាលស្រុកនិងជលផលស្រុកជលគីរីនៅតែបន្តចុះធ្វើការបង្ក្រាបនៅថ្ងៃនេះដោយប្រើប្រាស់កាណូតបាឡាស្មាច់៦គ្រឿងប្រើប្រាស់កម្លាំងចម្រុះ២០នាក់ចុះធ្វើសកម្មភាពរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទេបាំងស្បៃមុងខុសច្បាប់ចំនួន១៨កន្លែងនិងរបាំងសាច់អួន៦នៅចំណុចព្រែកសេះក្នុងឃុំជលសានិងបឹត្រាំក្របីក្នុងឃុំព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។ ប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង១៨កន្លែងប្រវែងម៉ែត្រ៧០០ម៉ែ លបលូស្បៃមុង១៨គ្រឿងបង្គោល៧៥០ដើមនីងរបាំងសាច់អួន៦កន្លែងប្រវែង៦០០ម៉ែត្រ លប៨គ្រឿងនិងកាប់បំផ្លាញបង្គោលចោលហើយបានចាក់លែងកូនត្រីទៅក្នុងបឹងវិញផងដែរ។ បើទោះជាក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះគេនៅតែមិនដែលឃើញសមត្ថកិច្ចខាងណាមួយឃាត់ខ្លួនជនល្មើសបានម្តងណាឡើយហើយក្រុមជនល្មើសរកស៊ីនេសាទតែងតែដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់ពីកន្លែងរបាំងទាំងនោះរហូត ។ លោក មុត ម៉េង ក៏បានធ្វើការអំពាវនាវតាមរយ:ប្រព័ន្ធផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកបិតនេសាទហើយក៍ជារដូវត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខ្មាន់កាំភ្លើងចូលរំដោះអ្នកទោសជនជាតិចិន ពេលបញ្ជូនទៅពេទ្យធ្មេញ ផ្អើលសមត្ថកិច្ចទាំងព្រឹក

ខ្មាន់កាំភ្លើងដែលមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមសេចក្តីរាយការណ៍ នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនជនជាតិចិនទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួន។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បើតាមមន្រ្តីអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធ១៣ដើម ប្រជាពលរដ្ឋពួកគាត់បានយល់ដឹង ការរក្សាទុកអាវុធកែច្នៃ ក្នុងភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ពួកគាត់បានប្រគល់ជូនសមត្ថកិច្ច

ឧត្តរមានជ័យ ៖ អាវុធ១៣ដើមក្រោយពីក្រុមអាជ្ញាធរស្រុកអន្លង់វែងនិងសមត្តកិច្ចប៉ូលីសអធិការស្រុកអន្លង់វែងបានចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពួកគាត់បានយល់ដឹងការរក្សាទុកអាវុធកែច្នៃ ក្នុងភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យពួកគាត់បានប្រគល់ជូនសមត្ថកិច្ច ។ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា ក្រោយពីបានបើកការប្រជុំគណៈបញ្ជាការឯកភាពស្រុក លោកបានដាក់វិធានការដល់មន្ត្រីសាលាស្រុក រួមទាំងមន្ត្រីភូមិឃុំ និងកំលាំងប៉ូលីសអធិការស្រុកធ្វើការចុះធ្វើការសហការណ៍កំលាំងមូលរដ្ឋានភូមិឃុំដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋយល់ដឹងការរក្សាអាវុធកែច្នៃត្រូវប្រគល់ជូនសមត្តកិច្ចបើនៅតែរក្សាទុក្ខគឺខុសនិងច្បាប់ ។ លោកបានបញ្ចាក់ថាអាវុធដែលកែច្នៃទាំងនេះវាអាចបង្កដល់អសន្តិសុខភូមិឃុំមិនមានសុវត្តិភាពក៏អាចថាបានដែរ ។ ទាក់ទិននឹងអាវុ.ធកែច្នៃនេះលោកវរៈសេនីយ៍ឯកស៊ូ នូវ អធិការស្រុកអន្លង់វែង បន្ទាប់ពីបានទទួលផែនការលោកអភិបាលស្រុកអន្លង់វែង យោងតាមបទបញ្ជាពីស្នងការដ្ឋាន នគបាលខេត្តឧត្តរមានជ័យលោកបានដឹកនាំកំលាំងចុះធ្វើការសហការណ៍កំលាំងប៉ុស្គិលំទង រួមទាំងកំលាំងក្រុមអាជ្ញាធរមូលរដ្ឋានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិរហាល ឃុំលំទង ខណៈនោះប្រជាពលរដ្ឋបានយល់ហើយយកអាវុធកែច្នៃចំនួន១៣ដើមប្រគល់ឲ្យសមត្តកិច្ច ។ អាវុធកែច្នៃប្រភេទនេះវាអាចបង្កមនុស្សអត្តឃាត់គ្នានៅក្នុងក្រុមគ្រួសារឬបង្កបាញ់សម្លាប់ដល់អ្នកដ៍ទៃទៀតលើសពីនោះយកទៅបរបាញ់សត្វព្រៃ ខណៈភូមិរហាលនេះស្ថិតក្នុងតំបន់ក្បែព្រៃសហគមន៍សង្សរុក្ខវ័នផងដែរ។ អាវុធទាំង១៣ដើមដែលបានដកហូតពីប្រជាពលរដ្ឋយកមកប្រគល់ឲ្យ មានប្រភេទកាំភ្លើងស្នប់២ដើម កាំភ្លើងឆ្នុកដូងចំនួន៥ដើម និងកាំភ្លើងប្រភេទស្នាតេសចំនួន៦ដើមលោកបានយកមករក្សាទុក្ខនៅអធិការស្រុករង់ចាំបទបញ្ជាត្រូវកម្ទេចចោល  ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នា ដែលបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនបុរសស្ត្រី៤នាក់ដែលជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះបានចំនួន១២នាក់

ភ្នំពេញ៖ នៅ យប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣ នៅចំណុចត្រឡោកបែក តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ បង្រ្កាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នាដែលបង្កប់សេវាផ្លូវភេទ ដោយធ្វើការឃាត់ខ្លួនបុរសស្ត្រី៤នាក់ដែលជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះបានចំនួន១២នាក់ ។ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ក្នុងនោះមានម្ចាស់ទីតាំងចំនួន៤នាក់(ស្រី៣នាក់) និង១២នាក់ទៀតជានារីរងគ្រោះ រួមទាំងវត្ថុតាងស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួន និងមិនទាន់ប្រេីប្រាស់មួយចំនួន។ មុននឹងកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបទីតាំងនេះ គឺដោយមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា ហាងកាហ្វេទាំង៥ទីតាំងនេះ គឺបេីកលក់ទាំងយប់ទាំងថ្ងៃនិងមានបង្កប់សេវាផ្លូវភេទផង ធ្វើឱ្យកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតរហូតនៅយប់កេីតហេតុ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនិងឆែកឆេររកឃើញវត្ថុតាងមានស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួននិងមិនទាន់ប្រេីប្រាស់មួយចំនួន ហើយបានរំដោះនារីរងគ្រោះចំនួន១២នាក់ព្រមធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៤នាក់ក្នុងនោះមានស្ត្រីចំនួន៣នាក់ ។ នារីរងគ្រោះទាំង១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ចំណែកឯម្ចាស់ទីតាំងចំនួន៤នាក់រួមទាំងវត្ថុតាំងត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិដេីម្បីចាត់ការបន្តតាមនីតិវិធី រីឯហាងកាហ្វេទាំងប្រាំទីតាំងត្រូវបានប៊្លុមបេបិទជាបណ្តោះអាសន្ន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរដុតបំផ្លាញគ្រឿងញៀន ដែលបង្ក្រាបបាននៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ពិធីដុតបំផ្លាញថ្នាំញៀននេះ ដោយមានការចូលរួមលោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ខេង ស៊ុម ប្រធានក្រុមព្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូង ប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំងបីប្រភេទ បុគ្គលិកមន្ត្រីរាជការ ភ្ញៀវជាតិ និងអន្តរជាតិ និងមានតំណាងរដ្ឋបាលខេត្តឧត្តមានជ័យ, ប៉ៃលិន និងសិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ គ្រឿងញៀនចម្រុះប្រភេទ ដែលបង្ក្រាបបានក្នុងខេត្តបន្ទាយមានជ័យនាពេលកន្លងមក ត្រូវអាជ្ញាធររៀបចំដុតបំផ្លាញចោលនៅក្នុងបរិវេនសាកលវិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កន្លងមកខេត្តបន្ទាយមានជ័យ រឹបអូសថ្នាំញៀនបាន ម្សៅក្រាមសថ្លា (ICE) ៣,០៨៧.២៣ក្រាម, ថ្នាំគ្រាប់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចាប់ឃាត់ខ្លួនបុរសម្នាក់ គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថា នឹងចែកចាយរូបភាពវីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា

ភ្នំពេញ ៖ ឃាត់ខ្លួនបុគ្គលមួយរូប ពាក់ព័ន្ធនឹងការគំរាមនារីដែលជាអតីតគូស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាពវីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។ ប្រតិបត្តការណ៍នេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗក្រោយពីជនសង្ស័យរូបនេះបានគំរាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារថានឹងបង្ហោះចែកចាយរូបភាពវីដេអូអាក្រាតកាយរបស់ជនរងគ្រោះតាមបណ្តាញសង្គមនានាប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ សូមជម្រាបជូនថា, ជនសង្ស័យ គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា ជាបទល្មើសផង ជាអំពើបាត់បង់សីលធម៌ក្នុងសង្គមយ៉ាងធ្ងន់ធ្ងរបំផុត។ ខ្លួនបានប្រព្រឹត្ត ទៅលើរូបរាងកាយរបស់ដៃគូ ដោយតណ្ហាសប្បាយរីករាយ ទីបំផុត ! មានគំនិតទុច្ចរិត គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា ។ ដូច្នេះសូមសមត្ថកិច្ច មេត្តាជួយផ្ដល់ភាពយុត្តិធម៌ ដល់ស្ត្រីរងគ្រោះ តាមនីតិវិធី ៕