ព័ត៌មានសន្តិសុខសង្គម

បុរស់ម្នាក់បែកថ្នាំនាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតត្រូវប្រពន្ធលួងលោមអោយចុះត្រូវបាន កម្លាំងនគរបាលបញ្ជូនយកដាក់មណ្ឌលកែប្រែក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ បុរស់ម្នាក់បែកថ្នាំប្រច័ណ្ឌប្រពន្ធនាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតត្រូវប្រពន្ធលួងលោមអោយចុះកម្លាំងនគរបាលយកដាក់មណ្ឌលនៅល្ងាចថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣នៅព្រៃក្បែមាត់ស្ទឹងទឹកថ្លាស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុរស់បែកថ្នាំមានឈ្មោះ ប៉ែន សន អាយុ៤៤ឆ្នាំនិងប្រពន្ធឈ្មោះ តឿន សុផល អាយុ៣៣ឆ្នាំនិងកូនស្រីនាំឡើងដើមឈើអាយុ៦ឆ្នាំដែលរស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានបុរស់ម្នាក់នាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតសំលាប់ខ្លួននៅព្រៃក្បែរមាត់ស្ទឹងទឹកថ្លារួមមានលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបាននាំកម្លាំងនគរបាល កងរាជអាវុធហត្ថទៅដល់កន្លែងឃើញបុរស់បាននាំកូនស្រីនៅលើដើមឈើកម្ពស់ប្រមាណ៤ទៅ៥ម៉ែត្រពីដីនៅនិងបង្គៀបឈើដែលបម្រុងធ្វើអត្តឃាតដោយលោតរឺចងករ។ លោកបានបញ្ជាក់ថា អោយស្ត្រីជាប្រពន្ធប្រើពាក្យសំដីលួងលោមរដូចជា(បងនាំកូនយើងចុះពីដើមឈើមកដីមក អាណិតកូនស្រីគ្នាអត់ដឹងអីទេចាំយើងដោះស្រាយគ្នា)ក្រោយទទួលការលួងលោមប្តីបានចុះមកដល់ដីសមត្តកិច្ចសួរនាំយកទៅធ្វើតេស្តរកឃើញប្រើប្រាស់គ្រឿងញៀនទើបសុំយោបល់ប្រពន្ធយកទៅដាក់នៅក្នុងមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន។ លោកវរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖តាមទទួលព័ត៌មានពីប្រពន្ធបុរស់ជាប្តីនាំកូនស្រីទៅលើដើមឈើនៅអំឡុងម៉ោង១រហូតដល់ម៉ោង៤រសៀលទើបដឹងដោយខលទូរស័ព្ទទៅប្រពន្ធអោយមកយកសាកសពនៅដើមឈើក្បែរមាត់ស្ទឹងទឹកថ្លាដឹងហើយប្រពន្ធបានរាយការណ៍ជូនសមត្តកិច្ចអោយជួយអន្តរាគមន៍ ព្រោះប្តីប្រើប្រាស់គ្រឿងញៀនហើយប្រច័ណ្ឌប្រពន្ធនាំកូនឡើងដើមឈើគម្រាមធ្វើអត្តឃាតលតរឺចងកសម្លាប់ខ្លួន។ ស្ត្រីជាពន្ធបានបញ្ជាក់ថា៖ប្តីរបស់គាត់គឺជាប្តីក្រោយរឺចុងដែលបានគ្នារយៈពេលជាង៨ឆ្នាំបានកូនស្រី១អាយុ៦ឆ្នាំនិងមានកូនដើមពេញវ័យនៅពេលដែលម្តាយមិននៅផ្ទៈកូនស្រីតែងតែក្លាចឪពុកចុងមិនហ៊ានចូលផ្ទៈប្តីចុងរបស់គាត់ពេលប្រើប្រាស់គ្រឿងញៀនតែងតែវ៉ៃធ្វើបាបនិងគម្រាមហើយប្រច័ណ្ឌប្រពន្ធដាក់អ្នកនេះអ្នកនោះរហូតនិងប្រើហឹង្សាប្រពន្ធនិងកូនស្រីទើបសម្រេចអោយយកដាក់មណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុលនៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយក្នុងខេត្តរតនគិរី។

ខេត្តរតនគិរី៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុលនៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយក្នុងខេត្តរតនគិរី។ គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ អគ្គនាយដ្ឋានក.ប.ប.ប. បានចាត់បញ្ជូនមន្រ្តីជំនាញមន្ទីរពិសោធន៍ទៅខេត្តរតនគិរី ដើម្បីចូលរួមសហការជាមួយសាខា​ ក.ប.ប.​ រួមជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដេីម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់នៅខេត្តរតន:គីរី។ នៅក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញ ក.ប.ប. បានប្រមូលសំណាកគំរូចំនួន ៨៦ និងបានធ្វើវិភាគបឋមដោយប្រេីប្រាស់ឧបករណ៍ Methanol Analyzer និងបានរកឃើញថា មានសំណាកគំរូចំនួន៤ ក្នុងចំណោម៤៩គំរូផ្សេងគ្នាដែលបានវិភាគរួច មានផ្ទុកសារធាតុមេតាណុលក្នុងកម្រឹតខ្ពស់ ជាហេតុអាចបណ្តាលឱ្យពុលស្លាប់បាន។​​ បន្ថែមពីលើនេះ សំណាកគំរូស្រាទាំងនោះ ក៏ត្រូវបានបញ្ជូនមកមន្ទីរពិសោធន៍នៅទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគបញ្ជាក់បន្ត។ មន្ត្រីជំនាញក.ប.ប.​ នៅតែបន្តសហការស្រាវជ្រាវតាមដាន និងប្រមូលយកសំណាកគំរូស្រាពីបណ្ដាស្រុកផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីវិភាគបន្ត។

ព័ត៌មានសន្តិសុខសង្គម

ចាប់ក្រុមចោរឆក់ទូរស័ព្ទ ២នាក់ ចំណុចភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

តាកែវ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ករណីឆក់ទូរស័ព្ទដៃមួយបានកើតឡើងតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ យឿន ស៊ីហុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង២.ឈ្មោះ ម៉ាក សារីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជនសង្ស័យបានប្រើប្រាស់មធ្យោបាយម៉ូតូចំនួនមួយគ្រឿង ធុនយ៉ាម៉ាហា អុឹមស្លាស150 ពាក់ផ្លាកលេខ ភ្នំពេញ 1AS-0607 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក សាមសុង A13 ពណ៌ប្រផេះក្រម៉ៅ របស់ជនរងគ្រោះឈ្មោះ សោ សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលទុកនៅហោប៉ៅខោខាងក្រោយ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវ ក្រោយធ្វើសកម្មភាពជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់។ ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់បាននៅវេលាម៉ោង១៦និង០០នាទី […]

ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយ ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!

នាព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ នាំយកអំណោយជា សម្ភារ ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជាម្នាក់ឈ្មោះ លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ៦៩ឆ្នាំបច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អតីតធ្លាប់ជាអ្នករួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែនកម្ពុជា-ថៃ ប៉ោយប៉ែតជាមួយ លោក រ័ត្នស្រ៊ាង នាសម័យរដ្ឋកម្ពុជា ដែលជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ គួរបញ្ជាក់ដែរថាលោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្លាប់បានជួយឧបត្ថម្ភនាពេលកន្លងមក បច្ចុប្បន្នដោយឃើញពីការលំបាកក៏លោកនៅតែបន្តជួយទៀតផងដែរ។ ក្រុមការងារនាំយកអំណោយ រួមមាន៖ រទេះពិការរុញ១, អង្ករ ៦ការុង ទៅប្រគល់ជូនដោយមនោសញ្ចេតនា ជួយគ្នាក្នុងគ្រាលំបាក៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

នាថ្ងៃទី៣០​ ខែមិថុនា​ ឆាំ្ន២០២៣ វេលាម៉ោង១០:៣០នាទីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការណ៍ជាមួយនគរបាលប៉ុស្ដីរដ្នបាលបឹងសាឡាង បានចុះធ្វើរដ្ឋបាលនៅចំណុះបន្ទប់ជួលផ្លូវលេខ២៤៧ក្រុម៣២ភូមិ១១សង្កាតឮបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៕ ជនសង្ស័យ ១.ឈ្មោះ ឆៃ សុខ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកបន្លែ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ( វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ) ២.ឈ្មោះ សុខ សុវណ្ណរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ( វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ) ៣.ឈ្មោះ ជា ពន្លឺ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងចម្រុះរដ្ឋបាលជលផលកំពង់ប្រសាទធ្វើការចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ

ខេត្តកំពង់ឆ្នាំង÷នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ លោក នួន ឬរិទ្ធីនាយផ្នែកកំពុងប្រាសាទដឹកនាំកម្លាំងចម្រុះសហការជាមួយលោកលក្ខ សំអាតនាយសង្កាត់រដ្ឋបាលជលផលជល់គីរី អាជ្ញាធរឃុំកំពុងអុស ប៉ុស្តិ៍នគរបាលកំពុងអុសហ្នឹងសហគមន៍នេសាទ ព្រែកឆ្នោមធ្យោបាយកាណូតចំនួន ៣ គ្រឿង កម្លាំងសរុប ចំនួន ១៣ នាក់បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនារដូវបិទ ការចុះបង្ក្រាបខាងលើនេះជាលទ្ធផលទទួលបានក្នុងការបង្ក្រាបដោយប្រើឧបករណ៍ របាំងស្បៃមុង របាំងលបរួមផ្សំសាច់អួនខុសច្បាប់ស្ដីពីជលផលក្នុងភូមិសាស្ត្រ ឃុំកំពុងអុស ស្រុកជល់គីរី។ ចំណែកវត្ថុតាងទាំងអស់ដែលត្រូវបង្ក្រាបបានក្នុងករណីនោះសមត្ថកិច្ចឯកភាពគ្នាចុះរុះរើនិងបំផ្លាញចោល បានលទ្ធផលរួមមាន: របាំងសាច់អួនចំនួន ០៥ កន្លែងប្រវែង ៣០០ ម៉ែត្រ លូសាច់អូនចំនួន ០៥ លូ បង្គោលចំនួន១៥០ដើម ត្រីចំនួន១០គីឡូ របាំងស្បៃមុងចំនួន១៥កន្លែងប្រវែង៤៥០ម៉ែត្រ លូស្បៃមុងចំនួន១៦មាត់ បង្គោលចំនួន២០០ដើម ត្រីឥតល្អិតចំនួន៣០គីឡូត្រូវបានចាក់លែងចោលចូលបឹងធម្មជាតិវិញនៅចំណុចព្រែកឆ្នោរនិងចំណុចបឹងធំក្រោយ ភូមិកំពុងអុស ឃុំកំពង់អុស ស្រុកចូលគិរីខេត្តកំពង់ឆ្នាំង។ ក្នុងគណៈនោះលោកនួនឬរិទ្ធីនាយផ្នែកកំពុងប្រាសាទបានផ្ដាំផ្ញើទៅបងប្អូននេសាទរបាំងស្បៃមុងនិងរបាំងឈឹបដែលច្បាប់ហាមឃាត់សូមកុំបន្តទៅទៀតព្រោះមុខរបរទាំងអស់នេះសុទ្ធតែខុសច្បាប់ទាំងស្រុង។

ព័ត៌មានសន្តិសុខសង្គម

កម្លាំងចម្រុះអនុវត្តវិធានការរដ្ឋបាលធ្វើការរុះរើសំណង់ខ្ទម រោង ដែលកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតនៅ ស្រុកសំឡូត

ខេត្តបាត់ដំបង! នៅថ្ងៃទី២៨  ខែមិថុនាឆ្នាំ២០២៣នេះ លោក សឿម ប៊ុនរិទ្ឋិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តវិធានការរដ្ឋបាលធ្វើការរុះរើសំណង់ខ្ទម រោង ដែលកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។ លោក សឿម ប៊ុនរិទ្ឋិ អភិបាលរងខេត្ត បានបញ្ជាក់ថា កម្លាំងដែលចូលរួមនាថ្ងៃនេះដែរ មានសមត្ថកិច្ចថ្នាក់ខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង  នាយកទីចាត់ការអន្តរវិស័យ ប្រធានការិយាល័យនិងមន្ត្រីសាលាខេត្ត មន្ត្រីជំនាញ និងលោកអភិបាលរងស្រុក កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំឡូត  និងដោយមានការចូលរួមសហការពីលោក នុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ដែលសរុបចំនួន ១៥៩នាក់ ក្នុងការចុះអនុវត្តវិធានការរដ្ឋបាលធ្វើការរុះរើសំណង់ខ្ទម រោង ដែលពួកមេខ្លោង ០៦នាក់ បានដឹកនាំគៀងគរបំផុសបំផុលប្រជាពលរដ្ឋមកពីកន្លែងផ្សេងៗមានខេត្តពោធិ៍សាត់ ខេត្តឧត្តរមានជ័យ  ស្រុកគាស់ក្រឡ  ស្រុកបវេល  ស្រុកបាណន់ និងស្រុកសំឡូតក្នុងខេត្តបាត់ដំបង ឱយចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតនៅភូមិអូរតាទៀក  ឃុំតាតោក ស្រុកសំឡូត […]