ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះព្រៃជាច្រើនហិចតាផ្អើលអោយសមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់

បាត់ដំបង ! ដីព្រៃជាច្រើនហិចតាត្រូវបានអគ្គីភ័យឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញរថយន្តចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចជើងភ្នំបាណង់ ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះដែរបណ្តាលអោយឆេះព្រៃក្នុងទំហំផ្ទៃដី ០៣ហិចតា ហើយភ្លាមនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យដោយមានកម្លាំងចូលរួមចំនួន០៦នាក់ ក្នុងការចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តទើបពន្លត់ទាន់ពេលបាន១០០ភាគរយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេព្រៃបង្ក្រាបចាប់បានរថយន្តស្តាររិចមួយគ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិ

(ឧត្តរមានជ័យ) រថយន្តប្រភេទស្តារិចមួយគ្រឿងពណ៌សពាក់ស្លាកលេខ.ភ្នំពេញ.2AW.1371 ដឹកជញ្ជូនផលអនុផលព្រៃឈើ ពេញប្រៀបគ្មានលិខិតអនុញ្ញាតិត្រូវបានមេព្រៃបង្ក្រាបបាន ខណៈនៅពេលដែល ដឹកឈើប្រភេទលេខ១លោតឆ័ត្រឆ្លងកាត់ពីព្រះវិហារចូលមកទឹកដីខេត្តឧត្តរមានជ័យ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ជំនាញមេព្រៃនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៤នេះតែម្តង កិច្ចប្រតិបត្តិការបង្ក្រាបរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតស្នាមនេះដែរធ្វើឡើងនៅក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះ។ លោកអុឹម សៅ រិទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៤ថា នៅថ្ងៃម្សិលមិញនេះ ជំនាញផ្នែកស្រុកអន្លង់វែង និង ស្រុកត្រពាំងប្រាសាទ បានធ្វើការបង្ក្រាបបានរថយន្ត ដឹកជញ្ជូនផលអនុផលព្រៃឈើ ជាក់ស្ដែងមែនហើយនិង នៅថ្ងៃនេះផ្ទាល់ជំនាញគេបានបញ្ជូនមក ខ័ណ្ឌរដ្ធបាលព្រៃឈើខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។ ដោយឡែក លោកជៀលសុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣១ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ លោកបានសហការជាមួយផ្នែក រដ្ឋបាល ព្រៃឈើស្រុកអន្លង់វែងធ្វើការបង្ក្រាប រថយន្តស្តាររិចដឹកជញ្ជូនផលអនុផលព្រៃឈើមួយគ្រឿងដោយគ្មាលិខិតអនុញាតិ ពិតប្រាកដមែន ។ នៅចំពោះមុខវត្ថុតាងដែលដកហូតបានមានឈើប្រភេទលេខ១ ជាគ្រោងទ្វារ មានទំហំទម្ងន់ ០.ម.៨៦០ប្រមាណជាប្រាំបីផ្លានជាង ហើយបច្ចុប្បន្ន រថយន្ត និងវត្ថុតាងខាងលើ ត្រូវបានមន្ត្រីជំនាញផ្នែក រដ្ឋបាលព្រៃឈើស្រុក បានបញ្ជូនមក កាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ពិន័យអន្តរកាលចាត់ការបន្តតាមនីតិវិធីច្បាប់។ គួររំលឹកថា ជុំវិញការបង្ក្រាបឡានដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មានលិខិតអនុញតិពីសំណាក់មន្ត្រីជំនាញមឹព្រៃនេះដែរបើយោងតាមប្រភពច្បាស់ការមួយបានអះអាងថា ម្ចាស់ឡានស្តាររិចចនេះត្រូវបានគេស្គាល់ឈ្មោះថា ចែមួយ ហើយមានប្តីធ្វើជាមេព្រៃថែមទៀតផង។ឈឹម.កុសល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខូចខាតផ្ទះ១១ខ្នង និងងាប់សត្វគោ០២ក្បាលខណ:ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង

(បាត់ដំបង) ភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះបាញ់ បណ្តាលប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១១ខ្នង ស្លាកគណបក្សចំនួន០៨ និងងាប់សត្វគោ០២ក្បាល។ កាលពីវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងឃុំចំនួន០៤រួមមាន! ,ឃុំព្រៃតូច ,ឃុំគារ ,ឃុំកកោះ ,និងឃុំព្រៃស្វាយ ក្នុងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានអោយដឹងថា ឃុំដែលរងគ្រោះក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះខាងលើក្នុងនោះមាន! ,ឃុំព្រៃតូចរបើកដំបូលចំនួន៥ខ្នងនិងរលំផ្លាកគណបក្សប្រជាជន០៥ផ្លាក -ឃុំគាររបើកដំបូលចំនួន០៥ខ្នងនិងងាប់សត្វគោ០២ក្បាល និងរលំផ្លាកគណបក្សប្រជាជន០១ផ្លាក,ឃុំកកោះរលំឃ្លាំងដាក់អីវ៉ាន់០១ខ្នង ទំហំ៣៥ម៉ែត្រ×៧០ម៉ែត្រ ,ឃុំព្រៃស្វាយ រលំផ្លាកគណបក្សប្រជាជនកម្ពុជា០២ផ្លាក  តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខឹងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង វាយសម្លាប់ ញាត់ចូលវ៉ាលី

ភ្នំពេញ ៖ ដឹងមូលហេតុហើយ ដោយសារតែ ជនសង្ស័យ ខឹងជាមួយនិងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង ទើបកើតជាកំហឹង វាយសម្លាប់ជនរងគ្រោះ ញាត់ចូលក្នុងវ៉ាលី ហើយចោលនៅផ្លូវជាតិលេខ៤៨ ម្តុំអន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់បាននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ត្រង់ចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ ញ៉េប សុខុម អាយុ៣៨ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានត្រង់ចំណុច​បុរីប៉េងហួតផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៥នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូប)

(បាត់ដំបង) ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( ឆក់យកកាបូប)០១ករណី ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៥នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងឆក់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ហៃ ជូ ភេទស្រី អាយុ ៦២ឆ្នាំ ខណៈកំពុងជិះម៉ូតូនៅតាមដងផ្លូវចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន! ១- ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានខ្នះខ្នែងដុតដៃដុតជើងស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដោយចេតនា នៅស្រុកពាមរក៍ ខេត្តព្រៃវែង

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើងនៅចំណុច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានសហការជាមួយ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី ជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​។ រហូតដល់ថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២៤​ វេលាម៉ោង១៧៖៣០នាទី​ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុូន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់​ខ្លួន​ក្មេងទំនើង០២ក្រុម​ ចំនួន​០៥នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ហិង្សា​ ( កា ..;ប់​ គ្នា​ទៅ​វិញ​ទៅ​មក​)

នៅ​ថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ​ ២០២៤ ស្ថិត​នៅ​បូរី​ឈូក​វ៉ា​២​ ភូមិ​តិក្ខបញ្ញោ​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់​ខ្លួន​ក្ក្មេងទំនើង០២ក្រុម ចំនួន​០៥នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ហិង្សា​ (កា ..;ប់​ គ្នា​ទៅ​វិញ​ទៅ​មក​)។ សម្ភារខូចខាត​រួមមាន​ ៖​ ម៉ូតូ​ចំនួន​ ០២​ គ្រឿង​។ បច្ចុប្បន្ន​សមត្ថកិច្ចកំពុង​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សាច់បង្កកខុសច្បាប់ជាច្រើនកំពង់នាំចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិគីឡូ(១៣),ភ្នំដី សង្ស័យមានការឃុបឃិត…

ខេត្តបាត់ដំបង÷ ក្រុមឈ្មួញកំពុងនាំចូលសាច់បង្កកខុសច្បាប់ជាច្រើនប្រភេទឆ្លងដែនចេញពីប្រទេសថៃ  ចូលមកកម្ពុជា តាមច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ស្ថិតនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈកន្លងទៅសាច់បង្កកដែលប្រមុខថ្នាក់ដឹកនាំបញ្ជាឱ្យជំនាញពិនិត្យ និងចាត់វិធានការទប់ស្កាត់ ដុតនិងកប់ចោលពីព្រោះថាធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគខ្លាំងណាស់ ហើយក៏ថមថយការនាំចូលមួយរយៈផងដែរ។ ជាស្តែងនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង៦និង៣០នាទីព្រឹកក្រុមអ្នកសារព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាពពីសកម្មភាពក្រុមឈ្មួញកំពង់នាំចូលសាច់បង្កក និងលើកដាក់លើ រថយន្តជាច្រើននៅ ក្នុងដែនគ្រប់គ្រងរបស់កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ដែលមានការគ្រប់គ្រងដោយលោកវីរៈសេនីឯកពៅ មុន្នីជោត ជាប្រធាននគរបាលអន្តោប្រវេសន៍ លោក តេង ចាន់ភារម្យប្រធានច្រកទ្វារអន្តរជាតិ និងលោក អ៊ុយ វិត មេគយច្រកទ្វាអន្តរជាតិខាងលើ តើកំពង់ធ្វើអ្វី? បានជាបណ្តោយឲ្យមេឈ្មួញ នាំចូលសាច់បង្កក មានដូចជា មឹក បង្គារ ក្តាម គ្រប់ប្រភេទចូលខុសច្បាប់  ដែលបង្កផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋក្នុងស្រុកទៅវិញ។ បើតាមប្រភពពីអាជីវករលក់ដូរបានឲ្យដឹងថា បើមិនមានការឃុបឃិតពីមន្ត្រីនាញខាងលើនោះទេ ក៏ក្រុមឈ្មួញទាំងនោះមិនអាច នាំចូលសាច់បង្កក មឹក បង្ការ ក្តាម គ្រប់ប្រភេទចូលខុសច្បាប់ ដែលបង្កផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋ ក្នុងស្រុក ។ ប្រភពបានបង្ហើបទៀតថាជារៀងរាល់ថ្ងៃគេតែឃើញរថយន្តម៉ាកStarexពណ៍ខ្មៅ ស្លាកលេខភ្នំពេញ2BD-១៦៤៥ តែងតែចូលធ្វើសកម្មភាពដឹក ជញ្ជូនសាច់បង្កករាប់រយគីឡូ ចេញដោយរលូន មិនឃើញមានមន្ត្រីណា ? […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បទល្មើសដឹកជញ្ជូនឈើមិនចាប់បែរជាមកចាប់ អ្នកសារព័ត៌មានសូមសរសើរដោយស្មោះ មន្ត្រីជំនាញនៅស្រុកកែវសីមា  (វគ្គ២)

មណ្ឌមគិរី}អ្នកសារព័ត៌មានចំនួន ៨នាក់ មកពីស្ថាប័នចំនួន៣ ត្រូវបានសមត្ថកិច្ចស្រុកកែវសីមា ឃាត់ខ្លួន  កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។ បើយោងតាមសម្តី របស់មន្ត្រីស្រុកកែវសីមា ក្រោយទទួលមានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ ថាបានប្រព្រឹត្តសកម្មភាពប្រដេញរថយន្ត និងកំហែងយកប្រាក់ ពីអ្នកដឹកឈើ យកទៅសង់ផ្ទះនៅភូមិសាស្ត្រឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ដែលមន្ត្រីប្រចាំតំបន់ មិនអើពើ អនុវត្តន៍ច្បាប់ ឬមួយត្រូវថ្នាំសណ្តំរបស់នាយឈ្មួញ នាំគ្នាប្រព្រឹត្តអំពើពុករលួយអស់ទៅហើយ ជាក់ស្តែងក្រុមការងារអ្នកសារព័ត៌មានចំនួន ៣ អង្គភាព បានចុះប្រមាញ់ក្រុមឈ្មួញឈើដែលកំពុងប្រតិបត្តិការដឹកជញ្ជូន នៅស្រុកកែវសីមា ចំនួន ៨នាក់ នៅក្នុងនោះមានប្រុស ៦នាក់ ស្រី២នាក់ ដែលមានឈ្មោះ ១-ឈ្មោះ ហ៊ីង សុធា ២-ឈ្មោះ រុំ សាន ៣- ឈ្មោះ អេ ង សាន ៤- ឈ្មោះ ស៊ុន ម៉ាញ ៥- ឈ្មោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយករថយន្តម៉ាក់ Mazda នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

ដោយអនុវត្តតាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចយករថយន្តម៉ាក់ Mazda CX3 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-1606 ស៊េរីឆ្នាំ២០២៤ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈម្ចាស់រថយន្តចុះបើកលុយនៅម៉ាស៊ីន​អេធីអឹម ដោយមិនបានពន្លត់ម៉ាស៊ីនឡាន ទើបជនសង្ស័យឃើញដូច្នេះក៏លួចបើករថយន្តគេចទៅដល់ស្រុកភ្នំស្រួច ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន។ ជនសង្ស័យឈ្មោះ ផល ណាន ភេទប្រុស ទីលំនៅបច្ចុប្បន្ននៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់រថយន្តវិញ តាមការស្នើសុំ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕