ព័ត៌មានជាតិ

ប្រព័ន្ធលូរបង្ហូទឹក កកស្ទះដោយសំរាម បន្ទាប់មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បង្កឱ្យទឹកចាល់ឡើងចូលផ្ទះប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរក្រុងចុះអន្តរាគមន៍ប្រមូលកាយចេញ ដើម្បីសម្រួល

កោះកុង÷ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មាននេះ ផ្ទះប្រជាពលរដ្ឋចំនួន ២ភូមិ នៅតាមបណ្តោយអូរព្រែក ខាងក្រោយរោងចក្រធូក ស្ថិតក្នុងភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង និងភូមិ៣ សង្កាត់ដងទង់ក្រុងខេមរៈភូមិន្ទ ទឹកលិច មូលហេតុ ដោយសារការកក់ស្ទះសំរាមមុខប្រព័ន្ធលូបង្ហូរទឹក មិនអាចហូររំដោះទឹកទាន់ពេល ទើបបង្កឱ្យទឹកចាល់ឡើងចូលផ្ទះប្រជាពលរដ្ឋ។

ក្រោយពីទទួលព័ត៌មានភ្លាមៗ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ លោកប្រាក់ វិចិត្រ អភិបាលក្រុងខេមរៈភូមិន្ទ បានចាត់ឱ្យលោក ឈិន ចិន អភិបាលរងក្រុងដឹកនាំកម្លាំង និងមានការចូលរួមទាំង ពីរសង្កាត់ ចុះពិនិត្យនឹងធ្វើការកាយសំរាម ដែលកកស្ទះក្នុងលូចេញ ដើម្បីក្នុងការរំដោះទឹកឲ្យទាន់ពេល ជូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះ។

លោកអភិបាលរង បានឱ្យដឹងថា ប៉ុន្មាន ថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង ហើយដោយបញ្ហាសំរាមមកកកស្ទះនៅមុខលូបង្ហូទឹកទើបទឹកមិនអាចហូរចូលក្នុងប្រព័ន្ធលូបង្ហូទឹកបាន ទើបបណ្ដាលចាល់ទឹកឡើងចូលផ្ទះប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមជួយថែរក្សាបរិស្ថានទាំងអស់គ្នា កុំបោះសំរាមចោលផ្ដេសផ្ដាស រៀបចំទុក ដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងការកក់ស្ទះដូចថ្ងៃនេះ បណ្ដាលឱ្យយើងជួបបញ្ហា។

គួរបញ្ជាក់ថា ទង្វើរនេះបានធ្វើឲ្យប្រជា ពលរដ្ឋ ឃើញពីសកម្មភាពថ្នាក់ដឹកនាំ ក្នុងការយកចិត្តទុកដាក់ពីសុខទុក្ខប្រជា ពលរដ្ឋ ក្នុងការចុះប្រមូលកាយយកសំរាមដែលកកស្ទះនៅមុខលូ ក្នុងការរំដោះទឹក ជូនប្រជាពលរដ្ឋកំពុងជួបបញ្ហា សកម្ម ភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មិនអាចមិនកោតសរសើរបានទេ ចំពោះថ្នាក់ដឹក នាំ ដូចជាលោកឈិន ចិន អភិបាលរងក្រុងខេមរ:ភូមិន្ទ ៕

Leave a Reply

Your email address will not be published.