ព័ត៌មានជាតិ

ពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៣ នៅសាលាស្រុកចន្រ្ទា ។

សូមជម្រាបជូនថា​ គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្ររបស់រដ្ឋបាលស្រុកចន្រ្ទា សរុបមានចំនួន ៣១គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៥គម្រោង ស្មើនឹង ១៦.១២% ។

ចំពោះគម្រោងសកម្មភាពជាអាទិភាពរបស់ឃុំ ដែលបានលើកឡើងមិនទាន់មានថវិកាគាំទ្រ សរុបមានចំនួន ១០៩គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៨៥គម្រោង ស្មើនឹង ៧៧.៩៨% (គាំទ្រក្នុងគម្រោង ចំនួន ៤៣គម្រោង ស្មើនឹង ៥០.៥៩% និងគាំទ្រក្រៅគម្រោង ចំនួន ៤២គម្រោង ស្មើនឹង ៤៩.៤១% ) ។

វត្តមានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានចំនួនសរុប ៦២នាក់ ស្រី ១៣នាក់។

Leave a Reply

Your email address will not be published.