នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣:៣០នាទីយប់ ស្ថិតនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីហឹង្សាមានស្ថានទម្ងន់ទោស (យកកាំបិតបុ័ងតោ .កា.*ប់. ជនរងគ្រោះ)។
វត្ថុតាំងដកហូតរួមមាន ៖ កាំបិតបុ័ងតោចំនួន២ដេីម និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕