ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់វាយបំផ្លាញលំនៅដ្ឋានពលរដ្ឋរាប់សិបខ្នងផ្ទះដោយមានការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តបាននាំយកកណ្ដោយចែកជូនដល់ពលរដ្ឋរងគ្រោះជាង១ពាន់ខ្នងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ.!

(ព្រះសីហនុ)៖ នាល្ងាចថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន៤៦៧ខ្នង ដោយមានការចូលរួមពីលោកស្រី លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី សមាជិក សមាជិកាគណៈកម្មាធិសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត តំណាងរាស្ត្រ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៅរោងចក្រកាប់គោ ឃុំទឹកថ្លា ស្រុកព្រៃនប់។

លោក អ៉ី ធារិន អានរបាយការណ៍ស្តីពីការរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្តាខឃុំចំនួន០៨ ក្នុងស្រុកប្រៃនប់ បានរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់គិតត្រឹមម៉ោង១១ ថ្ងៃទី២៧នេះបណ្តាលឲ្យរលំផ្ទះ០២ខ្នង របើកដំបូលផ្ទះ១,៦៣០ខ្នងផ្ទះ សរុប១,៦៣២ខ្នងផ្ទះ (ស័ង្ហីចំនួន៧,៩៨៧សន្លឹក វិទ្យាល័យទួលកែវ ក្បឿង៥០សន្លឹក និងប៉ុស្តិ៍នគរបាលរដ្ឋឃុំទឹកល្អក់ ក្បឿង៦០សន្លឹក) ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឲ្យមានផលប៉ះពាលជាខ្លាំង។

នៅចំពោះមុខពលរដ្ឋរងគ្រោះ ឯកឧត្តមប្រធានបានដាក់ចេញបទបញ្ជាឲ្យគណៈបញ្ជាការស្រុក ជួយសង្គ្រោះប្រជាពលរដ្ឋទាំងអស់ និងបានណែនាំឲ្យមន្ទីរសុខាភិបាលរៀបចំមធ្យោបាយត្រៀមបង្កានៅតំបន់នេះ ក្រែងមានរបួសស្នាម។

លោកបានបញ្ជាក់បន្ថែមទៀតថា «ខ្យល់កន្ត្រាក់រយៈពេល៣ថ្ងៃកន្លងទៅនេះ ធ្វើឲ្យបងប្អូនយើងរងផលប៉ះពាល់ធ្ងន់ និងស្រាល ព្រមទាំងមានរលំផ្ទះ រំខានដល់ការងារប្រចាំថ្ងៃរបស់បងប្អូន។ ពិតហើយថា មានប្រជាពលរដ្ឋរបស់យើងរងគ្រោះជាង១០០០ខ្នងផ្ទះ ស្មើនិងជាង១០០០គ្រួសារ។ គ្រួសារដែលនៅសេសសល់ យើងនឹងបន្តចែកនៅពេលខាងមុខទៀត។ ខ្យល់កន្រ្តាក់បានកើតឡើង៣លើក ទាក់ទងនឹងកត្តាអាកាសធាតុជារៀងរាល់ឆ្នាំ ហើយអ្នកដែលរងផលប៉ះពាល់ជាងគេ គឺឃុំសាមគ្គី ទឹកថ្លា និងទឹកល្អក់ ផ្អែកតាមភូមិសាស្ត្រតំបន់នេះតែងតែមានកើតឡើងគ្រោះខ្យល់កន្រ្តាក់»។

លោកបានណែនាំដល់បងប្អូនត្រូវក្តាប់ឲ្យបានបញ្ហាប្រឈម ត្រូវសាងសង់លំនៅដ្ឋានឲ្យបានរឹងមាំ មិនមានហានិភ័យពីគ្រោះថ្នាក់ដោយខ្យល់កន្រ្តាក់ បង្កជាគ្រោះថ្នាក់អាចឈានដល់អាយុជីវិត ឆ្លើយតបនឹងស្ថានភាពភូមិសាស្ត្រ នៃការប្រែប្រួលអាកាសធាតុ និងជះឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ សូមឲ្យមន្ត្រីរបស់យើងបន្តវប្បធម៌ជួយប្រជាពលរដ្ឋ និងចូលរួមជាមួយកាកបាទក្រហម បន្តត្រួតពិនិត្យមើលចាស់ជរា កុមារ ឲ្យមានសុវត្ថិភាព និងបងប្អូន អាជ្ញាធរ កងកម្លាំងត្រូវត្រៀមបង្កាជួយសង្គ្រោះប្រជាពលរដ្ឋ ពិសេសចាស់ជរា និងកុមារឲ្យមានកន្លែងសុវត្ថិភាព និងត្រូវថែទាំសុខភាពជ និងផឹកទឹកឆ្អិនឲ្យបានត្រឹមត្រូវ។

អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះមានចំនួន១០៥០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀលផងដែរ៕

Leave a Reply

Your email address will not be published.