នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ សាខា ក.ប.ប. ខេត្តកោះកុង ស្វាយរៀង កំពត និងខេត្តកែប បាន ដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដែលដាក់លក់នៅគ្រប់ទីតាំងអាជីវកម្មនានា ស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយបានរកឃើញទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៥២.៣៦គីឡូក្រាម។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូសំណាកម្ហូបអាហារចំនួន ២៥គំរូ រួមមានពពុះសណ្តែក បង្គា មឹក ត្រីងៀតសមុទ្រ សណ្តែកបណ្តុះ ។ល។ ដែលជាលទ្ធផល ពពុះសណ្តែក ចំនួន ៧គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់(Borax)។
សូមបញ្ជាក់ផងដែរថា ទំនិញដែលពុំមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីយើងដកហូត យកមករក្សាទុកនៅស្នាក់ការសាខាដើម្បីបន្តនីតិវិធី៕